Sunday, 8 July 2018

មានការលើកឡើងថា អង្គការ​ដែល​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ភាគ​ច្រើន គ្មាន​​ជំនាញ​​បោះ​​ឆ្នោត និង​​គាំទ្រ​​របប ហ៊ុន សែន


ដោយ ម៉ៅ សុធានី
2018-07-05 

ពលរដ្ឋ​តម្រង់​ជួរ​ឈរ​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​តម្រង់​ជួរ​ឈរ​ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
 RFA/Hum Chamroeun



មន្រ្តីគណបក្សនយោបាយ និងអ្នកវិភាគ មើលឃើញថា អង្គការ-សមាគមន៍ជាតិនិងអន្តរជាតិ ដែល​​គណៈកម្មកាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាងថា មានប្រមាណជាង ៦ម៉ឺននាក់ ដែល​នឹង​ចូលរួម​សង្កេតការណ៍បោះឆ្នោតភាគច្រើន ខ្វះឯករាជ្យភាព មាននិន្នាការទៅរកបក្សកាន់អំណាច និង​គ្មាន​បទពិសោធន៍រឿងបោះឆ្នោត ដែលធ្វើឲ្យលទ្ធផល​បោះ​ឆ្នោត​ខាង​មុខ មានភាព​ស្រពិចស្រពិល និងពិបាកទទួលស្គាល់ពីសហគមន៍ជាតិនិងអន្តរជាតិ។



អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា ឲ្យដឹងថា មកដល់ថ្ងៃទី៥ ខែកក្កដា គ.ជ.ប បានទទួលស្គាល់​អង្គការ-សមាគមជាតិចំនួន៨២ហើយដែលមានអ្នកសង្កេត ការណ៍បោះឆ្នោតចំនួន៦ម៉ឺន ១ពាន់ ៦រយ ៧៣នាក់(៦១៦៧៣)។ ចំណែកអ្នកសង្កេតអន្តរជាតិវិញ ទទួល​ស្គាល់បានចំនួន ៣៤នាក់ ក្នុង​នោះ​មក​​ពី​​​ប្រទេស​​ចិន វៀតណាម សឹង្ហបុរី និងប្រទេសភូមា ព្រមទាំងមកពីអង្គការអាយខាប់ (ICAPP-International Conference of Asian Political Parties) ដែលធ្លាប់ គេរិះគន់ថា បាន​ទទួល​លុយ​ពី​របបលោកហ៊ុន សែន ជាថ្នូរនឹងការចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា។

លោក ហង្ស ពុទ្ធា ឲ្យដឹងថា អ្នកសង្កេតការណ៍បោះឆ្នោតពីខាងអង្គការ-សមាគមជាតិ អាចនឹងកើន​ឡើង​បន្ថែម​ទៀត ព្រោះ គ.ជ.ប នឹង​បិទ​ទទួល​ពាក្យ​នៅ​ជិតថ្ងៃបោះឆ្នោត។ ចំពោះទីភ្នាក់ងារគណ បក្សនយោបាយវិញ គឺសម្រាប់គណបក្សថ្មីថ្មោង មិន​បាន​ពង្រាយ​ភ្នាក់ងារ​សង្កេត​ការណ៍​គ្រប់​ការិយាល័យ​​បោះ​ឆ្នោត​នោះ​ទេ គឺ​​​មាន​​​តែ​​​គណបក្ស​​​កាន់​​​អំណាច និង​​​​គណបក្ស​​​​ចាស់ៗ មួយ​​​ចំនួន​​​ទៀត។

ក្នុង​ចំណោមអង្គការ-​សមាគម​ន៍ទាំង​ ៨២ ​ដែល​​នឹង​ឃ្លាំមើល​ការ​បោះឆ្នោត​នេះ មាន​ភាគច្រើន មិន​ធ្លាប់​ចូលរួម​​ឃ្លាំមើល​​​ពី​​​មុន និង​​គ្មាន​​ជំនាញ​រឿង​បោះ​ឆ្នោត​នោះ​ទេ ហើយស្ថាប័នទាំងនេះ ត្រូវបាន គេមើលឃើញថា ​មាន​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច​។ សមាគមន៍មួយចំនួនទៀត ធ្លាប់ចេញ​ញត្តិគាំទ្រឲ្យរបបលោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ​​ទៀត​​ផង ដូចជា សមាគម​​​សហព័ន្ធ​​​និស្សិត​​​បញ្ញវន្ត​​ប្រជាធិបតេយ្យ​​កម្ពុជា​ (CDSIF) និង​​សមាគម​​គ្រឹះស្ថាន​​ឧត្តមសិក្សា​​កម្ពុជា (CHEA) ជា​ដើម។

ក្នុង​ចំណោម​​អង្កការ-សមាគមទាំង​ ៨២​​នេះ​ ក៏មានតែសហភាពសហព័ន្ធយុវជនកម្ពុជាហៅកាត់ថា ស.ស.យ.ក ដែល​​​គ្រប់គ្រង​​ដោយ​​លោក​ ហ៊ុន ម៉ានី ជា​កូន​ប្រុសរបស់ លោក ហ៊ុន សែន និង​​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ច្រើន​ជាង​គេ គឺ​ចំនួន​ជាង ២ម៉ឺន​នាក់ (២០,៨៩១)។ បន្ទាប់​មក គឺ​សមាគម​​​សហព័ន្ធ​​និស្សិត​​បញ្ញវន្ត​​ប្រជាធិបតេយ្យ​​កម្ពុជា​ (CDSIF) ដាក់​អ្នក​សង្កេត​ការណ៍​ជាង ៣​ពាន់​នាក់។ ក្រៅ​ពី​នេះ មាន​តែ ២នាក់ និង ១០នាក់​ភាគ​ច្រើន។

តាម​ព័ត៌មាន​នៅ​លើ​គេហទំព័រ​មួយ​ចំនួន​​ បាន​បញ្ជាក់​ថា សមាគម​ទាំង​​នេះ ​គឺ​មាន​អ្នក​គ្រប់គ្រង​ជា​​​មន្ត្រី​​នៃ​​របប​លោក ហ៊ុន សែន ខ្លះ​​​ជា​​សមាជិក​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​ និង​ខ្លះ​ទៀត​គ្រប់គ្រង​ដោយ​​យុវជនរបស់លោក ហ៊ុន ម៉ានី តែ​ម្តង។ ប្រភព​ដដែល​​​បញ្ជាក់​​ថា ពួកគេ​គ្មាន​​ជំនាញ​រឿង​បោះ​ឆ្នោត​ទេ ព្រោះ​សមាគម​ទាំង​នេះ ធ្វើការ​ពាក់ព័ន្ធ​នឹង​ជនពិការ ស្ត្រី យុវជន កុមារ បរិស្ថាន សុខភាព ថ្នាំពេទ្យ និង​ពាក់ព័ន្ធ​ការអភិវឌ្ឈ រួមទាំង​សន្តិភាព​ជា​ដើម។

អាស៊ីសេរី បានព្យាយាមទាក់ទងទៅសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនលើក ប៉ុន្តែ​បុគ្គលិក​រដ្ឋបាល​ប្រាប់​ថា មិន​​អាច​​និយាយ​​​តាម​​​ទូរស័ព្ទ​​បាន​​ឡើយ ដោយ​ឲ្យ​អាស៊ីសេរីដាក់លិខិតសុំការអនុញ្ញាត​ផ្ទាល់​ជា​មុន​សិន«»។

រីឯប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមន៍គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យានវណ្ណដា គណនេយ្យ លោក ហេង វ៉ាន់ដា ឲ្យ​ដឹង​ថា សមាគមន៍របស់លោកនឹងដាក់អ្នកសង្កេតការណ៍ជាង ២ពាន់នាក់សម្រាប់ការបោះឆ្នោតជ្រើសរើស តំណាង​​រាស្រ្តនៅ​ថ្ងៃទី២៩ ខែកក្កដា ដោយគ្រោង​ចំណាយ​ថវិកា​ជាង ២០​ម៉ឺន​ដុល្លារ។ លោក ហេង វ៉ាន់ដា បញ្ជាក់​ថា មាន​​​មូលហេតុ ៣​យ៉ាង ដែល​​សមាគម​របស់​លោក​ចូលរួម​សង្កេត​ការណ៍​បោះ​ឆ្នោត គឺ​ដើម្បី​ចូលរួម​លើក​ស្ទូយ​​លទ្ធិ​ប្រជាធិបតេយ្យ ចូលរួម​​ការពារ និង​ធ្វើ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​តាមដាន​បរិយាកាស​​នយោបាយ​​សកម្មភាព​​​របស់​​​គណបក្ស​​​នយោបាយ និង​សកម្មភាព​របស់ គ.ជ.ប។

ប្រធានសមាគមន៍រូបនេះ​បន្ថែមថា ថ្វីដ្បិតគណបក្ស​ សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ និង​មជ្ឈដ្ឋាន​មួយ​ចំនួន​​រិះគន់​​ថា ការ​​បោះ​​ឆ្នោត​​មិន​​យុត្តិធម៌ និង​​ត្រឹមត្រូវ​​ក្តី ប៉ុន្តែ​លោក​មិន​ចាប់​អារម្មរណ៍​ឡើយ ហើយ​លោក​មើល​ឃើញ​ថា បរិយាកាស​​បោះ​​ឆ្នោត​​រហូត​មក​​នៅ​ពេល​នេះ គឺ​មាន​លក្ខណៈ​ល្អ​ទាំង​សន្តិសុខ​របៀប​រៀបរយ គ្មាន​ការ​ភ័យ​ខ្លាច និង​​សប្បាយ​​ជាង​​ពេល​​ណា​​ណា​​ទាំង​អស់«»

លោក ហេង វ៉ាន់ដា ឲ្យដឹងថា ការចូលរួមដាក់អ្នកសង្កេតការណ៍នេះ គឺ​ជា​លើក​ទី​២ ហើយ បន្ទាប់​ពី​​សមាគម​​នេះ ធ្លាប់​​ចូលរួម​​ការ​​បោះ​​ឆ្នោត​​ព្រឹទ្ធសភា ដែល​​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​រំលាយ​គណបក្ស​ប្រឆាំង។

ទោះយ៉ាងណាក្តី ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ មានមតិជាច្រើនរិះគន់ថា ជា​ការ​​​បោះ​​ឆ្នោត​​​នេះ​​​ក្លែងក្លាយ គ្មាន​​​យុត្តិធម៌ ព្រោះ​​​របប​លោក ហ៊ុន សែន បានរំលាយគណបក្ស សង្គ្រោះជាតិ បិទ​វិទ្យុ​ឯករាជ្យ និង​បិទ​អង្គការ​​សង្គម​​ស៊ីវិល​មុន​ការ​បោះឆ្នោតជាច្រើន ដើម្បីធានាឲ្យលោក ហ៊ុន សែន ឈ្នះឆ្នោត​បន្ត​ក្តោប​ក្តាប់​អំណាច​​តទៅ​​ទៀត។

នៅមុនការបោះឆ្នោត​នេះ មាន​អង្គការមួយចំនួន ដែល​មាន​ឯកទេស​ខាង​បោះ​ឆ្នោត និង​​ធ្លាប់​​បាន​​ចូលរួម​​សង្កេត​ការណ៍​​​បោះ​​ឆ្នោត​​​ជា​​ច្រើន​​​អាណត្តិ​​រួច​​មក​​ហើយ​នោះ មាន​ដូចជា អង្គការ​ខុមហ្វ្រែ ល (COMFREL) អង្គការ​និចហ្វិក (NICFEC) និង​អង្គការ​​តម្លាភាព​​កម្ពុជា (TI Cambodia) និងអង្គការ ឯករាជ្យជាច្រើនទៀតដែលធ្លាប់ជាសមាជិកបន្ទាប់ស្ថានការណ៍ បាន​​ប្រកាស​​មិន​​ចូលរួម​​សង្កេតការណ៍​​បោះ​ឆ្នោត​​ជ្រើសតាំង​​តំណាងរាស្ត្រ​​នីតិកាល​ទី៦ នេះ​ឡើយ ដោយសារ​​បរិយាកាស​នយោបាយ​​​មិន​​ល្អ ខណៈ​​ក្រុម​​ប្រទេស​​ប្រជាធិបតេយ្យ​​លោក​​ខាង​លិច ដូចជា សហរដ្ឋអាមេរិក និង​សហ ភាព​អឺរ៉ុប ជាដើម ក៏​​​បាន​​​ប្រកាស​​​មិន​​​បញ្ជូន​​​អ្នក​សង្កេត​ការណ៍​​របស់​​ខ្លួន មក​​ឃ្លាំមើល​​ដំណើរ​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា​​ដែរ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​មិន​​ចូលរួម​​សង្កេត​​ការណ៍​​នីតិកាល​​ទី៦ នេះ ព្រោះ​​របប​លោក ហ៊ុន សែន បានបិទ​បន្ទប់​ស្ថានការណ៍ ដែល​ជា​បន្តុំ​អង្គការ​សង្គម​ស៊ីវិល សម្រាប់​ឃ្លាំមើល​ការ​បោះ​ឆ្នោត និង​បាន​ចោទ​ថា អង្គការ ខុមហ្វ្រែល ថា មាន​ចេតនា​ធ្វើ​បដិវត្តន៍​ពណ៌​ជាដើម ដែល​​បណ្តាល​​ឲ្យ​​អង្គការ ខុមហ្វ្រែល ពិបាក​​រក​​អ្នក​​សង្កេត​ការណ៍​ព្រោះ​ពួក​គេ​ភ័យ​ខ្លាច។

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​រូប​នេះ​ សង្កត់​ធ្ងន់​​ថា ចំនួន​​អ្នក​សង្កេត​ការណ៍​​ច្រើន​​មិនមែន​​ជា​​កត្តា​​កំណត់​​ថា ការ​​បោះ​​ឆ្នោត​​​មួយ​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សេរី ត្រឹមត្រូវ និង​​យុត្តិធម៌​​នោះ​​ទេ ហើយ​​ការ​វាយ​តម្លៃ​​ទៀត​សោត ​ក៏​​មិន​មែន​​ធ្វើ​ឡើង​​តែ​​ថ្ងៃ​​បោះ​ឆ្នោត​​មួយ​ថ្ងៃ​នោះ​​ដែរ។

លោក​ថា ​ដើម្បី​វាយតម្លៃ​ដំណើរការ​បោះឆ្នោត​មួយ​ថា ធ្វើឡើង​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ចាំបាច់​​​ត្រូវ​​​​ពិនិត្យ​​​មើល​​​​បរិយាកាស​​​​នយោបាយ​​​​នៅ​​​មុន​​ការ​បោះ​ឆ្នោត ការឃោសនា​បោះ​ឆ្នោត បរិយាកាស​​ថ្ងៃ​បោះ​ឆ្នោត រហូត​​ដល់​​ក្រោយ​​ពេល​​ចេញ​លទ្ធផល​​បោះ​ឆ្នោត។

អគ្គលេខាធិការគណបក្ស​ ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន មាន​ប្រសាសន៍​ថា លោក សោក​ស្តាយ ចំពោះ​​អង្គការ ខុមហ្វ្រែល អង្គការ និចហ្វិក និង​អង្គការ​ឯករាជ្យដទៃទៀត ដែលមិន​បាន​ចូលរួមសង្កេតការណ៍បោះឆ្នោត។ លោក​​សង្កេត​ឃើញ​​ថា សមាគម​មួយ​ចំនួន ដែល​បាន​ចូលរួម​​សង្កេតការណ៍ ដូចជា សហភាព​សហព័ន្ធ​យុជន​កម្ពុជា របស់​លោក ហ៊ុន ម៉ានី គឺ​ជាប់​ជំពាក់​​ជាមួយ​​គណបក្ស​​កាន់​អំណាច​ច្រើន ដូច្នេះ​មិន​រំពឹង​ថា ពួក​គេ​ធ្វើការ​ដោយ​ឯករាជ្យ​នោះ​ទេ៖ «»

ដោយឡែកអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចោទប្រកាន់អំពីឯករាជ្យ ភាពរបស់​អង្គការ​​នានា​ ដែល គ.ជ.ប ទទូល​ស្គាល់ គឺជាការរើសអើង ព្រោះពួកគេ ក៏មានតួនាទីសំខាន់ សម្រាប់ឆ្លុះបញ្ចាំងនូវ​ព្រឹត្តការណ៍​បោះ​ឆ្នោត​ផង​ដែរ៖ «»

ផ្ទុយពីការលើកឡើងនេះ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លក្ខខណ្ឌនៃការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ក៏អាស្រ័យលើគុណ ភាពនៃអ្នកសង្កេតការណ៍ដែរ។ ប្រសិន​បើ​អ្នក​សង្កេត​ការណ៍ ត្រូវគេមើលឃើញថា មិនឯករាជ្យនោះ គឺលទ្ធផលបោះឆ្នោត នឹងមានភាព​ស្រពិចស្រពិល​​ដែល​​ពិបាក​​ឲ្យ​​មជ្ឈដ្ឋាន​​ជាតិ និង​អន្តរជាតិ​​ទទួល​ស្គាល់។ លោក មាស នី បន្តថា មកដល់ពេលនេះ អ្នកសង្កេតការណ៍ភាគច្រើន ដែល​បាន​ដាក់​ដល់​ទីតាំង​ខាង​ក្រោមនោះ ​គឺមានតែគណបក្ស​ម្ខាង ឬ​បក្ស​កាន់​អំណាច​នោះ​ទេ៖ «»

មជ្ឈដ្ឋានមួយចំនួន យល់ថា គណបក្សកាន់អំណាច កំពុងខិតខំប្រមូលអង្គការ-សមាគមនានា ដើម្បី​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​នីតិកាល​ទី៦ នេះ អោយបានច្រើន ដើម្បីជួយលម្អការបោះឆ្នោត ដែលកំពុងតែរងការរិះគន់ពីស្ទើគ្រប់ទិសទី។ ពួកគេ​មិនរំពឹងថា ក្រុមអ្នកសង្កេតការណ៍ទាំងនេះ អាច​ធ្វើជាសាក្សីនៃការបោះឆ្នោតដោយសេរី និង​យុត្តិធម៌​បាន​​ឡើយ ពោល​​គឺ​គ្រាន់​តែ​ចូលរួម​បង្គ្រប់​កិច្ច គ្រាន់តែឲ្យល្អមើល​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពួក​គេ នឹង​រួម​គ្នា​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​ការ​ បោះ​ឆ្នោតក្លែងក្លាយ ដែល​រៀបចំ​ដោយ​របប​លោក ហ៊ុន សែន នេះ ដើម្បីទប់ទល់​ការ​រិះគន់​ និង​​ការ​​​ដាក់​ពី​​សម្ពាធ​​នានា ពី​​សហគមន៍​​ជាតិ និង​អន្តរជាតិ៕

No comments: