Tuesday, 16 January 2018
មន្ត្រីបក្សកាន់អំណាចថាចលនាសង្គ្រោះជាតិនឹងបរាជ័យ
ដោយ មួង ណារ៉េត
2018-01-16
rfa
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណបក្សប្រជាជនកម្ពុជា មិនចាប់អារម្មណ៍នឹងការបង្កើតចលនាសង្គ្រោះជាតិ របស់គណបក្សប្រឆាំងនោះទេ ព្រោះចលនានេះ បង្កើតដោយឥតប្រយោជន៍។
លោក សុខ ឥសាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៦ ខែមករា នេះថា សូម្បីតែគណបក្សសង្គ្រោះជាតិ ទាំងមូល ដែលមានរចនាសម្ព័ន្ធរឹងមាំនៅក្នុងប្រទេសផង នៅតែត្រូវបានរម្លាយចោលទាំងស្រុង ចុះទម្រាំចលនានៅក្រៅប្រទេស? លោកចោទជាសំណួរថា តើរចនាសម្ព័ន្ធនៅក្រៅប្រទេសនេះ អាចគ្រប់គ្រងដំណើរការយ៉ាងម៉េចនឹងរួច?
លោក សុខ ឥសាន អះអាងថា សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់លើកម្មករ-កម្មការិនី និងកងកម្លាំងប្រដាប់អាវុធ នឹងធ្វើឲ្យបំណងរបស់ចលនាសង្គ្រោះជាតិ ក្នុងការប៉ុនប៉ងបំផុសឲ្យមានការក្រោកតវ៉ាពីមហាជននឹងបរាជ័យនោះទេ៖ «គាត់ហាក់ដូចជាផ្សងសំណាងខ្លាំងណាស់ជាមួយកងទ័ព ដែលញុះញង់កងទ័ពឲ្យបែរកាណុងប្រឆាំងនឹងរដ្ឋាភិបាល។ គាត់យល់ច្រឡំធំហើយ! មិនមានបញ្ហាអីដែលគាត់ធ្វើសកម្មភាពហ្នឹងហើយបានផលទៅតាមចិត្តចង់របស់គាត់នោះទេ។ ការណ៍ដែលធ្វើសកម្មភាពគ្រាន់តែជាការញុះញង់ ដើម្បីប្រើដៃអ្នកដទៃ ចង់ប្រើដៃរបស់កម្មករនិយោជិត ចង់ប្រើដៃរបស់កងទ័ពឲ្យប្រឆាំងរដ្ឋាភិបាល ខ្ញុំយល់ថា អត់ហុចលទ្ធផលអីទាំងអស់»។
ប្រតិកម្មនេះធ្វើឡើងតបទៅនឹងអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលបង្កើតចលនាថ្មីមួយដែលគេហៅថា "ចលនាសង្គ្រោះជាតិ" ក្នុងគោលបំណងទាមទារឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ព្រមទាំងទាមទារឲ្យមានការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យមានការចូលរួមពេលលេញពីគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី អះអាងថា ចលនាថ្មីនេះមានសារសំខាន់ ព្រោះគ្មានភាពរឹតត្បិតដូចគណបក្សសង្គ្រោះជាតិ ដែលត្រូវបានលោក ហ៊ុន សែន រម្លាយនោះទេ។ លោកបញ្ជាក់ថា តាមរយៈចលនាសង្គ្រោះជាតិ ពួកគាត់អាចមានលទ្ធភាពប្រមូលកម្លាំងមហាជនឲ្យចូលរួមតវ៉ា ដើម្បីរកយុត្តិធម៌ជូនគណបក្សសង្គ្រោះជាតិ៖ «ចលនាសង្គ្រោះជាតិនេះ នឹងធ្វើអ្វីខ្លះដែលគណបក្សមិនអាចធ្វើបាន ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើបាតុកម្ម ឲ្យកម្មករធ្វើកូដកម្ម ឲ្យប្រជាពលរដ្ឋខ្មែរងើបឈរផុសផុលតវ៉ាទាមទារសិទ្ធិសេរីភាព។ លោក ហ៊ុន សែន ហ្នឹងហើយដែលធ្វើឲ្យប្រជារាស្ត្រខ្មែរជួបការលំបាក ដោយសារទង្វើអាក្រក់របស់គាត់។ សូមប្រជារាស្ត្រ ជាពិសេសកម្មករ បើបាត់បង់ការងារ សូមតវ៉ាឲ្យលោក ហ៊ុន សែន ប្តូរនយោបាយរបស់គាត់ ឲ្យលោក ហ៊ុន សែន បញ្ឈប់អំពើអាក្រក់របស់គាត់ដើម្បីឲ្យប្រជារាស្ត្រខ្មែរបានសុខ។ អ៊ីចឹង ចលនាសង្គ្រោះជាតិ នឹងអំពាវនាវឲ្យប្រជាពលរដ្ឋងើបឈរតវ៉ាក្នុងទ្រង់ទ្រាយធំ។ ទន្ទឹមនឹងនេះ យើងក៏សូមអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ យោធា នគរបាល សូមកុំស្តាប់បញ្ជាពីជនផ្ដាច់ការ បើជនផ្ដាច់ការបញ្ជាឲ្យបាញ់ប្រហារ សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ គ្រាន់តែគ្នាទាមទារឲ្យមានសេរីភាព ឲ្យលោក ហ៊ុន សែន បញ្ចប់អំពើអាក្រក់របស់គាត់ សូមកុំឲ្យកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់មកលើប្រជាពលរដ្ឋ»។
ទោះជាយ៉ាងនេះក្តី លោក សម រង្ស៊ី បញ្ជាក់ថា គោលដៅរបស់ចលនាសង្គ្រោះជាតិនេះ គឺគ្រាន់តែបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ អាចចូលរួមក្នុងការបោះឆ្នោត និងទទួលជ័យជំនះក្នុងការបោះឆ្នោតជាតិខាងមុខ។ ជាចុងក្រោយ ចលនានេះនឹងត្រូវរម្លាយខ្លួនឯងទៅវិញ៕
Subscribe to:
Post Comments (Atom)
3 comments:
This Vietcong guy Sok Eysan has a very bad mouth and talks like a Vietcong criminal. He can speak Khmer/Cambodian language, but he is a Vietcong agent working secretly side by side with a Vietcong puppet Hun Sen in Hun Sen's illegally Vietcong-installed CPP regime.
Why I am getting so mad when I see Ah Runteas Banh Sok Ey San's picture ??
Ah Sok Ey San needs a big punch on his face.
Post a Comment