Wednesday 24 January 2018

Hun Sen runs a terrorist state


Image may contain: one or more people, shoes and outdoor


២៣ មករា ២០១៨ / 23 January 2018 - Hun Sen runs a terrorist state (*)


by Sam Rainsy


ការប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ចាប់ផ្តើមស្លន់ស្លោ ដោយសារតែចំណុចខ្សោយរបស់ពួកគេ គឺពួកគេត្រូវប្រជារាស្ត្រស្អប់ កាន់តែខ្លាំងឡើងៗ ហើយពួកគេត្រូវតែប្រើអំពើហិង្សា មកលើ អ្នកប្រឆាំងដែលតវ៉ាដោយសន្តវិធី។ ពួកគេដឹកនាំរដ្ឋតាមក្បួនភេរវករ ដែលចេះតែបាញ់ប្រហារនិងចាប់ចង ហើយពួកគេបែរទៅជាចោទប្រកាន់ អ្នកតវ៉ាដោយសន្តិវិធី ថាជាភេរវករទៅវិញ។

គណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ មិនមែន ត្រឹមតែ ជាអង្គការអហិង្សាទេ តែជាអង្គការដែលប្រឆាំងហិង្សា ពីព្រោះយើងអំពាវនាវឲ្យខ្មែរគ្រប់រូប ទាំងអ្នកតវ៉ា ទាំងកងកម្លាំងប្រដាប់អាវុធ ដាច់ខាតកុំប្រើអំពើហិង្សា តាមរូបភាពណាក៏ដោយ។





បើមានអំពើហិង្សាណាមួយកើតឡើង វាអាចកើតចេញមកតែពីដៃជើង និងអ្នកបង្ករឿង ក្រោមបញ្ជាលោក ហ៊ុន សែន ដូចយើងបានឃើញក្នុងពេលថ្មីៗកន្លងទៅនេះ ៖ គេបង្កឲ្យមានអំពើហិង្សា ដើម្បីទម្លាក់កំហុសមកលើ សកម្មជនគណបក្សសង្គ្រោះជាតិ និងអ្នកតវ៉ាដទៃទៀត ហើយគេយកការចោទប្រកាន់នេះធ្វើជាលេស ដោយប្រើតុលាការអាយ៉ងរបស់គេ ដើម្បីកម្ចាត់គណបក្សប្រឆាំង និងសង្គមស៊ីវិល។


(*) The announcement of the CNRM’s creation starts to make Hun Sen’s CPP panic given their intrinsic weaknesses, especially their lack of popular support and their need to use violence to eliminate the democratic opposition. They run a terrorist state and they cynically accuse peaceful opponents of being terrorists.

The CNRP and CNRM are not only non-violent organisations, but they are ANTI-VIOLENCE in that we appeal to all Cambodians, both protesters and the armed forces, to absolutely avoid using violence in any form.

Any eruption of violence can only come from Hun Sen's henchmen and agents provocateurs as we have seen in a recent past: They caused violence in order to put the blame on the CNRP and other protesters and they used this pretext and their Kangaroo court to eliminate the opposition and the civil society.

No comments: