Sunday, 7 January 2018

មន្ត្រី​បក្ស​ប្រឆាំង​មិន​ទទួល​ស្គាល់​ថ្ងៃ ៧ មករា ជា​ថ្ងៃ​​ជ័យជំនះ​របស់​ខ្មែរ


ដោយ ទីន ហ្សាការីយ៉ា
2018-01-06 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (កណ្ដាល) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង (កណ្ដាល) ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



មុន​មួយថ្ងៃ​នៃ​ការ​ប្រារព្ធ​ថ្ងៃ​ខួប​៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩ ជា​ថ្ងៃ​ដែល​វៀតណាម ឆក់​ឱកាស​លើក​ទ័ព​ចូល​ត្រួតត្រា​កម្ពុជា យក​លេស​ជួយ​សង្គ្រោះ។



លោក អេង ឆៃអ៊ាង សរសេរ​នៅ​ហ្វេសប៊ុក (Facebook) របស់​លោក​ថ្ងៃ​ទី​៦ ខែ​មករា ដោយ​ប្រកាស​មិន​ទាន់​ទទួល​ស្គាល់​ថា ថ្ងៃ​ទី​៧ មករា ជា​ថ្ងៃ​​ជ័យជំនះ​របស់​ខ្មែរ។ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា ទិវា​ដែល​ជា​ជ័យជំនះ​សម្រាប់​ខ្មែរ​ទាំង​មូល គឺ​ទិវា​ដែល​កម្ពុជា​បាន​ឯករាជ្យ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ ឯកភាព​ជាតិ ប្រជារាស្ត្រ​ខ្មែរ​ទទួល​បាន​ភាព​រីករាយ ភាព​សុខដុមរមនា ដូចជា​ទិវា​៩ វិច្ឆិកា ឆ្នាំ​១៩៥៣ និង ២៣ តុលា ឆ្នាំ​១៩៩១។

​ការ​ប្រកាស​មិន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ​ពី​សំណាក​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ខណៈ​គណបក្ស​កាន់​អំណាច​ព្រមាន​ថា​ នឹង​ចាត់​វិធានការ​ផ្លូវច្បាប់​លើ​ជន​ទាំង​ឡាយ​ណា​មិន​ទទួល​ស្គាល់​ថ្ងៃ​ទី​៧ មករា ថា​ជា​ថ្ងៃ​ជ័យជំនះ​របស់​កម្ពុជា។

​អាស៊ីសេរី មិន​អាច​សុំ​ប្រតិកម្ម​តប​ពី​ក្រុម​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ដោយ​អ្នក​ទាំង​នោះ​បដិសេធ​អត្ថាធិប្បាយ​ជាមួយ​អាស៊ីសេរី។

យ៉ាង​ណា​ក៏ដោយ​ចុះ អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និយាយ​នៅ​ខេត្ត​បាត់ដំបង ប្រាប់​ឲ្យ​ពលរដ្ឋ​គ្រប់​រូប​ត្រូវតែ​ចងចាំ​ថ្ងៃ​៧ មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​ខ្មែរ។ លោក​អះអាង​ថា អ្នក​ស្នេហា​ជាតិ​ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ​ប្រជាពលរដ្ឋ​ចេញ​ពី​របប ប៉ុល ពត ហើយ​ថ្ងៃ​នេះ​បាន​នាំ​មក​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ។

​ទាក់ទង​ការ​យល់​ផ្សេង​នៃ​ថ្ងៃ​ទី​៧ មករា ពី​សំណាក់​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា មិន​មែន​ជា​ចម្លែក​អ្វី​ទេ​ខណៈ​កម្ពុជា កំពុង​មាន​ការ​បែកបាក់​ជាតិ​តាម​រយៈ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង ៣​លាន​នាក់​​ចោល​ដូច​នេះ។ លោក​បណ្ឌិត មាស នី បន្ត​ថា ខណៈ​ថ្ងៃ​៧ មករា ត្រូវ​បាន​គេ​យល់​ផ្សេងៗ​គ្នា​ដូច​នេះ ពិបាក​និយាយ​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​បុណ្យ​ជាតិ​ណាស់៖ «»។

​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រារព្ធ​ខួប ៧ មករា លើក​ទី​៣៩ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ដែល​មន្ត្រី​គណបក្ស​នេះ​អះអាង​ថា នឹង​មាន​អ្នកចូលរួម​ជាង ៥​ម៉ឺន​នាក់។ ក្រៅ​ពី​អនុប្រធាន​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​ស្គាល់​ថ្ងៃ​ទី​៧ មករា។ គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក  គ្រោង​ធ្វើ​បាតុកម្ម​អហិង្សា​ដ៏​ធំ​មួយ​ប្រឆាំង​ថ្ងៃ​៧ មករា នៅ​សប្ដាហ៍​ក្រោយ៕

2 comments:

Anonymous said...


Dear Compatriots,

This brainless Hun Sen is simply a tool for the evil Yuon Vietnam to use to swallow Cambodia.

Khmer people, if they really love Cambodia, must step up their efforts and courage protesting Ah Kwack Hun Sen's recent unconstitutional acts such as the dissolution of the CNRP.

To save Cambodia from Yuon's annexation, seven days before the 2018 election, Khmer people need to mount a nationwide peaceful protestation condemning the dissolution of the CNRP and demand the release of all political prisoners. The newly created party law must be rescinded as well. The CNRP must be REINSTATED.

Notice that we start making the demonstration 7 days prior the election date and go on peacefully until the election day - making the election impossible. This way Hun Sen, the CPP, and the evil Yuon cannot proclaim that the CPP is the winner.

If there was no election, Hun Sen and his master Yuon will have no chance but to reinstate the CNRP to participate in this next election.

If Khmer people don't help themselves first, nobody will help them. The international community cannot intervene without an absolute just cause.

So, please wake up and do something right for our poor motherland.


Bun Thoeun

Anonymous said...

Sorry for this mistake:

If there was no election, Hun Sen and his master Yuon will have no CHOICE but to reinstate the CNRP to participate in this next election.