Tuesday, 10 July 2018

Second anniversary of Kem Ley's assassination


Image may contain: 1 person, smiling


១០ កក្កដា ២០១៨ / 10 July 2018 - Second anniversary of Kem Ley's assassination (*)

ថ្ងៃនេះ ជាខួបទី ២ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃ ១០ កក្កដា ២០១៦ ក្នុងបរិវេណស្ថានីយ៍ប្រេងឥន្ធនៈ CALTEX ក្នុងទីក្រុងភ្នំពេញ។

តាមរយៈមេធាវីខ្ញុំ នៅសហរដ្ឋអាមេរិក ខ្ញុំបានស្នើឲ្យតុលាការអាមេរិក តម្រូវឲ្យក្រុមហ៊ុនអាមេរិក ឈ្មោះ CHEVRON CORPORATION ដែលជាម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ CALTEX នៅទីក្រុងភ្នំពេញ ផ្តល់ភស្តុតាងផ្សេងៗ ដែលបញ្ជាក់ថា រដ្ឋអំណាច នៅពីក្រោយអំពើភេរវកម្មនេះ។

យើងបានទទួលភស្តុតាងមួយចំនួនហើយ ដែលរដ្ឋអំណាចបិទបាំង មិនឲ្យសាធារណជនបានឃើញ ហើយដែលបញ្ជាក់កាន់តែច្បាស់ថា អំពើភេរវកម្មនេះ ត្រូវបានរៀបចំឡើងដោយបក្ខពួកលោក ហ៊ុន សែន។

Sam Rainsy

No comments: