ដោយ ទីន ហ្សាការីយ៉ា
2018-01-06
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ពេលចូលរួមពិធីបុណ្យសពលោក សុខ អាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
RFA
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ពន្យល់ឡើងវិញថា ការសម្រេចរំលាយគណបក្សសង្គ្រោះជាតិ គឺជាវិធានការត្រឹមត្រូវដើម្បីបញ្ចៀសការបង្ហូរឈាមគ្នា។ រីឯគណបក្សប្រឆាំង និងអ្នកវិភាគយល់ថា ការលើកឡើងរបស់រដ្ឋាភិបាលដូច្នេះ គឺគ្រាន់តែជាការឃោសនាការពារខ្លួនឯងប៉ុណ្ណោះ។
ក្រោយរំលាយគណបក្សសង្គ្រោះជាតិ យ៉ាងតក់ក្រហល់ដែលបណ្ដាលឲ្យមានការរិះគន់ពីគ្រប់មជ្ឈដ្ឋាននោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើយុទ្ធនាការដើរបកស្រាយជាបន្តបន្ទាប់អំពីមូលហេតុរំលាយគណបក្សប្រឆាំងដើម្បីទាក់ទាញយកអ្នកគាំទ្រមកវិញ។
ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ជិត ៦០០នាក់ កាលពីល្ងាចថ្ងៃទី៥ ខែមករា នាខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ការរំលាយ និងទប់ស្កាត់ផែនការបដិវត្តន៍ពណ៌គណបក្សសង្គ្រោះជាតិនោះ បានធ្វើឲ្យកម្ពុជា គេចផុតពីការបង្ហូរឈាមគ្នាជាថ្មី និងផុតពីគ្រោះថ្នាក់នាគ្រាកន្លងមក។
លោកពន្យល់ថា ប្រសិនបើបក្សប្រឆាំងផ្ដួលរំលំរដ្ឋអំណាចតាមរយៈបដិវត្តន៍ពណ៌នោះ គឺមិនអាចមានប្រជាធិបតេយ្យ និងធ្វើឲ្យផ្ទៃក្នុងជាតិកម្ពុជា បែកបាក់ ហើយកើតទៅជាសង្គ្រាម ជាក្រុម ជាបក្ខជាពួក។ លោកបន្ថែមថា យោធានឹងអាចចាត់តាំងនយោបាយដោយឡែកៗពីគ្នា ដែលក្រុមម្ខាងៗ សុទ្ធតែមានយោធាគាំទ្រ ដូច្នេះហើយរដ្ឋាភិបាលបង្ការទុកជាមុនកុំឲ្យស្ថានការណ៍បែបនេះកើតឡើង ពោលគឺត្រូវតែដោះស្រាយពីឥឡូវដើម្បីបញ្ចៀសការបង្ហូរឈាម។
ឆ្លើយតបចំពោះបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ច្រានចោលចំពោះការចោទប្រកាន់នេះ ហើយលោកមានជំនឿថា ប្រជាពលរដ្ឋនឹងមិនយល់ស្របតាមការពន្យល់របស់មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជានេះទេ។ លោកបន្ថែមថា ការនិយាយបែបនោះ គឺផ្ទុយពីការពិត និងជាបំភិតបំភ័យប្រជាពលរដ្ឋប៉ុណ្ណោះ៖ «ខ្ញុំមិនដឹងជាមានកម្មវិធីអីដើម្បីពន្យល់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែខ្ញុំថា ប្រជាពលរដ្ឋលោកដឹងច្បាស់ណាស់ថា ការរំលាយគណបក្សសង្គ្រោះជាត គឺជាអំពើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ និងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំមិនដឹងថា គេមានយុទ្ធសាស្ត្រអីដើម្បីពន្យល់ប្រជាពលរដ្ឋអោយបាត់ការងឿងឆ្ងល់ បាត់ការខឹងសម្បាចំពោះការរំលាយគណបក្សសង្គ្រោះជាតិនោះទេ»។
កន្លងមក លោក ស ខេង ធ្លាប់បញ្ជាឲ្យមន្ត្រីនគរបាលជាតិនៅទូទាំងប្រទេសបន្តចុះពន្យល់ដល់ប្រជាពលរដ្ឋអំពីកំហុសឆ្គងរបស់លោក កឹម សុខា គណបក្សសង្គ្រោះជាតិ និងពន្យល់ពលរដ្ឋឲ្យបានច្បាស់ជុំវិញវិធានការរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី លើកឡើងថា លោក និងសាធារណជននៅតែមើលមិនឃើញដូចការចោទប្រកាន់របស់រដ្ឋាភិបាលឡើយ។ លោកបន្ថែមថា ការលើកឡើងរបស់រដ្ឋាភិបាលប្រហែលគ្រាន់តែជាការឃោសនាដើម្បីការពារខ្លួនឯងប៉ុណ្ណោះ៖ «ខ្ញុំគិតថា អានេះវាគ្រាន់តែជាការការពារខ្លួនទេ ព្រោះអីរាជរដ្ឋាភិបាល ក៏លោកដឹងហើយថា ការរំលាយឆន្ទៈមនុស្សជាង៣លាននាក់នេះ អាចដឹងថា មានការមិនសប្បាយចិត្ត ឬខឹងសម្បាច្រើនពីមហាជនទូទៅ។ ប្រជាពលរដ្ឋនៅតាមទីជនបទ ឬតាមទីផ្សារអី គឺពួកគាត់បង្ហាញអារម្មណ៍នៃការខឹងដោយមិនខ្លាចឡើយ។ ដូច្នេះហើយរដ្ឋាភិបាលព្យាយាមពន្យល់ប្រជាពលរដ្ឋអោយស្ងប់ចិត្ត ប៉ុន្តែត្រង់ថា ការពន្យល់នោះគេស្តាប់បាន ឬមិនបានវាជារឿងមួយទៀត។ ទោះយ៉ាងណា ការរំលាយសង្គ្រោះជាតិ ក្នុងស្ថានភាពនេះ ធ្វើឲ្យកំហឹងឡើងពីមួយក្លាយទៅជាពីរ»។
តុលាការកំពូល បានចេញសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីលោក កឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនពីបទក្បត់ជាតិ កាលពីរំលងអធ្រាត្រថ្ងៃទី៣ កញ្ញា។ រីឯមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ១១៨នាក់ ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ទោះបីជារដ្ឋាភិបាលខិតខំការពារខ្លួនយ៉ាងណាក្តី ប៉ុន្តែប្រជាពលរដ្ឋ អង្គការជាតិ-អន្តរជាតិ ស្ថានទូត និងប្រទេសលោកសេរី រួមមានអាមេរិក សហគមន៍អឺរ៉ុប សុទ្ធតែបានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ថាបានសម្លាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ដើម្បីក្ដោបក្ដាប់អំណាចតទៅទៀត។
ប្រទេសលោកសេរីបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ រួមមានការបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលមិនឲ្យចូលទឹកដីអាមេរិក ការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការព្រមានបិទការអនុគ្រោះពន្ធនាំចូលទំនិញពីកម្ពុជា ចូលអាមេរិក និងសហគមន៍អឺរ៉ុប និងត្រៀមដាក់ទណ្ឌកម្មផ្សេងៗទៀត បើមិនអនុញ្ញាតឲ្យបក្សសង្គ្រោះជាតិ និងលោក កឹម សុខា ចូលរួមការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៨ ទេនោះ៕
2 comments:
Dear Compatriots,
This brainless Hun Sen is simply a tool for the evil Yuon Vietnam to use to swallow Cambodia.
Khmer people, if they really love Cambodia, must step up their efforts and courage protesting Ah Kwack Hun Sen's recent unconstitutional acts such as the dissolution of the CNRP.
To save Cambodia from Yuon's annexation, seven days before the 2018 election, Khmer people need to mount a nationwide peaceful protestation condemning the dissolution of the CNRP and demand the release of all political prisoners. The newly created party law must be rescinded as well. The CNRP must be REINSTATED.
Notice that we start making the demonstration 7 days prior the election date and go on peacefully until the election day - making the election impossible. This way Hun Sen, the CPP, and the evil Yuon cannot proclaim that the CPP is the winner.
If there was no election, Hun Sen and his master Yuon will have no chance but to reinstate the CNRP to participate in this next election.
If Khmer people don't help themselves first, nobody will help them. The international community cannot intervene without an absolute just cause.
So, please wake up and do something right for our poor motherland.
Bun Thoeun
Sorry for this mistake:
If there was no election, Hun Sen and his master Yuon will have no CHOICE but to reinstate the CNRP to participate in this next election.
Post a Comment