Tuesday 5 December 2017

លោក ហ៊ុន សែន ប៊ិះ​ដើរ​ដួល​ក្នុង​ពេល​ជួប​នាយករដ្ឋមន្ត្រី​បង់ក្លាដេស


ដោយ សេក បណ្ឌិត
2017-12-04 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ត្រឡប់​មក​ដល់​កម្ពុជា ក្រោយ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ពេល​ត្រឡប់​មក​ដល់​កម្ពុជា ក្រោយ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ-ឡានឆាង នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើរ​ទន់​ជើង​ប៊ិះ​ដួល​ក្នុង​ពេល​លោក​ទទួល​បដិសណ្ឋារកិច្ច​ជាមួយ​នាយករដ្ឋមន្ត្រី​បង់ក្លាដេស នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃ៤ ខែ​ធ្នូ។



នេះ​ករណី​ទី​មួយ​ហើយ ដែល​លោក ហ៊ុន សែន ដើរ​រអិល​ជើង​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​លោក​សឹង​នឹង​ដួល​ក្នុង​ពេល​ដើរ​ចេញ​ទៅ​ជួប​គណៈប្រតិភូ​អន្តរជាតិ​នោះ។

នៅ​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន បាន​ទៅ​ពិនិត្យ​ជំងឺ​នៅ​បរទេស​ជា​ញឹកញាប់។

នៅ​លើ​ពិភពលោក មេដឹកនាំ​ដែល​កាន់អំណាច​យូរ​ជាងគេ​បំផុត​នៅ​សល់​តែ​លោក ហ៊ុន សែន មួយ​ប៉ុណ្ណោះ បន្ទាប់ពី​មេដឹកនាំ​ផ្ដាច់ការ​ប្រទេស​ហ្ស៊ីមបាវ៉េ (Zimbabwe) លោក មូហ្គាបេ ដែល​បាន​បាត់បង់​អំណាច​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក ហ៊ុន សែន សព្វថ្ងៃ​មាន​អាយុ​៦៥​ឆ្នាំ និង​បាន​កាន់​អំណាច​អស់​រយៈពេល ជាង​៣២​ឆ្នាំ​កន្លង​មក​ហើយ។ មេដឹកនាំ​ផ្ដាច់ការ នៅ​ប្រទេស​ហ្ស៊ីមបាវ៉េ លោក មូហ្គាបេ កាលពី​នៅ​មាន​អំណាច​ក៏​ធ្លាប់​ដើរ​ដួល​ក្នុងចំណោម​មហាជន ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​ថា លោក ហ៊ុន សែន គ្មាន​បញ្ហា​ទាក់ទង​នឹង​បញ្ហា​សុខភាព​នោះ​ទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា លោក ហ៊ុន សែន ប៉ុន្មាន​ថ្ងៃ នេះ​ហាក់​អស់កម្លាំង និង​ហត់នឿយ​បន្តិច ព្រោះ​រវល់​ទៅ​ចូលរួម​ប្រជុំ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​នៅ​ពេល​ត្រឡប់​មកដល់​ស្រុក​ភ្លាម លោក​បាន​បន្ត​ដំណើរ​ទៅ​ធ្វើ​ពិធី​បួងសួង​នៅ​អង្គរវត្ត​បន្ត​ទៀត។ «»

មុន​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ប្រទេស​ចិន​មួយថ្ងៃ លោក ហ៊ុន សែន បាន​បង្ហាញ​សកម្មភាព​ហាត់ ប្រាណ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ការថែទាំ​សុខភាព​របស់​លោក៕

No comments: