Saturday 28 October 2017
គ្រួសារលោក កែម ឡី ត្រូវការថវិកា១០ម៉ឺនដុល្លារទៀតដើម្បីសាងសង់ចេតិយបញ្ចប់
"I am sure Dr Kem Ley would not want such extravagant monument to represent him because he was such a humble man, and how those people who try to do it possibly know what he wants anyway?
He was a man of substance and meanings to the Khmer nation to be admired and not a form of glory beyond his humbleness."
Reader
<<<>>>
ដោយ អេង គីមហុង 28/10/2017 28/10/2017
rfi
រូបថតៈ ចេតិយលោក កែម ឡី ដែលកំពុងដំណើរការសាងសង
@freshnews
ម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភថវិកា២ម៉ឺនដុល្លារទៀតដល់ក្រុមគ្រួសារលោក កែម ឡី ក្នុងការសាងសង់ចេតិយ បន្ទាប់ពីម្ដាយនិងប្អូនប្រុសលោក កែម ឡី បានសសេរលិខិតស្នើសុំថវិកាពីលោកនាយករដ្ឋមន្ត្រី។ ទោះមានការឧបត្ថម្ភថវិកាជាបន្តបន្ទាប់យ៉ាងណាក៏ដោយ គ្រួសារលោក កែម ឡី ត្រូវការថវិកា១០ម៉ឺនដុល្លារទៀតដើម្បីសាងសងចេតិយបញ្ចប់។
លោក កែម រិទ្ធីសិទ្ធិ ប្អូនប្រុសលោក កែម ឡី បានប្រាប់វិទ្យុបារាំងអន្តរជាតិថា គិតមកដល់ពេលនេះ តួចេតិយ លោក កែម ឡី សាងសង់រួចរាល់ទាំងស្រុងហើយ នៅឡើយតែការរៀបចំក្បាច់រចនាបថនៃចេតិយ ដែលត្រូវការទឹកប្រាក់យ៉ាងហោចណាស់១០ម៉ឺនដុល្លារទៀតដែរ ដើម្បីសាងសង់បញ្ចប់ទាំងស្រុង។
តាមគម្រោង ចេតិយលោក កែម ឡី ត្រូវប្រើទឹកប្រាក់១៧ម៉ឺនដុល្លារក្នុងសាងសង់។ទំហំទឹកប្រាក់នេះលោក កែម រិទ្ធិសិទ្ធិ ទទួលស្គាល់ថា ជាចំនួនលុយមួយដ៏ច្រើន ដែលគេអាចនឹងសាងសង់ផ្ទះវីឡាមួយបាន ប៉ុន្តែអ្វីដែលថ្លៃចំពោះចេតិយនេះ គឺរចនាបថពិសេសមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
បើតាមលោក កែម រិទ្ធីសិទ្ធិ ថវិកាដែលប្រមូលបានពីសប្បុរសធម៌ក្នុង និងក្រៅប្រទេសដែលស្រឡាញ់លោក កែម ឡី បូករួមនឹងថវិកាផ្ដល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមគ្រួសារបានចំណាយលើការសាងសងអស់ជាង៥ម៉ឺនដុល្លារ។ រីឯថវិកាដែលនៅសេសស់គឺរក្សាទុកនៅក្នុងកុងធនាគារ។ ដើម្បីស្វែងរកថវិកាមកបង្គ្រប់ក្នុងការសាងសង់ចេតិយ ក្រុមគ្រួសារបានបន្តអំពាវឲ្យអ្នកដែលស្រឡាញ់ លោក កែម ឡី បន្តឧបត្ថម្ភ។ នេះបើតាមលោក កែម រិទ្ធីសិទ្ធិ។
ជាការកត់សម្គាល់ ខណៈដែលចេតិយកំពុងត្រូវការថវិកាមកបង្គ្រប់ ដើម្បីបញ្ចប់ការសាងសង់ សាលាដំបូងរាជធានីភ្នំពេញទើបតែបានចេញដីកាលើកទី២ កោះហៅព្រះតេជគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា និង លោក ប៉ា ងួនទៀង ឱ្យចូលបំភ្លឺនៅថ្ងៃទី៧វិច្ឆិកា ពាក់ព័ន្ធនឹងករណីបាត់បច្ច័យចូលបុណ្យសពលោកបណ្ឌិតកែម ឡី។
លោកមឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ ដែលជាអតីតសមាជិកគណៈកម្មាការចាស់ បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិ នៅថ្ងៃសៅរ៍នេះថា លោកនឹងចូលបំភ្លឺតាមកំណត់របស់តុលាការ។
លោក មឿន តុលា បន្តបន្ថែមថា សមាជិកគណៈកម្មាការមិនបានធ្វើខុស ហើយក៏មិនដែលធ្លាប់កាន់លុយបច្ច័យ ដូចការចោទប្រកាន់របស់ម្ចាស់បណ្ដឹង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាឡើយ។
សម្រាប់លោក មឿង តុលា បណ្ដឹងណាមួយក្នុងសំណុំរឿងបច្ច័យបុណ្យសពលោកកែម ឡីនេះ គួរតែកើតចេញពីសមាជិកក្រុមគ្រួសារ មិនមែនកើតចេញពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សនយោបាយនោះទេ។
ចំណែកលោក កែម រិទ្ធីសិទ្ធិ បានអះអាងដែរថា សមាជិកគណៈកម្មាការពិតជាមិនជាប់ព័ន្ធក្នុងរឿងបច្ច័យនេះមែន ប៉ុន្តែបណ្ដឹងនេះគឺជាសិទ្ធិរបស់លោកពេជ្រ ស្រស់ ដោយមិនជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
I am sure Dr Kem Ley would not want such extravagant monument to represent him because he was such a humble man and how those people who try to do it possibly know what he wants anyway?.
He was a man of substance and meanings to the khmer nation to be admired and not a form of glory beyond his humbleness.
Post a Comment