ដោយ មួង ណារ៉េត
2017-12-06
rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) អតីតប្រធានគណបក្សសង្គ្រោះជាតិ។
Photo: RFA
លោកនាយករដ្ឋមន្ត្រី នៅថ្ងៃទី ៦ ខែ ធ្នូ នេះបានហៅអតីតប្រធានគណបក្សសង្គ្រោះជាតិថា ជាកូនរបស់ជនក្បត់ជាតិ។ ការចោទប្រកាន់ជាថ្មីទៀត របស់លោក ហ៊ុន សែន នេះក្នុងពេលដែលលោកអះអាងថា កងកម្លាំងប្រដាប់អាវុធ ក៏នឹងដាក់បណ្ដឹងទៅតុលាការ ប្រឆាំងនឹងលោក សម រង្ស៊ី ដែរ។
បើទោះជាការលាបពណ៌គ្នានេះ មើលទៅវាហាក់ដូចជារឿងសាមញ្ញទៅវិញក៏ដោយ សម្រាប់កម្ពុជា អ្នកវិភាគនយោបាយ មើលឃើញថា ស្ថានភាពបច្ចុប្បន្ននេះ កាន់តែឈានទៅរកវិបត្តិនយោបាយធ្ងន់ធ្ងរឡើងៗហើយ ក្នុងពេលដែលអ្វីៗសព្វបែបយ៉ាងនៅពេលនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងទាំងស្រុងអស់ទៅហើយ។ ការថ្លែងដូច្នេះ របស់លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ស្របពេលលោក ហ៊ុន សែន បានចោទប្រកាន់ជាថ្មីទៀតថា លោក សម រង្ស៊ី គឺជាកូនរបស់ជនក្បត់ជាតិ តជំនាន់មកហើយ។
សារនយោបាយ ធ្វើឡើងនៅចំពោះមុខកម្មកររាប់ពាន់នាក់ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូនេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ថាអ្នកនយោបាយ ដែលមានប្រវត្តិក្បត់ជាតិ មិនមែនទើបតែពេលនេះទេ។ ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះ ចោទប្រកាន់ថា អំពើមិនស្មោះត្រង់នឹងក្បត់ជាតិនេះ គឺបានកើតឡើងតាំងពីជំនាន់ឪពុករបស់លោក សម រង្ស៊ី ទៅទៀត។ «»
បើទោះជាបែបណាក៏ដោយ អ្នកវិភាគនយោបាយ យល់ឃើញថា ការលាប់ពណ៌ អំពើញុះញង់ និង ការធ្វើនយោបាយបែបប្រជាភិថុតិ សព្វថ្ងៃនៅកម្ពុជានេះ វាស្ទើរតែក្លាយទៅជាវប្បធម៌ និងគ្មានអ្វីដែលចម្លែកទៀតនោះឡើយ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យទឹកដីកម្ពុជា កាន់តែរួមតូចដល់ពេលនេះ គឺដោយសារមេដឹកនាំចូលចិត្តប្រើតែហិង្សា និងមួលបង្កាច់គ្នា ព្រោះតែអំណាច។ លោកបន្តថា សព្វថ្ងៃនេះ អ្នកនយោបាយល្មមមានពិសោធន៍គ្រប់គ្រាន់រួចហើយដែរ ចំពោះប្រវត្តិសាស្ត្រ ដែលមិននាំឲ្យកម្ពុជាចំណេញពីភាពប្រេះឆានេះនោះ។ «»
ក្នុងថ្ងៃដែលលោក ហ៊ុន សែន ប្រតិកម្មប្រឆាំងសារនយោបាយរបស់លោក សម ង្ស៊ី ដែលធ្វើឡើងនៅថ្ងៃទី៦ ខែធ្នូ ដែរនោះ លោក ប៉ុល សារឿន ដែលជាអគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទឯណោះវិញ ក៏បានប្រកាសដាក់បណ្ដឹងទៅតុលាការ ប្ដឹងអតីតប្រធានគណបក្សសង្គ្រោះជាតិនេះដែរ។ ថ្លែងនៅក្នុងសន្និសីទកាសែត នៅទីបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ មេទ័ពរូបនេះ អះអាងថា កម្លាំងប្រដាប់អាវុធទាំងអស់ មានភក្ដីភាពតែចំពោះរដ្ឋាភិបាលប៉ុណ្ណោះ។ ការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន គឺកងកម្លាំងយោធាប្រឆាំងជាដាច់ខាត។
ប្រតិកម្មជាថ្មីទៀត របស់លោកនាយករដ្ឋមន្ត្រីនេះ ក្រោយពេលលោក សម រង្ស៊ី បានថ្លែងថាគណបក្សប្រជាជនកម្ពុជា កំពុងតែប្រេះឆាផ្ទៃក្នុង និងលែងទុកចិត្តគ្នាតទៅទៀត។ សារនយោបាយ របស់អតីតប្រធានគណបក្សសង្គ្រោះជាតិនេះឯងហើយ ដែលនាំឲ្យលោក ហ៊ុន សែន ខឹងសម្បារ រហូតទ្រាំលែងបាន រហូតដល់ចេញមុខប្រតិកម្មជាសាធារណៈថែមទៀត។ លោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងជាច្រើនសំណុំរឿង នៅក្នុងតុលាការកម្ពុជានោះ បានបង្ហោះសារ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់លោកនៅថ្ងៃទី៦ ខែធ្នូ អំពីកិច្ចពិភាក្សារបស់លោក នៅទីក្រុងប៉ារីស កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧។ លោក សម រង្ស៊ី លើកឡើងថា មូលហេតុដែលនាំលោក ហ៊ុន សែន រំលាយបក្សប្រឆាំង និងចាប់ខ្លួនលោក កឹម សុខា នេះព្រោះតែផ្ទៃក្នុងបក្សកាន់អំណាច ចាប់ផ្ដើមរង្គោះរង្គើ។ ភាពប្រេះឆានេះ បានកើតឡើងជាពិសេស ចំពោះមេដឹកនាំកំពូលៗ នៅក្នុងជួរនគរបាល និងកម្លាំងប្រដាប់អាវុធតែម្តង។ «»
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានប្រកាសឲ្យលោក សម រង្ស៊ី បញ្ចេញកម្លាំងទ័ពឲ្យអស់ បើកងយោធាទាំងនោះ បម្រុងនឹងក្បត់រដ្ឋាភិបាលមែននោះ។ ក្រៅពីនេះទៀត លោកនាយករដ្ឋមន្ត្រី ក៏ទាមទារឲ្យបរទេស ដែលលោក ហ៊ុន សែន ចោទថានៅពីក្រោយខ្នងបក្សប្រឆាំងនោះ ត្រូវបង្ហាញមុខដំណាលគ្នាដែរមក។ លោកបណ្ឌិត មាស នី យល់ឃើញថា ការធ្វើនយោបាយដូចបច្ចុប្បន្ន នឹងមិនអាចជួយឲ្យជាតិរីកចម្រើន និងពលរដ្ឋបានទទួលផលចំណេញ ចំពោះការដឹកនាំនយោបាយបែបនេះ បាននោះឡើយ៕
1 comment:
Ah Kwack Hun Sen had risen to power by committing an act of treason - took side with the evil Vietnam to topple the then Prime Minister Penn Sovann who was fiercely protected Cambodia's interest against the invader Vietnam.
And there were countless of acts of treason committed by Ah Runteas Banh Kbot Cheat Hun Sen. The latest one was the unconstitutional CNRP's dissolution.
Ah Kwack has even tried to trick the spirit of Khmer heroes in Angkor Wat to accept his bribes. It will not work.
It is time for Ah Kwack Hun Sen to go to hell. One of his bodyguards will send him to hell soon because Sok Ann has been looking for a roommate and a lover.
Post a Comment