Saturday, 14 April 2018

ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្តមណ្ឌលគិរី រំឭក​ពីធី​វប្បធម៌ ដែល​បាន​បាត់បង់​ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ


ដោយ វ៉ែន សុមេធ
2018-04-13
rfa
ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគីរី​ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៨។
ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគីរី​ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ឋិត​នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី១២ ខែ​មេសា ឆ្នាំ​២០១៨។
 Provided photo



ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី ជាង ៣​រយ​នាក់ ប្រារព្ធ​ពិធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​បាត់បង់​ទាំង​ស្រុង។ ពួក​គាត់​សង្កេត​ឃើញ​ថា វិបត្តិ​នយោបាយ និង​ការ​ថយ​ចុះ​ទំហំ​ព្រៃ​ឈើ គឺ​ជា​មូលហេតុ​នាំ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច​បែក​បាក់​សាមគ្គីភាព និង​ការ​ធ្លាក់​ចុះ​ប្រពៃណី​វប្បធម៌​យ៉ាង​គំហុក។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន បង្ហាញ​ជំហរ​គាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ។



ជនជាតិ​ដើម​ដើម​ភាគ​តិច​មក​ពី ៥​ស្រុក ទូទាំង​ខេត្ត​មណ្ឌលគីរី បាន​ប្រារព្ធ​ពីធី​រំឭក​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច នៅ​ព្រឹក​ថ្ងៃ​ទី​១២ មេសា។ ពិធី​នេះ​ធ្វើ​ឡើង​ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា បំណង​លើក​ស្ទួយ​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​គំរាម​កំហែង ដោយសារ​ការ​បំផ្លាញ​ព្រៃ​ឈើ និង​ជម្លោះ​នយោបាយ នាំ​ឲ្យ​វប្បធម៌​របស់​ពួក​គាត់​ធ្លាក់​ចុះ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ឃុំ​ប៊ូស្រា លោក ក្រើង តុលា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មេសា​ថា អាជ្ញាធរ​មិន​បាន​រារាំង​ការ​ប្រារព្ធ​ទិវា​នេះ​ទេ ព្រោះ​សហគមន៍​បាន​ដាក់​លិខិត​ស្នើសុំ​ការ​អនុញ្ញាត​ជា​មុន​រួច​ហើយ។ លោក​ថា ការ​ប្រារព្ធ​ទិវា​នេះ ផ្ដោត​សំខាន់​លើ​កិច្ច​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ញើ​សារ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​យក​ចិត្ត​ទុក​ដាក់​រួម​គ្នា ថែ​រក្សា​ព្រៃ​ឈើ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគ​តិច កំពុង​រង​ការ​កាប់​បំផ្លាញ​ជា​ប្រព័ន្ធ ពុំ​មាន​ការ​ទប់​ស្កាត់។ លោក​រំពឹង​ថា សារៈ​ប្រយោជន៍​នៃ​ការ​ប្រារព្ធ​ទិវា​នេះ នឹង​ដាស់​ស្មារតី​អាជ្ញាធរ​មូលដ្ឋាន ផ្តល់​កិច្ច​សហការ​គាំទ្រ​ដល់​បេសកម្ម​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៖ «ប្រពៃណី​ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង សំខាន់​គឺ​ទៅ​លើ​ព្រៃ​ឈើ​ហ្នឹង​ហើយ។ កាល​ណា​បាត់បង់​ព្រៃ​ឈើ​អត់​មាន​ព្រៃ​តំណម​ទេ។ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​មែន​ទែន​បាត់​បង់​ព្រៃ​ឈើ។ ចំណុច​ហ្នឹង​ហើយ ដែល​យើង​ធ្វើ​កម្មវិធី​ថ្ងៃ​នេះ ដើម្បី​រំឭក​បង​ប្អូន​ឲ្យ​ក្រោក​ឈរ​ឡើង ថែ​រក្សា​វប្បធម៌​ពួក​គាត់»។


បុរសដដែល​បន្ថែម​ថា ការ​ប្រើប្រាស់​ភាសា ការ​ស្លៀកពាក់ ​និង​ការ​ប្រតិបត្តិ​ជំនឿំ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង​បាន​ថយ​ចុះ​ខ្លាំង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ រីឯ​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន​តួច មិន​ខ្វល់​ពី​ការ​អភិរក្ស​វប្បធម៌​របស់​ខ្លួន​នោះ​ទេ។ លោក​ថា សហគមន៍​បាន​តាំង​បង្ហាញ​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ក្នុង​ពិធី​នេះ និង​បង្ហាញ​ពី​ការ​ស្លៀក​ពាក់​បែប​ជនជាតិ​ដើម​ភាគ​តិច​ព្នង។


មេឃុំ​ប៊ូស្រា លោក យឺត សារៀន ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​ជំទាស់​ការ​ប្រារព្ធ​ពិធី​នេះ​ទេ ប្រសិន​បើ​មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ។ លោក​ទទួល​ស្គាល់​ថា ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច​បាន​ថយ​ចុះ​នេះ ក៏​ដោយសារ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ប្រតិបត្តិ​សាសនា​ផ្សេង​ បំភ្លេច​វប្បធម៌​របស់​ខ្លួន​ឯង៖ «ពី​មុន​បើ​សាសនា​គេ​សែន ជនជាតិ​គេ​កាប់​គោ និង​ក្របី​មាន​មួយ​ឆ្នាំ​ម្តង ពីរ​ដង ចង់​បាត់​អស់​ហើយ​សាសនា​ជន​ជាតិ​ដើម​ភាគ​តិច»។


មន្ត្រីសម្របសម្រួល​សមាគម អាដហុក ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា គំាំទ្រ​ការ​ប្រារព្ធ​ពិធី​នេះ របស់​សហគមន៍ ដែល​លោក​រំពឹង​ថា កង្វល់​ជា​ច្រើន​មិន​ទាន់​ដោះស្រាយ​របស់​សហគមន៍ នឹង​ទទួល​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ថា មាន​ធាតុ​ផ្សំ​ច្រើន ដែល​នាំ​ឲ្យ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ធ្លាក់​ចុះ រួមមាន អំពើ​ពុក​រលួយ ការ​រំលោភ​ដីធ្លី ការ​ថយ​ចុះ​ព្រៃ​ឈើ និង​ការ​រំលោភ​សិទ្ធិមនុស្ស គឺ​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​អភិរក្ស​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច៖ «អ្វី​ដែល​គាត់​បង្ហាញ​ពី​ទុក្ខ​កង្វល់​គាត់​អំពី​បញ្ហា​របស់​ពួក​គាត់។ គាត់​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ថ្នាក់​ខេត្ត ជា​ពិសេស គឺ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង​ច្បាស់​ថា ពួក​គាត់​មាន​បញ្ហា​នៅ​មូលដ្ឋាន និង​ត្រូវ​បាន​ជន​ខិលខូច​មួយ​ចំនួន​រំលោភ​សិទ្ធិ​របស់​ពួក​គាត់»។


សហគមន៍កត់សម្គាល់​ថា  របប​ក្រុង​ភ្នំពេញ​មិន​ទាន់​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ជនជាតិ​ដើម​ភាគ​តិច​ពេញលេញ​ទេ ហើយ​បញ្ហា​ប្រឈម​មួយ​ចំនួន ​មិនបាន​គិតគូរ​ដោះស្រាយ​នៅ​ឡើយ រួមមាន​បទ​ល្មើស​ព្រៃ​ឈើ បង្ក​ប៉ះពាល់​ជីវភាព​ ការប្រែប្រួល​អាកាសធាតុ បាត់បង់​ដីចម្ការ​វិល​ជុំ និង ការ​កាប់​បំផ្លាញ​​ព្រៃស្រោង​ជា​ជម្រក​សត្វ​ជាដើម។ លើស​ពី​នេះ វិបត្តិ​នយោបាយ បាន​គំរាម​កំហែង​ធ្ងន់ធ្ងរ ដល់​ស្មារតី​ការពារ​ព្រៃ​ឈើ​របស់​ជនជាតិ​ដើម​ភាគ​តិច​មួយ​ចំនួន បណ្តាល​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ខ្លះ ត្រូវ​អាជ្ញាធរ​ប្រើ​ពាក្យ​បដិវត្ត​ពណ៍​ជា​លេស គំរាម​កំហែង និង​រារាំង​ពួក​គាត់​មិន​ឲ្យ​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ៕

1 comment:

Anonymous said...



I DON'T SEE ANY HAPPY NEW YEAR IN CAMBODIA

The evil Vietnam has presented a devil one eye monster Hun Sen for Khmer people to solve.

This heartless airhead Hun Sen was never afraid to smash ANYTHING - Khmer people's life, Khmer's natural resource, Khmer's territorial integrity - that posed a threat to his undeserved power.

What should Khmer people do?

If Khmer people really love Cambodia, they should rise up by mounting a sustained nationwide peaceful demonstration demanding for the REINSTATEMENT of the CNRP and its reintegration in this upcoming election. The election is the only means that Khmer people can disrupt Vietnam's plan to swallow Cambodia.

If Khmer people opt to sleep by staying quite during this most critical time, they should not regret and cry later when the Vietnamization of Cambodia is completed in the near future.

Bun Thoeun