Monday, 25 December 2017
អាមេរិកចេញច្បាប់មួយដើម្បីបង្កកទ្រព្យសម្បត្តិរបស់អ្នករំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ដោយ តាំង សារ៉ាដា
2017-12-25
fra
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីជប់លៀងអបអរខួបលើកទី៥០ របស់អាស៊ាន កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧។
Photo courtesy of SPM
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃ២២ ធ្នូ បានចេញបទបញ្ជានីតិប្រតិបត្តិមួយ ឬហៅថា (Executive Order) ដែលមានឈ្មោះថា ច្បាប់ និងយុត្តិធម៌ ដែលមានអំណាចបង្កកទ្រព្យសម្បត្តិរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬជាប់ទាក់ទងនឹងអំពើពុករលួយដែលមានប្រភពទាំងស្រុង ឬមួយផ្នែកនៅក្រៅសហរដ្ឋអាមេរិក។
អ្នកវិភាគឯករាជ្យលោក បណ្ឌិត មាស នី មានប្រសាសន៍ថា រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរទូទៅកំពុងអន្ទះសាចង់ដឹងថាតើសហរដ្ឋអាមេរិកនឹងមានវិធានការបែបណាជុំវិញការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ស្របពេលដែលកម្ពុជាគ្មានតម្លាភាព ក្នុងការបង្ហាញទ្រព្យសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់ខ្មែរក្នុងរបបសព្វថ្ងៃនេះ។ «»
បទបញ្ជានីតិប្រតិបត្តិដើម្បីបង្កកទ្រព្យសម្បត្តិជនរំលោភសិទ្ធិមនុស្សទាំងឡាយនេះ ធ្វើឡើងស្របពេលដែលអនុ គណៈកម្មាធិការខាងកិច្ចការបរទេសរបស់សភាសហរដ្ឋអាមេរិក កំពុងស្វែងរកបញ្ជីឈ្មោះជនរំលោភសិទ្ធិមនុស្សជនពុករលួយ និងជនទាំងឡាយណាដែលចូលរួម រំលាយគណបក្សសង្គ្រោះជាតិនៅកម្ពុជា។
សមាជិកសភាពីខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកនៃ អនុគណៈកម្មាធិការខាងកិច្ចការបរទេសលោក ដាណា រ៉ូរ៉ាបាឃើរ (Dana Rohrabacher) ព្រមានថា ទណ្ឌកម្មដែលមានប្រសិទ្ធភាព ដូចដែលបានអនុវត្តកន្លងមក លើប្រទេសផ្សេងទៀតនោះ គឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើបុគ្គលក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលទទួលផលពីអំពើពុករលួយ នៃរបបលោក ហ៊ុន សែន រួមមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ហើយហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកផង តាមរយៈការប្រើច្បាប់ក្លូបបល មែកនីកស្គី (Global Magnitsky)៕
Subscribe to:
Post Comments (Atom)
1 comment:
This executive order must be an arrow shot in the heart for the high ranking of cpp monkeys who have put their ill-gotten fortune the US.It must make them wonder ,defrauded
and really confused that how it has come tom this ?. Initially they must have thought it was safe to invest in the states especially (rumor has it)Ah sok esan and his family have invested a lot in the US.
I am sure soon Ah sok esan will put up another brave face saving in the media to rubbish of this his dilemma he ever encounters.
Post a Comment