Monday 9 October 2017

មន្ត្រី​កាន់អំណាច​ថា បក្ស​ប្រឆាំង​ជួប​បញ្ហា​មក​ពី​លោក សម រង្ស៊ី និង​លោក កឹម សុខា


ដោយ អាស៊ីសេរី
2017-10-08 

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
RFA/Leng Maly



ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈម​នឹង​បណ្ដឹង​របស់​រដ្ឋាភិបាល ទៅ​តុលាការ​កំពូល​សុំ​ឲ្យ​រំលាយ​គណបក្ស​នេះ​ចោល ដែល​មជ្ឈដ្ឋាន​អន្តរជាតិ​ថា ជា​ការ​ប៉ុនប៉ង​របស់​លោក ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កាន់អំណាច​ថែមទាំង​និយាយ​ចំអក​ថា គណបក្សប្រឆាំង​ជួប​បញ្ហា​ដូច​សព្វ​ថ្ងៃ​នេះ ព្រោះ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ ប៉ុន្តែ​លោក សម រង្ស៊ី ឆ្លើយតប​វិញ​ថា លោក ហ៊ុន សែន ហ៊ាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល គឺ​ស្មើនឹង​រំលាយ​ខ្លួនឯង​ចោល។



អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា គណបក្ស​សង្គ្រោះជាតិ​ទទួល​ផល​មិនល្អ​ដូច​សព្វថ្ងៃ ព្រោះ​គណបក្ស​នេះ​គ្មាន​កម្មវិធី​នយោបាយ និង​គ្មាន​គោលការណ៍​ច្បាស់លាស់ ចាំតែ​ធ្វើតាម​ការ​គូសវាស​ចង្អុល​បង្ហាញ​ពី​បរទេស។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​សរសេរ​នៅ​បណ្ដាញ​ទំនាក់ទំនង​សង្គម លើ​តេឡេក្រាម (Telegram) របស់​លោក​ថ្ងៃ​ទី​០៨ ខែ​តុលា ថា លោក សម រង្សី នៅ​សុខៗ​ស្រាប​តែ​លា​ចេញពី​តំណែង​ប្រធាន​គណបក្ស​ដោយ​ខ្លួនឯង។ ចំណែក លោក កឹម សុខា នៅ​មិន​នៅ​បាន​លាតត្រដាង​គ្មាន​លាក់លៀម បាន​ទទួល​ការ​ចាត់​តាំងរបស់​បរទេស​ឲ្យ​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ តាម​ផែនការ​យុទ្ធសាស្ត្រ យុទ្ធវិធី​ដើម្បី​ផ្ដួល​រំលំ​រាជរដ្ឋាភិបាល។

លោក សុខ ឥសាន ថែម​ទាំង​ហ៊ាន​និយាយ​មុន​តុលាការ​សម្រេច​ថា ទោស​លោក កឹម សុខា ជា​ទោស​ព្រហ្មទណ្ឌ​ក្បត់ជាតិ ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ ដោយមាន​ស្ថាន​ទម្ងន់​ទោស​ពី​១៥ - ៣០ ឆ្នាំ​រហូត​អស់​មួយ​ជីវិត​ផង។ លោក​ព្រមាន​ទៀត​ថា ករណី​លោក កឹម សុខា នេះ​បើ​ពីមុន​នឹង​ត្រូវ​បាញ់​សម្លាប់​ចោល​ដោយ​ចង​ផ្អោប​សសរ ហើយ​បាញ់​ដោយ​ក្រុម​ប្រដាប់​អាវុធ ១២នាក់ ដាក់​ជា ២​ជួរ ជួរមុខ​អង្គុយ​លត់​ជង្គង់​៦​នាក់។ ជួរ​ទី​ពីរ ឈរ​ត្រង់​៦​នាក់។ ក្រោយ​បាញ់​ហើយ មេក្រុម​ទៅ​ចាប់​បួងសក់ បាញ់​ថែម​១​គ្រាប់​ទៀត ចំក្បាល ជា​កិច្ច​បង្ហើយ​ចុងក្រោយ។

ការ​ប្រើ​ពាក្យសំដី​ខ្លាំង​បែប​ហិង្សា​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដូចនេះ ខណៈ​ដែល​ក្រុម​មេធាវី​ជើង​ខ្លាំង របស់​ក្រសួងមហាផ្ទៃ​៥​រូប​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​កំពូល សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល តាម​សំណើ​គណបក្ស​តូច​ពីរ​ដែល​គ្មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា។

ប៉ុន្តែ ប្រធាន​ក្រុម​តំណាងរាស្ត្រ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក ស៊ុន ឆ័យ ធ្លាប់​ឆ្លើយតប​ទៅ​លោក សុខ ឥសាន ថា​គួរ​ប្រើ​ពាក្យសំដី​ឲ្យ​ថ្លៃថ្នូរ និង​គោរព​សិទ្ធិមនុស្ស។ លោក​ថា ការចោទប្រកាន់​មុន​តុលាការ​សម្រេច​ក្ដី ជា​ការ​បំពាន​ច្បាប់។

ចំណែក នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថ្មីៗ​នេះ​បាន​និយាយ​ថា មនុស្ស​នៅ​ក្បែរ​លោក ហ៊ុន សែន ខ្វះ​ការ​យល់​ដឹង និង​មាន​សម្ដី​សំដៅ​បែប​មនុស្ស​ល្ងង់ខ្លៅ។

រីឯ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​និយាយ​ថា អ្នក​ដែល​ចង់​រំលាយ​គណបក្ស​សង្គ្រោះជាតិ អ្នកនោះ​នឹង​រលាយ​ខ្លួនឯង។ លោក សម រង្ស៊ី និយាយ​ទៅកាន់​លោក ហ៊ុន សែន ដោយ​មិន​បញ្ចេញ​ឈ្មោះថា បើ​ការបោះឆ្នោត​មួយ​ដែល​កើតឡើង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​ជា​គណបក្ស​មួយ​ចំណោម​ពីរ​មាន​សំឡេង​នៅ​ក្នុង​សភា​នោះ គ្មាន​អន្តរជាតិ​ណា​ទទួលស្គាល់​លទ្ធផល​នេះ​ទេ ហើយ​បើ​គ្មាន​ការបោះឆ្នោត​រឹតតែ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រងគ្រោះ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។

នាយក​អង្គការ​លើកលែងទោស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​លើក​ឡើង​ថា កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាងមុខ គឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោប​ក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែប​យ៉ាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក James Gomez បន្ត​ថា ប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយ ត្រូវ​ដាក់​គំនាប ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជាបន្ទាន់ នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​ប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ៕

5 comments:

Anonymous said...

អាដែកចោរ វាយក កឺម សុខា ទៅដាក់គុកនៅស្រុកយួន ចុះហេតុអីបានជាដូច្នេះ ? តើអ្នកណាជាអ្នកក្បត់ជាតិទៅ ?

Anonymous said...



Sok Eysan’s madness is caused by his assets and bank accounts in the West will be frozen and his family’s travel ban to the US.


Anonymous said...

ផ្កាយពេញខ្លួនម្នាក់គេថា កឹម សុខា ជាប់គុកនៅផ្ទះ អាស ហេតុដូច្នេះហើយបានជាមិនអាច យកមកកាត់ទោសនៅភ្នំពេញបាន ដោយវាដឹងថា អាដែកចោរ វានឹងចាញ់ឆ្នោតនៅឆ្នាំក្រោយនេះបានជា អាស វាធ្វើដូច្នេះ តើអ្នកណាដែលអ៊ួតថា អាស មិនកាន់កាប់ ស្រុខ្មែរនោះ ហើយចាំមើលទៅ វាឌូម៉ែ ហើយ ខំអរទៅអ្នកដែលកាន់ជើងដែកចោរនោះ។

Anonymous said...

Soon the reality of the COLD CASH effect of the YUAN vs DOLLAR ($) will kick in. Then and only then will they really, really feel it.

Anonymous said...

Ah Eysan should have put his money in srok youn or china where his commy dictators bunches are. May be he is afraid that his commy dictator comrades might blackmail him for his ill-gotten wealth because in the dictator country if something go wrong with your money, you can't protest or claim it back.That was a smart move in his part.
In the west, there are transparent law that should safeguard his money, but when it comes to his ill-gotten wealth get frozen for whatever reasons, he either way still a stupid man.He should have kept his ill-gotten wealth under his mattress it is safer but then again it might be a very attractive proposition those around him.