Thursday, 18 January 2018
បក្សកាន់អំណាចគ្រោងធ្វើមហាសន្និបាតវាយតម្លៃសភាពការណ៍នយោបាយ៣ថ្ងៃ
ដោយ មាន ឫទ្ធិ
2018-01-17
មហាសន្និបាតផ្ទៃក្នុងជាលើកដំបូងរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥។
Photo: RFA
គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលបីថ្ងៃ គឺថ្ងៃទី១៨ ១៩ ២០ ខែមករា ដើម្បីវាយតម្លៃសភាពការណ៍នយោបាយក្រោយរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកអ្នកវិភាគមើលឃើញថា បើថ្នាក់លើរបស់គណបក្សប្រជាជនកម្ពុជា ប្រឹងកែទម្រង់ ប៉ុន្តែថ្នាក់ក្រោមមិនប្រឹងប្រែងធ្វើតាម គណបក្សនេះនឹងពិបាកស្ដារប្រជាប្រិយរបស់ខ្លួនមកវិញណាស់។
មន្ត្រីសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ រួមមាន សមាជិកគណៈអចិន្ត្រយ៍ សមាជិកគណៈប្រចាំការ សមាជិកគណៈកម្មាធិការកណ្ដាល និងមន្ត្រីសំខាន់ៗនៅតាមខេត្ត ក្រុង ស្រុក ខណ្ឌ តំណាងឲ្យសាខាគណបក្សទូទាំងប្រទេស នឹងចូលរួមប្រជុំមហាសន្និបាតវិសាមញ្ញប្រចាំឆ្នាំរយៈពេលបីថ្ងៃ ដែលដឹកនាំដោយលោក ហ៊ុន សែន ប្រធានគណបក្ស។ មហាសន្និបាតនេះធ្វើនៅកោះពេជ្រ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យអាស៊ីសេរី ដឹងថា មហាសន្និបាតមានកម្មវិធីសំខាន់ៗ រួមមាន ការដាក់ទិសដៅឆ្ពោះរកទៅជ័យជំនះនៃការបោះឆ្នោតព្រឹទ្ធសភា និងរដ្ឋសភានៅពេលខាងមុខ និងការដណ្ដើមយកជ័យជំនះនៅពេលអនាគតតទៅទៀត។ លោកថា ក្រៅពីនេះ ក៏មានការអានរបាយការណ៍បូកសរុបការងារកន្លងទៅរបស់គណបក្សផងដែរ៖ «»។
លោក សុខ ឥសាន បញ្ជាក់ថា មហាសន្និបាតនេះ មិនមានការដោះដូរបេក្ខភាពនាយករដ្ឋមន្ត្រីទេ គឺគណបក្សនៅតែបន្តផ្ដល់បេក្ខភាពនាយករដ្ឋមន្ត្រីជូនលោក ហ៊ុន សែន ជាដដែល។
ក្នុងសារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ កន្លងទៅ លោក ហ៊ុន សែន ប្រាប់ទៅសមាជិករបស់លោកថា លោកព្រួយបារម្ភគណបក្សត្រូវពលរដ្ឋរំលាយចោលវិញតាមរយៈការបោះឆ្នោតនៅពេលខាងមុខ។ លោកបន្តប្រាប់ទៅមន្ត្រីថ្នាក់ក្រោមរបស់លោកមិនត្រូវបណ្ដែតបណ្ដោយឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ រត់ទៅរស់ក្រោមស្លាកគណបក្សសិទ្ធិមនុស្ស និងគណបក្សភ្លើងទៀន អតីតគណបក្ស សម រង្ស៊ី នោះទេ។ ជាងនេះទៅទៀត លោកថា មហាសន្និបាតនោះក៏រៀបចំយុទ្ធសាស្ត្រដើម្បីអូសទាញមន្ត្រីបក្សសង្គ្រោះជាតិ ដែលនៅសេសសល់ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ៖ «»។
លោក ហ៊ុន សែន ក៏ទទួលស្គាល់ដែរថា ក្រោយការរំលាយបក្សប្រឆាំងធ្វើឲ្យរដ្ឋាភិបាលរបស់លោកមានសត្រូវទាំងក្នុងប្រទេស និងក្រៅប្រទេស។
ចំណែកអ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ស្ថានការណ៍នយោបាយសព្វថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា មានការព្រួយបារម្ភច្រើន ដូច្នេះគណបក្សនេះត្រូវមានយុទ្ធសាស្ត្រច្រើនសម្រាប់ដោះស្រាយបញ្ហាដែលខ្លួនជួបប្រទះ៖ «»។
លោកបណ្ឌិត មាស នី យល់ថា គណបក្សប្រជាជនកម្ពុជា ត្រូវមានកំណែទម្រង់ជាប្រព័ន្ធនៅពេលថ្នាក់លើដាក់ផែនការយុទ្ធសាស្ត្រ ថ្នាក់ក្រោមត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព។ មិនខុសគ្នាពីការលើកឡើងរបស់លោកបណ្ឌិត មាស នី លោក ហ៊ុន សែន ធ្លាប់ស្ដីបន្ទោសមន្ត្រីថ្នាក់ក្រោមរបស់លោកថា ជាអ្នកដុតបំផ្លាញសន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ចោលដោយខ្លួនឯង ដូច្នេះហើយទើបធ្វើឲ្យពលរដ្ឋអស់ជំនឿចិត្តងាកទៅគាំទ្រគណបក្សប្រឆាំងវិញ៕
Subscribe to:
Post Comments (Atom)
1 comment:
The big bunch of monkeys
Post a Comment