Khmer Circle: This is characteristic VC-P speak. It's not just chemical-contaminated consumer products that any genuine opposition political party with worthwhile social political agenda would want to address. The only slight issue they have is that as soon as they become an electoral threat to you VC-P, you nonchalantly and arbitrarily abolish them!...
ដោយ មួង ណារ៉េត
2018-01-05
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
Photo: RFA
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែមិនទទួលយកការរិះគន់របស់សាធារណជនទូទៅរឿងប្រមុខរដ្ឋាភិបាលទម្លាក់កំហុសទៅលើប្រជាពលរដ្ឋរឿងមិនចេះមើលអាហារមានជាតិគីមីដោយខ្លួនឯងប៉ុណ្ណោះទេ តែបែរជាឌឺដងឲ្យអ្នកដែលរិះគន់ នាំគ្នាបង្កើតគណបក្សនយោបាយដើម្បីប្រជែងគ្នាជាមួយគណបក្សកាន់អំណាចទៅវិញ បើថាខ្លួនជាអ្នកមានសមត្ថភាពទប់ស្កាត់បន្ថែមមានជាតិពុល ឬបន្ថែគីមីបានមែននោះ។ ប៉ុន្តែអ្នកធ្វើការផ្នែកកសិកម្មថា ការលើកឡើងបែបនេះគឺជាសម្ភីខ្វះការទទួលខុសត្រូវក្នុងនាមជាមន្ត្រីរាជការដែលបម្រើរាស្ត្រ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបទៅនឹងការរិះគន់របស់ពលរដ្ឋអំពីរឿងអាហារដែលមានសារធាតុគីមី ដោយលើកឡើងថា នេះជាឱកាសល្អសម្រាប់អ្នកមានសមត្ថភាព និងអ្នកវិភាគ នាំគ្នាបង្កើតគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតដណ្ដើមប្រជាប្រិយពីគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាម (Telegram) របស់លោកនៅថ្ងៃទី៥ ខែមករា នេះ របៀបឌឺដងឡងសម្តីថា អ្នកដែលរិះគន់អ្នកមានសមត្ថភាព និងអ្នកវិភាគទាំងនោះអាចសង្ឃឹមឈ្នះឆ្នោតទៅដឹកនាំប្រទេសកុំឲ្យមានបញ្ហាទាំងអស់នេះបាន។
ការឌឺដងបែបនេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកថា ជារឿងមិនសមគួរនោះទេ។ ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន យល់ថា ការឆ្លើយតបពីសំណាកមន្ត្រីរបស់លោក ហ៊ុន សែន បែបនេះ គឺជាសារបញ្ជាក់ថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមទទួលទទួល ឬប្រមូលទស្សនៈមហាជនយកទៅពិចារណាក្នុងការដោះស្រាយបញ្ហាជាតិ។ អ្នកធ្វើការជាមួយកសិកររូបនេះនិយាយថា បើជាការងាររបស់លោកទាក់ទងជាមួយវិស័យកសិកម្ម ក៏លោកមិនអាចមើលនឹងភ្នែករបស់លោកដឹងថា បន្លែបែបណាមានជាតិគីមី ឬបន្លែបែបណាគ្មានជាតិគីមីនោះទេ។ លោកថា ការពិនិត្យដឹងមានជាតិពុលនៅបន្លែ អាចធ្វើទៅបានទាល់តែធ្វើឡើងដោយមន្ត្រីជំនាញ និងត្រូវមានឧបករណ៍ត្រួតពិនិត្យ និងបច្ចេកទេសត្រួតពិនិត្យត្រឹមត្រូវថែមទៀតផង។
ចំណែកស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញផ្នែកកសិកម្ម បានសរសេរនៅលើបណ្ដាញទំនាក់សង្គមរបស់លោកដែលជាការឆ្លើយតបទៅនឹងលោក ហ៊ុន សែន ដែលបន្ទោសពលរដ្ឋថា មិនចេះមើលបន្លែមានជាតិគីមី។ លោក យ៉ង សាំងកុមារ ថា រដ្ឋាភិបាលគួរបញ្ជូនមន្ត្រីជំនាញទៅដឹកនាំកសិករផលិតបន្លែដែលគ្មានសារធាតុគីមីសំយោគ។
លោកឆ្លៀតលើកឡើងអំពីគោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោកថា ក្នុងករណីបែបនេះ លោកនឹងបញ្ជូនមន្ត្រីជំនាញ ៥.០០០នាក់ដែលស្មើតែប្រមាណ ១ភាគរយនៃចំនួនមន្ត្រីទូទាំងប្រទេស និងចំណាយតិចជាង ១ភាគរយ នៃថវិកាជាតិប៉ុណ្ណោះ ដើម្បីឲ្យចុះដល់មូលដ្ឋានដើម្បីធ្វើការលើរឿងនេះ។
ការបញ្ចេញប្រតិកម្មដែលជាការថ្លែងឌឺដងរបស់មន្ត្រីគណបក្សកាន់អំណាច លោក សុខ ឥសាន នៅពេលនេះ បន្ទាប់ពីលោក ហ៊ុន សែន និយាយម្ដងហើយម្ដងទៀតថា បើពលរដ្ឋទិញបន្លែប៉ះចំបន្លែគីមីកុំបន្ទោសរដ្ឋាភិបាលរបស់លោក ឬកុំបន្ទោសលោកដែលជានាយករដ្ឋមន្ត្រី ប៉ុន្តែពលរដ្ឋខ្លួនឯងត្រូវទទួលខុសត្រូវខ្លួនឯង។ លោក ហ៊ុន សែន ស្តីបន្ទោសថា មកពីពលរដ្ឋមិនចេះមើលបន្លែណាមានគីមី ឬបន្លែណាគ្មានគីមី ទើបមានបញ្ហាបែបនេះ។ លោក ហ៊ុន សែន ចាត់ទុកការទម្លាក់កំហុសលើរដ្ឋាភិបាលថា ជារឿងជ្រុលពេក៖ «»។
ប៉ុន្តែការថ្លែងបែបនេះរបស់លោក ហ៊ុន សែន មិនទទួលបានការស្វាគមន៍ពីពលរដ្ឋ និងអ្នកវិភាគទេ។ ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម យល់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី គឺមិនមានទំនួលខុសត្រូវក្នុងឋានៈជាមេដឹកនាំរដ្ឋនោះឡើយ។ អ្នកវិភាគហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាមេដឹកនាំបរាជ័យក្នុងការដឹកនាំប្រទេសដែលបង្កឲ្យមានបញ្ហាអសន្តិសុខស្បៀងអាហារ បំបាត់អំពើពុករលួយមិនបាន និងបញ្ហាដទៃទៀត។
អ្នកវិភាគរិះគន់បែបនេះហើយទើបធ្វើឲ្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទប់ចិត្តមិនបាន បញ្ចេញប្រតិកម្មជំនួសលោក ហ៊ុន សែន។
ប្រធានសម្ពន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន សរសេរនៅលើហ្វេសប៊ុករបស់លោកថា ដើម្បីលើកកម្ពស់បន្លែធម្មជាតិគ្មានជាតិគីមី និងធានាបានការបរិភោគរបស់ប្រជាពលរដ្ឋប្រកបដោយសុខមាលភាព ទាំងប្រជាកសិករ និងរដ្ឋាភិបាលមានតួនាទី ភារកិច្ច និងទំនួលខុសត្រូវចូលរួមទប់ស្ងាត់ទាំងអស់គ្នាដោយដាក់ចេញនូវវិធានការជាក់លាក់ដើម្បីទប់ស្ងាត់ និងធានាបានសុខភាពប្រជាលរដ្ឋ។ លោកលើកឡើងទៀតថា ធ្វើការបង្កើនថវិការជាតិលើផ្នែកវិស័យកសិកម្ម ដោយផ្ដល់ជាទុនកម្ចីការប្រាក់ទាប និងកាបណ្ដុះបណ្ដាលបច្ចេកទេសកសិករ។ ធ្វើការបណ្តុះបណ្ដាលបច្ចេកទេសវេចខ្ចប់ ការត្រួតពិនិត្យគុណភាពដល់កសិករ។ ឃុំ-សង្កាត់ត្រូវបង្កើតទីផ្សារគោលការណ៍ធម្មជាតិឃុំមួយ ផ្សារសហគមន៍មួយ សម្រាប់លក់ផលិតផលកសិកម្មបែបធម្មជាតិដែលដាំបានដោយកសិករ។
រដ្ឋាភិបាលត្រូវធ្វើការរៀបចំស្ដារប្រព័ន្ធធារាសាស្ត្រដូចជាប្រឡាយ អាងស្ដុបទឹក ព្រែក ស្រះជាដើម ដើម្បីធ្វើការស្ដុបទឹកឲ្យកសិករមានការប្រើប្រាស់គ្រប់គ្រាន់។ រដ្ឋាភិបាលក៏ដូចក្រសួងកសិកម្ម ត្រូវតែអនុវត្តឲ្យបានលើច្បាប់ក្នុងការគ្រប់គ្រងជី និងថ្នាំគីមីនាំចូលពីប្រទេសជិតខាង។ លោកថា បើធ្វើតាមវិធីសាស្ត្រនេះ ប្រជាពលរដ្ឋលែងរិះគន់រដ្ឋាភិបាលទៀតហើយ។
នេះមិនមែនជាលើកទីមួយទេ ដែលប្រមុខរដ្ឋាភិបាលទម្លាក់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលទៅលើប្រជាពលរដ្ឋ។ នេះក៏មិនមែនជាលើកទីមួយដែរ ដែលមន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន ចេញមុខការពារជំហររបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល បើទោះជារងការរិះគន់យ៉ាងខ្លាំងពីមតិសាធារណជនយ៉ាងណាក៏ដោយ។ លោក ហ៊ុន សែន ក៏ធ្លាប់ទម្លាក់ការទទួលខុសត្រូវទៅឲ្យគ្រួសារនីមួយៗរបស់ពលរដ្ឋទូទៅក្នុងការគ្រប់គ្រងកូនចៅដើម្បីកុំឲ្យក្មេងៗទាំងនោះសេពគ្រឿងញៀន ឬចូលក្រុមបងតូចបងធំ ឬប្រព្រឹត្តអំពើល្មើសផ្សេងៗ ព្រោះលោកអះអាងថា រដ្ឋាភិបាលមើលមិនអស់ទេ។ លោក ហ៊ុន សែន ប្រដូចរដ្ឋាភិបាលទៅនឹងម្ដាយឪពុកដែរ ប៉ុន្តែត្រូវមើលកូនជាង ១៥លាននាក់ឯណោះ។ លោកថា បើគ្រាន់តែគ្រួសារមួយៗ មានកូនតែពីរបីនាក់ មើលថែកូនមិនបានល្អផង តើឲ្យរដ្ឋាភិបាលមើលយ៉ាងម៉េចនឹងអស់៕
2 comments:
It shows that the cpp monkeys and his spokesman are insulting general population's intelligence with their stupidity.
Hun Sen does not allow his opponents to be the same size as him. His opponents have to be kids, retarded people or people with disability. This would ensure he wins all the time in a boxing match. If he is Mike Tyson, his opponent has to be like Stephan Hawking, Oppra, or Steve Job (who's dead).
Post a Comment