Sunday, 1 October 2017
គណបក្សសម រង្ស៊ី សម្រេចប្ដូរឈ្មោះគណបក្សខ្លួនទៅជាគណបក្សភ្លើងទៀន
ដោយ អាស៊ីសេរី
2017-09-30
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំសម្ងាត់ជាមួយ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាវិមានរដ្ឋសភា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
RFA/Tin Zakariya
គណបក្ស សម រង្ស៊ី បានសម្រេចចិត្តរៀបចំសមាជវិសាមញ្ញ ដើម្បីរត់ឲ្យទាន់ការប្រែប្រួលនយោបាយ ដោយប្ដូរឈ្មោះពីគណបក្ស សម រង្ស៊ី ទៅជាគណបក្ស ភ្លើងទៀនវិញ។ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បញ្ជាក់ថា ការផ្លាស់ប្ដូរឈ្មោះបក្សនៅពេលនេះ ប្រយោជន៍ដើម្បីរក្សាបក្សឲ្យនៅស្ថិតស្ថេរ តទៅទៀត ក្នុងពេលសម្ពាធនយោបាយ កាន់តែក្រឡុកខ្លាំង។
សមាជវិសាមញ្ញដែលរៀបចំឡើង នៅទីស្នាក់ការកណ្ដាលរបស់គណបក្សស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី៣០ កញ្ញា បានផ្ដល់សេចក្ដីទុកចិត្តដោយឯកច្ឆន្ទ ឲ្យផ្លាស់ប្ដូរពីឈ្មោះគណបក្ស សម រង្ស៊ី ទៅជាគណបក្ស ភ្លើងទៀនវិញ។
ប្រធានស្ដីទីគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ឲ្យដឹងថា ដោយសារសភាពការណ៍នយោបាយកាន់តែស្មុគស្មាញ មួយរយៈពេលចុងក្រោយនេះ គណបក្សត្រូវបង្ខំចិត្ត ផ្លាស់ប្ដូរឈ្មោះពីគណបក្ស សម រង្ស៊ី ទៅជាគណបក្សភ្លើងទៀនវិញ។ លោកបន្តថា ការសម្រេចនៅពេលនេះ ក៏ហាក់មិនទាន់ប្រាកដនៅឡើយដែរថាអាចនៅស្ថិតស្ថេរបន្ត ព្រោះគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំង ត្រូវតែរត់តាមសម្ពាធនយោបាយ ដែលតែងប្រែប្រួលមិនទៀងទាត់។
លោក ទាវ វណ្ណុល បញ្ជាក់ថា ការបង្ខំចិត្តប្ដូរឈ្មោះគណបក្សនេះ គឺដើម្បីរក្សាគណបក្សឲ្យនៅគង់វង្ស និងម្យ៉ាងទៀត ដើរឲ្យស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយផង។
ច្បាប់ស្ដីពីគណបក្សនយោបាយថ្មី ដែលរងការរិះគន់ថា ធ្វើទៅតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ ហាមមិនឲ្យគណបក្សនយោបាយណាមួយ ប្រើឈ្មោះបក្សជាឈ្មោះនីតិបុគ្គល និងព្រះកិត្តិនាមព្រះមហាក្សត្រជាដើម។ ក្នុងករណីក្រសួងមហាផ្ទៃ រកឃើញថា បក្សនយោបាយ ប្រើឈ្មោះបុគ្គល ធ្វើជាឈ្មោះបក្ស ត្រូវប្រឈមចំពោះមុខច្បាប់ និងឈានទៅដល់លុបឈ្មោះបក្សចេញពីបញ្ជីឈ្មោះគណបក្សនយោបាយនៅក្រសួងមហាផ្ទៃថែមទៀតផង។
ទាក់ទិននឹងសមាជវិសាមញ្ញប្ដូរឈ្មោះគណបក្សនៅថ្ងៃនេះ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី អះអាងថា លោកពុំបានផ្ដួចផ្ដើមគំនិត ឬចូលរួមតាមមធ្យោបាយណាមួយ ក្នុងការផ្លាស់ប្ដូរឈ្មោះគណបក្សនេះទេ។ លោកបន្តថា លោកកំពុងរៀបចំសមាគមដែលជាស្ថាប័នក្រៅរដ្ឋាភិបាល មិនរកប្រាក់កម្រៃ និងលើកស្ទួយប្រជាធិបតេយ្យនៅកម្ពុជា ។
អ្នកជំនាញកិច្ចការបោះឆ្នោត ពីសង្គមស៊ីវិល យល់ឃើញថា នេះអាចជាជម្រើសល្អទៅវិញទេ ចំពោះបក្សប្រឆាំង ដែលសម្រេចផ្លាស់ប្ដូរឈ្មោះនៅពេលនេះ។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក ឲ្យដឹងថា ការពិតការដូរឈ្មោះនេះ ជាវិធីល្អទៅវិញទេ ព្រោះឲ្យស្របទៅតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ លោកថា ជម្រើសរបស់បក្សប្រឆាំង នេះ អាចបញ្ចៀសគ្រោះអាក្រក់ដែលអាចនឹងកើតឡើង ដោយចៃដន្យនៅពេលណាមួយ។
កាលពីខែ កញ្ញា កន្លងទៅនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅតុលាការកំពូលរំលាយគណបក្សនយោបាយប្រមាណ ៨ ចេញពីបញ្ជីឈ្មោះគណបក្សនយោបាយ៕
Subscribe to:
Post Comments (Atom)
5 comments:
Why do I keep seeing comments getting deleted here?
Just a reminder to Khmer at 1:30mn (near the end of the tape)
https://www.youtube.com/watch?v=ZHU56O2Eb7E
Why does one who keeps saying "goodbye" to this site keep returning to it again and again?
And who is that?
It's Kaloin Chump. He said he was a shame of Khmer forums and vowed quit but then he returned again and again after a few months.
Post a Comment