Khmer Circle: Excusez-moi, Votre Altesse, "active" doing what?!...
25 ធ្នូ 2017
អូន ឆេងប៉រ
voa
ព្រះករុណាព្រះបុរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាយាងគារវៈកិច្ចដល់មន្រ្តីតំណាងរាស្រ្តនានាក្នុងឧកាសប្រារព្ធខួបលើកទី៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ នៅថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នារាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)
ភ្នំពេញ —
ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី កាលពីសប្ដាហ៍កន្លងទៅ បានបញ្ជាក់ពីជំហររបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការបន្តសកម្មភាពជារដ្ឋសមាជិកដ៏សកម្មមួយរបស់អង្គការសហប្រជាជាតិដើម្បីរួមចំណែកធ្វើឲ្យស្ថាប័នអន្តរប្រទេសកំពូលមួយនេះកាន់តែរឹងមាំឡើង ផ្អែកលើគោលដៅ«សន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្សដើម្បីទាំងអស់គ្នា»។
ក្នុងព្រះរាជសាររបស់ព្រះអង្គចុះថ្ងៃទី២១ ខែធ្នូកន្លងទៅ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះប្រមុខរដ្ឋកម្ពុជាឆ្លើយតបនឹងសារលិខិតរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ António Guterres ដែលបានជូនពរប្រជាជនកម្ពុជាក្នុងឱកាសបុណ្យឯករាជ្យជាតិកន្លងទៅ។ ព្រះមហាក្សត្រទ្រង់បានបង្ហាញនូវការឆ្លើយតបប្រកបដោយ «សេចក្ដីពេញព្រះទ័យដ៏ជ្រាលជ្រៅ»។
ព្រះករុណា ព្រះមហាក្សត្រ ទ្រង់បានមានព្រះបន្ទូលក្នុងចុតហ្មាយដែលមានន័យដើមទាំងស្រុងថា៖
«ព្រះរាជាណាចក្រកម្ពុជានឹងបន្តនូវភាពសកម្ម ក្នុងការផ្សារភ្ជាប់ និងចូលរួមជាវិភាគទានរបស់ខ្លួន ជួយកសាងអង្គការសហប្រជាជាតិមួយដែលមានភាពកាន់តែរឹងមាំ និងបោះជំហានឆ្ពោះទៅមុខនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង ដើម្បីធានាឱ្យបាននូវសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស ដើម្បីទាំងអស់គ្នា»។
ព្រះរាជសាររបស់ព្រះមហាក្សត្រកើតមានឡើងនៅចំពេលសំខាន់សម្រាប់ទាំងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា។ ព្រះអង្គបានគ្រងរាជ្យសម្បត្តិតាំងពីឆ្នាំ២០០៤មក ដោយស្នងរាជ្យបន្តពីព្រះវរបិតារបស់ព្រះអង្គគឺព្រះបាទ នរោត្តម សីហនុ។
នៅឯអង្គការសហប្រជាជាតិ កាលពីសប្ដាហ៍កន្លងទៅ មានការបោះឆ្នោតមួយនៅកម្រិតអង្គមហាសន្និបាត ដែលបានចេញជាសេចក្ដីសម្រេចមួយថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិក ក្នុងការរំកិលស្ថានទូតទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម។ ការថ្កោលទោសនេះបាននាំឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលជាអ្នកផ្ដល់ហិរញ្ញប្បទានធំបំផុតដល់អង្គការពិភពលោកនេះ មានការខឹងសម្បារ ហើយពិចារណាសើររើទំនាក់ទំនង និងការយល់ឃើញរបស់ខ្លួនមកលើអ.ស.ប.ទៀតផង។
រីឯប្រទេសកម្ពុជាឯនេះវិញ រដ្ឋាភិបាលកំពុងត្រូវបានរួតរឹតដោយភាពមិនច្បាស់លាស់ ទាក់ទងនឹងកិច្ចពិភាក្សាមួយរៀបចំនៅស្ថានបេសកកម្មអចិន្ត្រៃយ៍សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីតំណាងគណបក្សជំទាស់ និងសង្គមស៊ីវិលកម្ពុជា ហើយដែលបានស្នើឱ្យមានការព្យួរអាសនៈរបស់កម្ពុជានៅអ.ស.ប.ជាបណ្ដោះអាសន្ន។
ការស្នើឱ្យមានការព្យួរអាសនៈរបស់កម្ពុជានៅអ.ស.ប. និងការអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មលើរបបដឹកនាំកម្ពុជានោះត្រូវបានធ្វើឡើងក្នុងកិច្ចពិភាក្សាដែលមានការចូលរួមដោយមន្ត្រីគណបក្សជំទាស់ និងសង្គមស៊ីវិលដើម្បីឆ្លើយតបនឹងការបង្ក្រាបរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើក្រុមជំទាស់ លើអង្គការសង្គមស៊ីវិល និងលើសារព័ត៌មានដែលមិនចំណុះឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន។
ការរំលាយអង្គការចាត់តាំងរបស់គណបក្សសង្គ្រោះជាតិ ដែលជាក្រុមជំទាស់ធំបំផុតក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងកាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅ ក្រោយការចាប់ខ្លួនគូប្រជែងរបស់លោក ហ៊ុន សែន គឺលោក កឹម សុខា ដាក់ពន្ធនាគារដោយចោទពីបទឃុបឃិតជាមួយអាមេរិកប្រព្រឹត្តអំពើ«ក្បត់ជាតិ»។
មិនទាន់មានការឆ្លើយតបភ្លាមៗពីការិយាល័យរបស់លោកអគ្គលេខាធិការ អ.ស.ប. ទាក់ទងនឹងព្រះរាជសាររបស់អង្គព្រះមហាក្សត្រកម្ពុជាទេ។ តែអ្នកនាំពាក្យម្នាក់របស់លោកអគ្គលេខាធិការអ.ស.ប. បានប្រាប់ VOA កាលពីពេលកន្លងទៅថា អង្គការសហប្រជាជាតិមាន«ក្ដីព្រួយបារម្ភ»អំពីស្ថានការណ៍នយោបាយខ្មែរ។
លោក Farhan Aziz Haq អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ António Guterres បានប្រាប់ VOA កាលពីសប្ដាហ៍មុនថា៖
«លោកអគ្គលេខាធិការនឹងបន្តតាមដានស្ថានការណ៍នៅប្រទេសកម្ពុជា និងស្នើឱ្យអាជ្ញាធរ [ខ្មែរ] អនុលោមតាមការតាំងចិត្តរបស់ខ្លួនលើរឿងសិទ្ធិមនុស្ស និងរក្សាឱ្យមានបន្តទៅទៀតនូវសមិទ្ធិផលផ្នែកលទ្ធិប្រជាធិបតេយ្យដែលប្រទេសមួយនេះបានសម្រេចបាន»។
មន្ត្រីម្នាក់នៃព្រះបរមរាជវាំងរបស់ព្រះបាទនរោត្តម សីហមុនី បាននិយាយថាព្រះរាជសាររបស់ព្រះអង្គត្រូវបានតាក់តែងឡើង គ្រាន់តែជាកាយវិការការទូតធម្មតាតែប៉ុណ្ណោះ ដើម្បីជាការឆ្លើយតបនឹងសារជូនពររបស់មិត្តបរទេសនានា។
លោក អ៊ុំ ដារ៉ាវុធ សមាជិកព្រះរាជខុទ្ទកាល័យ បានប្រាប់ VOA កាលពីព្រឹកថ្ងៃចន្ទថា៖
«ព្រះមហាក្សត្រលោកបានផ្ញើព្រះរាជចុតហ្មាយទៅនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីរបស់អគ្គលេខាធិការ គាត់បានជូនពរយើងនៅពេលឯករាជ្យ៩វិច្ឆិកាហ្នឹង។ អាហ្នឹងជាធម្មតាទេ អាហ្នឹងលោកត្រូវតែឆ្លើយតបទៅគេហើយ»។
មន្ត្រីព្រះបរមរាជវាំងរូបនេះបានបដិសេធមិនពិភាក្សាជ្រាលជ្រៅអំពីព្រះរាជសារនោះទេ ដោយថា វាអាចជាអំពើ«ប្រមាថព្រះចេស្ដា» ហើយក្រសួងមហាផ្ទៃកំពុងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីបន្ថែមមាត្រាចែងពីការដាក់ទោសទណ្ឌ រាល់បទល្មើសប្រមាថមាក់ងាយដល់អង្គព្រះមហាក្សត្រ។
គិតត្រឹមខែធ្នូ ឆ្នាំ២០១៧នេះ កម្ពុជាបានក្លាយជាសមាជិកនៃអ.ស.ប.អស់រយៈពេល៦២ឆ្នាំមកហើយ។ អង្គការសហប្រជាជាតិបានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវឈានទៅការបញ្ចប់ចម្បាំងរាំងជល់នៅកម្ពុជា កាលពី២៦ឆ្នាំមុន និងបានធ្វើអន្តរាគមន៍រក្សាសន្តិភាពនៅកម្ពុជា ជួយកាច់ចង្កូតឲ្យប្រទេសកម្ពុជាមានរបបដឹកនាំដើមតាមគន្លងប្រជាធិបតេយ្យអាស្រ័យការបោះឆ្នោត។
កម្ពុជាបានចូលរួមក្នុងសកម្មភាពនានារបស់អ.ស.ប. នាពេលថ្មីៗនេះផងដែរ រួមមានបេសកកម្មរក្សាសន្តិភាពជួយបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា។ ព្រះបាទ នរោត្តម សីហមុនី គឺជាព្រះរាជតំណាងរបស់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់អ.ស.ប. ស្ដីអំពីការប្រែប្រួលអាកាសធាតុ នៅទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ផង៕
2 comments:
The worst king in the world. It's ashamed that khmers have him as their king. He is Hun Sen's dog who Hun Sen uses to destroy the country.
Like father like son, the gay king was born as a puppet and a pawn.
Post a Comment