Monday, 15 January 2018

បក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​ចលនា​ឧទ្ទាម​ខុស​ច្បាប់


Khmer Circle: Well, that is something else coming from a Vietcong...

Reader: បក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​ចលនា​ខុស​ "ច្បាប់ព្រៃ" នៅកម្ពុជា។ ...


ដោយ យន់ សាមៀន
2018-01-13

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



គណបក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​ចលនា​ខុស​ច្បាប់។ រី​ឯ​សកម្មជន​ប្រឆាំង និង​អ្នក​វិភាគ​យល់​ថា ការ​បង្កើត​ចលនា​នេះ​មិន​ខុស​ច្បាប់ និង​ផ្ដល់​ក្តី​សង្ឃឹម​ដល់​អ្នក​គាំទ្រ​ឡើង​វិញ ក្រោយ​រដ្ឋាភិបាល​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ចុង​ឆ្នាំ​២០១៧។



ថ្វីត្បិតតែ​គម្រោង​នៃ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ក៏ដោយ​ចុះ គណបក្ស​កាន់​អំណាច​បាន​វាយប្រហារ និង​ចោទ​ប្រកាន់​ភ្លាមៗ​ថា ចលនា​នេះ​ជា​ចលនា​ឧទ្ទាម។

អ្នកនាំពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ការ​បង្កើត​អង្គការ​ណា​មួយ​ក្រៅ​ច្បាប់ វា​គឺ​ជា​សកម្មភាព​បែប​ឧទ្ទាម ហើយ​កម្ពុជា មិន​ទទួល​ស្គាល់​ជា​ផ្លូវការ​នោះ​ទេ ទោះបីជា​ប្រទេស​ណា​ទទួល​ស្គាល់​ក៏ដោយ​ចុះ៖ «»។

​ការ​លើក​ឡើង​នេះ បន្ទាប់ពី​ថ្នាក់ដឹកនាំ សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស។ សេចក្ដី​ថ្លែងការណ៍​របស់​ចលនា​សង្គ្រោះ​ជាតិ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឲ្យ​ដឹង​ថា ចលនា​សង្គ្រោះ​ជាតិ​នេះ បង្កើត​ឡើង​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ឡើង​វិញ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា អ្នកទោស​មនសិការ និង​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។ មេដឹកនាំ​នៃ​ចលនា​សង្គ្រោះ​ជាតិ​នេះ ក៏​អំពាវនាវ​ឲ្យ​គ្រប់​មជ្ឈដ្ឋាន និង​គ្រប់​និន្នាការ​នយោបាយ​ចូលរួម​ជាមួយ​ចលនា​របស់​ខ្លួន។

លោក សុខ ឥសាន ព្រមាន​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​រូប​ណា​ចូល​រួម​ក្នុង​ចលនា​នេះ ក៏​ជា​ការ​រួម​ចំណែក​ខុស​ច្បាប់​ដែរ។ លោក​បន្ថែម​ថា ចំពោះ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ចលនា​នេះ គឺ​ជា​សិទ្ធិ​របស់​ពួកគេ តែ​ប្រសិនបើ​ពួកគេ​ហ៊ាន​ចូល​ក្នុង​ប្រទេស​កម្ពុជា នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

អាស៊ីសេរី មិន​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ដោយ​ទូរស័ព្ទ​របស់​លោក​ជាប់​រវល់​រហូត។

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នៅ​ក្នុង​ប្រទេស​វិញ យល់​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ ដើម្បី​បន្ត​សង្គ្រោះ​ប្រទេស​កម្ពុជា ដែល​គេ​យល់​ថា កំពុង​វិល​ទៅ​រក​របប​ផ្ដាច់ការ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល លើក​ឡើង​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នឹង​ចូលរួម​ជាមួយ​ចលនា​នេះ បន្ទាប់​ពី​អស់​សង្ឃឹម​មួយ​រយៈ​ក្រោយ​រដ្ឋាភិបាល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «»។

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ ម៉ាស់  យល់​ថា ការ​បង្កើត​ចលនា​នេះ​គឺ​ល្អ​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ លោក​ការពារ​ចលនា​នេះ​ថា ស្របច្បាប់ ត្រឹមត្រូវ ព្រោះ​វា​ជា​ចលនា​តស៊ូ​រក​យុត្តិធម៌​ដោយ​សន្តិវិធី៖ «»។

ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់ពី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​បាន​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​រដ្ឋាភិបាល​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់ ក្រោយ​ពី​រដ្ឋាភិបាល បាន​ចាប់​ខ្លួន​លោក កឹម សុខា ហើយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​មន្ត្រី​បក្ស​ប្រឆាំង ១១៨​នាក់ មិន​ឲ្យ​ធ្វើ​នយោបាយ ៥​ឆ្នាំ។ មុន​បង្កើត​ចលនា​នេះ ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មួយ​ចំនួន​ក៏​បាន​ធ្វើ​យុទ្ធនា​ការ​អំពាវនាវ​ឲ្យ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែរ។

​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី យល់​ថា ប្រសិនបើ​បក្ស​កាន់​អំណាច​គ្រាន់​តែ​ឮ​សូរ​គេ​បង្កើត​ចលនា​ហើយ​ចោទ​គេ​ថា​ខុស​ច្បាប់​នោះ គឺ​ហាក់​ដូចជា​លឿន​ពេក​ហើយ៖ «»។

​លោក​បណ្ឌិត មាស នី យល់​ថា ការ​បង្កើត​ចលនា​ស្របច្បាប់​នេះ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​នៅ​តែ​រង់ចាំ​ការ​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ដែល​នាំ​ឲ្យ​មាន​ការ​យឺត​ពេល ឬ​មិន​សូវ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​កម្លាំង​នៅ​ខាង​ក្រោម​កាន់​តែ​អស់សង្ឃឹម ខណៈ​ដែល​គណបក្ស​តូចៗ​កំពុង​ទន្ទឹង​រង់ចាំ​លាភសក្ការៈ ឬ​សំឡេង​គាំទ្រ​ពី​ពួកគេ៖ «»។

សមាសភាព​ដឹកនាំ​ចលនា​សង្គ្រោះ​ជាតិ​នេះ គឺ​មាន​ឈ្មោះ​លោក សម រង្ស៊ី និង​ភរិយា​របស់​លោក គឺ​អ្នកស្រី ជូឡុង សូមួរ៉ា លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ ជាដើម។ ទោះ​យ៉ាង​ណា ចលនា​នេះ​នៅ​មិន​ទាន់​ឃើញ​កំណត់​អំពី​រចនាសម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ និង​ទីតាំង​ច្បាស់លាស់​នៅ​ឡើ​ទេ ដោយ​ពួកគេ​គ្រាន់​តែ​បង្ហើប​ថា នឹង​លេចចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ​នេះ។ ចលនា​នេះ នឹង​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក៕

3 comments:

Anonymous said...


បក្ស​កាន់​អំណាច​ចាត់​ទុក​គម្រោង​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​គឺ​ជា​ចលនា​ខុស​ "ច្បាប់ព្រៃ" នៅកម្ពុជា។

Anonymous said...

Sok Eysan is absolutely a Vietcong secret agent working in CPP and using Khmer/Cambodian name. He talks shitty like the Vietcong land thieves and invaders. He has a Vietcong mindset or brain as the way he talks.

Anonymous said...

Look at Ah Chor Trov Chbab Min Sok Ey San !!