ដោយ វ៉ែន សុមេធ
2018-04-13
rfa

ជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគីរីប្រារព្ធពិធីរំឭកវប្បធម៌ជនជាតិដើមភាគតិច ឋិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។
Provided photo
ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ជាង ៣រយនាក់ ប្រារព្ធពិធីរំឭកវប្បធម៌ជនជាតិដើមភាគតិច ដែលកំពុងរងការបាត់បង់ទាំងស្រុង។ ពួកគាត់សង្កេតឃើញថា វិបត្តិនយោបាយ និងការថយចុះទំហំព្រៃឈើ គឺជាមូលហេតុនាំឲ្យជនជាតិដើមភាគតិចបែកបាក់សាមគ្គីភាព និងការធ្លាក់ចុះប្រពៃណីវប្បធម៌យ៉ាងគំហុក។ ចំណែកអាជ្ញាធរមូលដ្ឋាន បង្ហាញជំហរគាំទ្រការប្រារព្ធពិធីនេះ។
ជនជាតិដើមដើមភាគតិចមកពី ៥ស្រុក ទូទាំងខេត្តមណ្ឌលគីរី បានប្រារព្ធពីធីរំឭកវប្បធម៌ជនជាតិដើមភាគតិច នៅព្រឹកថ្ងៃទី១២ មេសា។ ពិធីនេះធ្វើឡើងក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បំណងលើកស្ទួយវប្បធម៌ជនជាតិដើមភាគតិច ដែលកំពុងរងការគំរាមកំហែង ដោយសារការបំផ្លាញព្រៃឈើ និងជម្លោះនយោបាយ នាំឲ្យវប្បធម៌របស់ពួកគាត់ធ្លាក់ចុះ។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា លោក ក្រើង តុលា ឲ្យដឹងនៅថ្ងៃទី១២ មេសាថា អាជ្ញាធរមិនបានរារាំងការប្រារព្ធទិវានេះទេ ព្រោះសហគមន៍បានដាក់លិខិតស្នើសុំការអនុញ្ញាតជាមុនរួចហើយ។ លោកថា ការប្រារព្ធទិវានេះ ផ្ដោតសំខាន់លើកិច្ចការពារធនធានធម្មជាតិ និងផ្ញើសារទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យយកចិត្តទុកដាក់រួមគ្នា ថែរក្សាព្រៃឈើ ដែលពួកគាត់ចាត់ទុកថា ជាអត្តសញ្ញាណជនជាតិដើមភាគតិច កំពុងរងការកាប់បំផ្លាញជាប្រព័ន្ធ ពុំមានការទប់ស្កាត់។ លោករំពឹងថា សារៈប្រយោជន៍នៃការប្រារព្ធទិវានេះ នឹងដាស់ស្មារតីអាជ្ញាធរមូលដ្ឋាន ផ្តល់កិច្ចសហការគាំទ្រដល់បេសកម្មទប់ស្កាត់បទល្មើសព្រៃឈើ៖ «ប្រពៃណីជនជាតិដើមភាគតិចហ្នឹង សំខាន់គឺទៅលើព្រៃឈើហ្នឹងហើយ។ កាលណាបាត់បង់ព្រៃឈើអត់មានព្រៃតំណមទេ។ កំពុងមានការព្រួយបារម្ភខ្លាំងមែនទែនបាត់បង់ព្រៃឈើ។ ចំណុចហ្នឹងហើយ ដែលយើងធ្វើកម្មវិធីថ្ងៃនេះ ដើម្បីរំឭកបងប្អូនឲ្យក្រោកឈរឡើង ថែរក្សាវប្បធម៌ពួកគាត់»។
បុរសដដែលបន្ថែមថា ការប្រើប្រាស់ភាសា ការស្លៀកពាក់ និងការប្រតិបត្តិជំនឿំរបស់ជនជាតិដើមភាគតិចព្នងបានថយចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ រីឯជនជាតិដើមភាគតិចមួយចំនួនតួច មិនខ្វល់ពីការអភិរក្សវប្បធម៌របស់ខ្លួននោះទេ។ លោកថា សហគមន៍បានតាំងបង្ហាញសម្ភារៈប្រើប្រាស់មួយចំនួន ក្នុងពិធីនេះ និងបង្ហាញពីការស្លៀកពាក់បែបជនជាតិដើមភាគតិចព្នង។
មេឃុំប៊ូស្រា លោក យឺត សារៀន ឲ្យដឹងថា អាជ្ញាធរមិនជំទាស់ការប្រារព្ធពិធីនេះទេ ប្រសិនបើមានការអនុញ្ញាតត្រឹមត្រូវ។ លោកទទួលស្គាល់ថា ប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចបានថយចុះនេះ ក៏ដោយសារជនជាតិដើមភាគតិចខ្លះ ប្រតិបត្តិសាសនាផ្សេង បំភ្លេចវប្បធម៌របស់ខ្លួនឯង៖ «ពីមុនបើសាសនាគេសែន ជនជាតិគេកាប់គោ និងក្របីមានមួយឆ្នាំម្តង ពីរដង ចង់បាត់អស់ហើយសាសនាជនជាតិដើមភាគតិច»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា គំាំទ្រការប្រារព្ធពិធីនេះ របស់សហគមន៍ ដែលលោករំពឹងថា កង្វល់ជាច្រើនមិនទាន់ដោះស្រាយរបស់សហគមន៍ នឹងទទួលបានដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។ លោកថា មានធាតុផ្សំច្រើន ដែលនាំឲ្យប្រពៃណីវប្បធម៌ជនជាតិដើមភាគតិចធ្លាក់ចុះ រួមមាន អំពើពុករលួយ ការរំលោភដីធ្លី ការថយចុះព្រៃឈើ និងការរំលោភសិទ្ធិមនុស្ស គឺជាឧបសគ្គចម្បងក្នុងការអភិរក្សប្រពៃណីវប្បធម៌ជនជាតិដើមភាគតិច៖ «អ្វីដែលគាត់បង្ហាញពីទុក្ខកង្វល់គាត់អំពីបញ្ហារបស់ពួកគាត់។ គាត់ចង់ឲ្យអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរថ្នាក់ខេត្ត ជាពិសេស គឺរាជរដ្ឋាភិបាលឲ្យបានដឹងច្បាស់ថា ពួកគាត់មានបញ្ហានៅមូលដ្ឋាន និងត្រូវបានជនខិលខូចមួយចំនួនរំលោភសិទ្ធិរបស់ពួកគាត់»។
សហគមន៍កត់សម្គាល់ថា របបក្រុងភ្នំពេញមិនទាន់លើកកម្ពស់សិទ្ធិមនុស្ស និងជនជាតិដើមភាគតិចពេញលេញទេ ហើយបញ្ហាប្រឈមមួយចំនួន មិនបានគិតគូរដោះស្រាយនៅឡើយ រួមមានបទល្មើសព្រៃឈើ បង្កប៉ះពាល់ជីវភាព ការប្រែប្រួលអាកាសធាតុ បាត់បង់ដីចម្ការវិលជុំ និង ការកាប់បំផ្លាញព្រៃស្រោងជាជម្រកសត្វជាដើម។ លើសពីនេះ វិបត្តិនយោបាយ បានគំរាមកំហែងធ្ងន់ធ្ងរ ដល់ស្មារតីការពារព្រៃឈើរបស់ជនជាតិដើមភាគតិចមួយចំនួន បណ្តាលឲ្យជនជាតិដើមភាគតិចខ្លះ ត្រូវអាជ្ញាធរប្រើពាក្យបដិវត្តពណ៍ជាលេស គំរាមកំហែង និងរារាំងពួកគាត់មិនឲ្យទប់ស្កាត់បទល្មើសព្រៃឈើ៕
1 comment:
I DON'T SEE ANY HAPPY NEW YEAR IN CAMBODIA
The evil Vietnam has presented a devil one eye monster Hun Sen for Khmer people to solve.
This heartless airhead Hun Sen was never afraid to smash ANYTHING - Khmer people's life, Khmer's natural resource, Khmer's territorial integrity - that posed a threat to his undeserved power.
What should Khmer people do?
If Khmer people really love Cambodia, they should rise up by mounting a sustained nationwide peaceful demonstration demanding for the REINSTATEMENT of the CNRP and its reintegration in this upcoming election. The election is the only means that Khmer people can disrupt Vietnam's plan to swallow Cambodia.
If Khmer people opt to sleep by staying quite during this most critical time, they should not regret and cry later when the Vietnamization of Cambodia is completed in the near future.
Bun Thoeun
Post a Comment