Thursday, 7 December 2017

លោក ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ជា​ថ្មី​ថា ជា​កូន​ជន​ក្បត់ជាតិ​តពូជ


ដោយ មួង ណារ៉េត
2017-12-06 
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA



លោក​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី ៦ ខែ ធ្នូ នេះ​បាន​ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ថា ជា​កូន​របស់​ជន​ក្បត់ជាតិ។ ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត របស់​លោក ហ៊ុន សែន នេះ​ក្នុង​ពេល​ដែល​លោក​អះអាង​ថា កង​កម្លាំង​ប្រដាប់​អាវុធ ក៏​នឹង​ដាក់​បណ្ដឹង​ទៅ​តុលាការ ប្រឆាំង​នឹង​លោក សម រង្ស៊ី ដែរ។



បើ​ទោះ​ជា​ការ​លាប​ពណ៌​គ្នា​នេះ មើល​ទៅ​វា​ហាក់​ដូច​ជា​រឿង​សាមញ្ញ​ទៅ​វិញក៏ដោយ សម្រាប់​កម្ពុជា អ្នក​វិភាគ​នយោបាយ មើល​ឃើញ​ថា ស្ថានភាព​​បច្ចុប្បន្ន​នេះ កាន់​តែ​ឈាន​ទៅ​រក​វិបត្តិនយោបាយ​​ធ្ងន់ធ្ងរ​​ឡើងៗហើយ ក្នុង​ពេល​ដែល​អ្វី​ៗ​សព្វ​បែប​យ៉ាង​នៅ​ពេល​នេះ ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​ទាំងស្រុងអស់​​ទៅ​ហើយ។ ការ​ថ្លែង​ដូច្នេះ របស់​លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ស្រប​ពេល​លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ថា លោក សម រង្ស៊ី គឺ​ជា​កូន​របស់​ជន​ក្បត់​ជាតិ​ ត​ជំនាន់​មក​ហើយ។

សារ​នយោបាយ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​កម្មករ​រាប់​ពាន់​នាក់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី៦ ខែ​ធ្នូ​នេះ លោក ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​អ្នក​នយោបាយ ​ដែល​មាន​ប្រវត្តិ​ក្បត់ជាតិ មិនមែន​ទើប​តែ​ពេល​នេះ​ទេ។ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ចោទ​ប្រកាន់​ថា អំពើ​មិន​ស្មោះត្រង់​នឹង​ក្បត់​ជាតិ​នេះ គឺ​បាន​កើត​ឡើង​តាំង​ពី​ជំនាន់​ឪពុក​របស់​លោក សម រង្ស៊ី ទៅ​ទៀត។ «»

បើ​ទោះ​ជា​បែប​ណាក៏ដោយ​ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​លាប់ពណ៌ អំពើ​ញុះញង់ និង ការ​ធ្វើ​នយោបាយ​បែប​ប្រជាភិថុតិ ​សព្វ​ថ្ងៃ​នៅ​កម្ពុជា​នេះ វា​ស្ទើរ​តែ​ក្លាយ​ទៅ​ជា​វប្បធម៌ និង​គ្មាន​​អ្វី​ដែល​ចម្លែក​ទៀត​​នោះឡើយ។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ទឹកដី​​កម្ពុជា ​កាន់​តែ​រួម​តូច​ដល់​ពេល​នេះ គឺ​ដោយ​សារ​មេដឹកនាំ​ចូល​ចិត្ត​ប្រើ​តែ​ហិង្សា និង​មួល​បង្កាច់​គ្នា ព្រោះ​តែ​អំណាច។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ អ្នក​នយោបាយ​ល្មម​មាន​ពិសោធន៍​គ្រប់គ្រាន់​រួច​ហើយ​ដែរ ចំពោះ​ប្រវត្តិសាស្ត្រ ​ដែល​មិន​នាំ​ឲ្យ​កម្ពុជា​ចំណេញ​ពី​ភាព​ប្រេះឆា​នេះនោះ។ «»

ក្នុង​ថ្ងៃ​ដែល​លោក ហ៊ុន សែន ប្រតិកម្ម​ប្រឆាំង​សារ​នយោបាយ​របស់​លោក សម ង្ស៊ី ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ដែរ​នោះ លោក ប៉ុល សារឿន ដែល​ជា​អគ្គ​មេបញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ឯណោះ​វិញ ក៏​បាន​ប្រកាស​ដាក់​បណ្ដឹង​ទៅ​តុលាការ ប្ដឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះ​ដែរ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ទី​បញ្ជាការ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ មេទ័ព​រូប​នេះ អះអាង​ថា កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់ មាន​ភក្ដីភាព​តែ​ចំពោះ​រដ្ឋាភិបាល​ប៉ុណ្ណោះ។ ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន គឺ​កង​កម្លាំង​យោធា​ប្រឆាំង​ជា​​ដាច់​ខាត។

ប្រតិកម្ម​ជា​ថ្មី​ទៀត​ របស់​លោក​នាយករដ្ឋមន្ត្រី​នេះ ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ថ្លែង​ថា​គណបក្ស​ប្រជាជន​កម្ពុជា ​កំពុង​តែ​ប្រេះឆា​ផ្ទៃ​ក្នុង និង​លែង​ទុក​ចិត្ត​គ្នា​តទៅ​​ទៀត។ សារ​នយោបាយ របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នេះឯង​ហើយ​ ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន ខឹង​សម្បារ រហូតទ្រាំ​លែងបាន​ ​រហូត​ដល់​ចេញ​មុខ​​ប្រតិកម្ម​ជា​សាធារណៈ​ថែម​ទៀត។ លោក សម រង្ស៊ី ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​បណ្តឹង​ជា​ច្រើន​សំណុំរឿង នៅ​ក្នុង​តុលាការ​កម្ពុជា​នោះ បាន​បង្ហោះសារ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ អំពី​កិច្ច​ពិភាក្សា​របស់​លោក នៅទីក្រុង​ប៉ារីស កាលពីថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧។ លោក សម រង្ស៊ី លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​លោក ហ៊ុន សែន រំលាយ​បក្ស​ប្រឆាំង និង​ចាប់​​ខ្លួន​លោក កឹម សុខា នេះ​ព្រោះ​តែ​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច ចាប់​ផ្ដើម​រង្គោះរង្គើ។ ភាព​ប្រេះឆា​នេះ បាន​កើត​ឡើង​ជា​ពិសេស ចំពោះ​មេដឹកនាំ​កំពូល​ៗ នៅ​ក្នុង​ជួរ​នគរបាល និង​កម្លាំង​ប្រដាប់​អាវុធតែម្តង។ «»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​លោក សម រង្ស៊ី បញ្ចេញ​កម្លាំង​ទ័ព​ឲ្យ​អស់​ បើ​កង​យោធា​ទាំង​នោះ បម្រុង​នឹង​ក្បត់​រដ្ឋាភិបាល​មែន​នោះ។ ក្រៅ​ពី​នេះ​ទៀត លោក​នាយករដ្ឋមន្ត្រី ក៏​ទាមទារ​ឲ្យ​បរទេស ​ដែល​លោក ហ៊ុន សែន ចោទ​ថា​នៅ​ពី​ក្រោយ​ខ្នង​បក្ស​ប្រឆាំង​នោះ ត្រូវ​បង្ហាញ​មុខ​ដំណាល​គ្នា​ដែរ​មក។ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ការ​ធ្វើ​នយោបាយ​ដូច​បច្ចុប្បន្ន នឹង​មិន​អាច​ជួយ​​ឲ្យ​ជាតិ​រីកចម្រើន និង​ពលរដ្ឋ​បាន​ទទួល​ផល​ចំណេញ ចំពោះ​ការ​ដឹកនាំ​នយោបាយ​បែប​នេះ បាន​នោះ​ឡើយ៕

1 comment:

Anonymous said...

Ah Kwack Hun Sen had risen to power by committing an act of treason - took side with the evil Vietnam to topple the then Prime Minister Penn Sovann who was fiercely protected Cambodia's interest against the invader Vietnam.

And there were countless of acts of treason committed by Ah Runteas Banh Kbot Cheat Hun Sen. The latest one was the unconstitutional CNRP's dissolution.

Ah Kwack has even tried to trick the spirit of Khmer heroes in Angkor Wat to accept his bribes. It will not work.

It is time for Ah Kwack Hun Sen to go to hell. One of his bodyguards will send him to hell soon because Sok Ann has been looking for a roommate and a lover.