Khmer Circle: Moi?! But why? You all should know better by now than to ask me to intervene in such matters. I was only trained to be a male ballet dancer...
ដោយ អាស៊ីសេរី
2017-10-21
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី យាងចូលរួមទិវាបុណ្យខួបឯករាជ្យជាតិលើកទី៦៣ នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
RFA/Brach Chev
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងសុំព្រះរាជអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយពីព្រះមហាក្សត្រ នៅពេលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កំពុងរៀបចំគ្រោងរំលាយចោល និងយកអាសនៈសភា។ អ្នកវិភាគនយោបាយគាំទ្រយន្តការដោះស្រាយវិបត្តិនយោបាយ តាមរយៈការ សុំអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ ព្រោះរដ្ឋធម្មនុញ្ញជា ច្បាប់កំពូលរបស់ជាតិ ចែងយ៉ាងច្បាស់ថា ព្រះមហាក្សត្រមានព្រះរាជតួនាទីក្នុងការសម្របសម្រួលនយោបាយ ហើយទ្រង់គង់ជាម្លប់សម្រាប់ពលរដ្ឋខ្មែរទូទាំងប្រទេស។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនឹងដាក់លិខិតថ្វាយ និងសុំចូលគាល់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ផ្ទាល់តែម្ដង ដើម្បីស្នើសុំព្រះអង្គគង់ជាអាជ្ញាកណ្ដាលដើម្បីដោះស្រាយវិបត្តិនយោបាយ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុងពេលដឹកនាំប្រតិភូចូលសួរសុខទុក្ខសកម្មជនជាប់ឃុំនៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ RFA/Morm
Moniroth RFA/Morm Moniroth សមាជិកសភា និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ ដែលកំពុងមានវត្តមាននៅកម្ពុជា ឲ្យអាស៊ីសេរីដឹងតាមទូរស័ព្ទ ថា ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ជាអ្នករៀបចំលិខិត ប៉ុន្តែដោយសារលោក សុន ឆ័យ កំពុងព្យាបាលជំងឺនៅក្រៅប្រទេសដូច្នេះលោកថា នៅពេលលោក សុន ឆ័យ វិលត្រឡប់មកវិញ ទើបក្រុមតំណាងរាស្ត្ររៀបចំដាក់លិខិតថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍៖ «បើតាមខ្ញុំជជែកគ្នាកាលពីឯកឧត្ដម សុន ឆ័យ នៅថាយើងនឹងធ្វើលិខិតសុំគាល់ព្រះមហាក្សត្រ ហើយយើងធ្វើលិខិតទៅសុំឲ្យព្រះមហាក្សត្រជួយព្រះរាជអន្តរាគមន៍ផ្អែកតាមរដ្ឋធម្មនុញ្ញទ្រង់ជាអាជ្ញាកណ្ដាលដើម្បីផ្សះផ្សារឿងហ្នឹង»។
លោក ម៉ៅ មុនីវណ្ណ ឲ្យដឹងទៀតថា បើគ្មានការប្រែប្រួលពីរបីថ្ងៃទៀត លោក សុន ឆ័យ នឹងត្រឡប់មកប្រទេសកម្ពុជាវិញ ហើយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ជាង ២០រូប ដែលកំពុងមានវត្តមាននៅក្នុងប្រទេស នឹងចុះហត្ថលេខាលើលិខិតនោះដើម្បីបញ្ជូនទៅព្រះមហាក្សត្រ។
ការបង្ហាញជំហរសុំកិច្ចអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ របស់គណបក្សប្រឆាំងនៅពេលនេះ នៅពេលសហគមន៍អន្តរជាតិកំពុងព្រមានកម្ពុជាពីការផ្ដាច់ជំនួយ និងទំនាក់ទំនងការទូត។
អ្នកនយោបាយជើងចាស់ ព្រឹទ្ធាចារ្យ លោក លឺ ឡាយស្រេង បានបង្ហាញការព្រួយបារម្ភថា ច្បាប់យកកៅអីគណបក្សសង្គ្រោះជាតិ ទៅចែកគណបក្សផ្សេងទៀត ក្រោយការរំលាយបក្សនោះ នឹងបង្កបញ្ហាលំបាកដល់ព្រះមហាក្សត្រ៖ «ស៊ីញេទៅប៉ះមនសិការម្ចាស់ឆ្នោត អន្តរជាតិគេទិតៀន មិនស៊ីញេទៅក្រែងមិនកើត បើចង់យាងទៅក្រៅ ទើបយាងមកថ្មីៗ យាងទៅអីទៀត ពិបាកដែរព្រះអង្គសព្វថ្ងៃហ្នឹង។ អ៊ីចឹងបានថាមិនមែនធ្វើបាបតែប្រជារាស្ត្រធម្មតាទេសូម្បីតែស្ដេចក៏ពិបាកដែរទ្រង់ផ្ទំមិនលក់ទេ»។
អាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតប ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេថ្ងៃទី២១ ខែតុលា ជំវិញការសុំអន្តរាគមន៍របស់គណបក្សប្រឆាំងទៅអង្គព្រះមហាក្សត្រនៅពេលនេះ។ ប៉ុន្តែ ជារឿយៗលោកហ៊ុន សែន តែងអះអាងថា ប្រទេសកម្ពុជាគ្មានវិបត្តិនយោបាយ ហើយក៏គ្មានអ្នកទោសនយោបាយដែរ មានតែអ្នកនយោបាយជាប់ទោស។
អ្នកវិភាគនយោបាយលោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ដល់ពេលដែលព្រះមហាក្សត្រ ត្រូវសម្រេចព្រះទ័យដោះស្រាយវិបត្តិនយោបាយហើយ។ លោកថា ព្រះអង្គមានបុព្វសិទ្ធិគ្រប់គ្រាន់ក្នុងការសម្របសម្រួលនយោបាយ៖ «ដូច្នេះជាស្ដេចត្រូវទទួលខុសត្រូវហើយប្រឈមនឹងបញ្ហាហ្នឹង ហើយដោះស្រាយបញ្ហាជាមួយថ្នាក់ដឹកនាំប្រទេសទៀត»។
រដ្ឋធម្មនុញ្ញ មាត្រា៩ ចែងថា ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈ ឲ្យមានភាពទៀងទាត់។
មាត្រា៨ ចែងថា ព្រះមហាក្សត្រ ជានិមិត្តរូបនៃឯកភាពជាតិ។ ព្រះអង្គជា អ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ធានាការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ៕
1 comment:
God save Cambodia because the Viet/YUON/HUN SEN is using everything [from King/Queen/Kingdom/Royal.....every systematic word in the book] as camouflage to cleanse/liquidate the Khmer race...Lord, have mercy!!!
https://www.youtube.com/watch?v=NuXsk_mV5ls
Post a Comment