មាន ឫទ្ធិ
2018-08-12

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពេលប្រជុំសភា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥។
RFA
ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តមួយចំនួនប្រកាសថា ពួកគេមិនគាំទ្រការបង្កើតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះទេ។ ពលរដ្ឋលើកឡើងថា របបថ្មីនេះកើតចេញពីការបោះឆ្នោតក្លែងក្លាយ ដែលរៀបចំដោយរបបលោក ហ៊ុន សែន ដោយពុំមានបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតប្រជែង ហើយមិនឆ្លុះបញ្ចាំពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋនោះឡើយ។ ដូច្នេះ រដ្ឋាភិបាលបែបនេះ អាចដឹកនាំប្រទេសទៅជារបបផ្ដាច់ការ ដែលនឹងមានការកៀបសង្កត់ និងបំបិទសិទ្ធិសេរីប្រជាពលរដ្ឋកាន់តែខ្លាំងជាងសព្វថ្ងៃទៅទៀត។
ប្រជាពលរដ្ឋដែលមិនពេញចិត្តការបោះឆ្នោតកន្លងមកនេះ លើកឡើងថា ពួកគាត់មិនចង់បានរបបផ្ដាច់ការទេ ព្រោះរបបនេះធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែក្រីក្រទៅ ហើយអ្នកដែលធូរធារ មានតែពួកអ្នកមានលុយមានអំណាច ដែលជាក្រុមបក្សពួករបស់មេដឹកនាំផ្ដាច់ការមួយចំនួនតូចប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅខេត្តកំពង់ចាម មិនហ៊ានបញ្ចេញឈ្មោះម្នាក់ឲ្យដឹងនៅថ្ងៃទី១២ សីហា ថា បើទោះបីជាគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលឆ្នោតបឋមហើយក្ដី ក៏សមាជិកក្នុងគ្រួសាររបស់ពួកគេមិនគាំទ្រឲ្យលោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលថ្មីដឹកនាំប្រទេសបន្តទៅទៀតឡើយ ដោយសារការបោះឆ្នោតនេះ ធ្វើឡើងមិនបានត្រឹមត្រូវ និងមិនយុត្តិធម៌នោះទេ។ពលរដ្ឋរូបនេះអះអាងទៀតថា ពួកគេនឹងនាំគ្នាតវ៉ាប្រឆាំងប្ដូរស្លាប់ជាមួយរបបលោក ហ៊ុន សែន ប្រសិនបើបុរសខ្លាំងខាងរំលោភសិទ្ធិមនុស្សរូបនេះនៅតែរឹងទទឹងបង្កើតរដ្ឋាភិបាលថ្មីដោយមិនរៀបចំឲ្យមានការបោះឆ្នោតឡើងវិញ ដែលមានគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងនោះ។ «»
ចំណែកពលរដ្ឋម្នាក់ទៀត អះអាងថា ការបោះឆ្នោតកាលពីខែកក្កដានោះ មិនអាចទទួលយកជាការបានទេ ព្រោះជាការបោះឆ្នោតក្លែងក្លាយ រៀបចំដោយរបបលោក ហ៊ុន សែន ដើម្បីឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជា បានបន្តអំណាចរបស់ខ្លួនទៅមុខទៀត។ ពលរដ្ឋរូបនេះបន្ថែមទៀតថា របបលោកហ៊ុន សែន ដឹកនាំប្រទេសជាង៣០ឆ្នាំហើយ ប៉ុន្តែគ្រួសាររបស់ពួកគាត់កាន់តែក្រទៅ ហើយរស់នៅគ្មានសិទ្ធិសេរីភាពនោះទេ ដូច្នេះសមាជិកក្រុមគ្រួសាររបស់ពួកគេមិនគាំទ្រឲ្យរបបផ្ដាច់ការបែបនេះដឹកនាំប្រទេសរបស់ខ្លួនបន្តទៅមុខទៀតនោះទេ។ «»
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកពលរដ្ឋដែលព្រួយបារម្ភនេះថា ជាក្រុមបក្សប្រឆាំងមួយចំនួនតូចដែលមិនដឹងខ្យល់អី គឺមិនអាចយកជាការបាននោះទេ ព្រោះមានចំនួនពលរដ្ឋជាច្រើនលើសលប់បានបោះឆ្នោតឲ្យគណបក្សរបស់ខ្លួនដឹកនាំប្រទេសទៅហើយ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះអះអាងទៀតថា គណបក្សរបស់ខ្លួនដឹកនាំប្រទេស ដើរនៅលើផ្លូវត្រូវ ហើយធ្វើឲ្យសង្គមជាតិរីកចម្រើនទៅវិញទេ។ «»
លោក ហ៊ុន សែន គ្រោងបង្កើតរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតនោះ នៅដើមខែកញ្ញា ឆ្នាំ២០១៨ ហើយរដ្ឋាភិបាលថ្មីនេះ មានគណៈរដ្ឋមន្ត្រីប្រមាណ៣០នាក់ ហើយមានឋានៈចាប់ពីរដ្ឋមន្ត្រីដល់នាយករដ្ឋមន្ត្រី ចំណែករដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងនីមួយៗ មិនបានរាប់បញ្ចូលដូចកាលពីមុននោះទេ ហើយមន្ត្រីទាំងនេះនឹងត្រូវតែងតាំងផ្សេងដាច់ដោយឡែក ក្រោយពីការបង្កើតរដ្ឋាភិបាលថ្មីរួច។
ប៉ុន្តែប្រជាពលរដ្ឋខេត្តកណ្ដាលម្នាក់ទៀត ថ្លែងថា ពួកគាត់គ្មានសង្ឃឹមថា រដ្ឋាភិបាលថ្មីនេះដឹកនាំប្រទេសរីកចម្រើនទៅរួចនោះទេ ព្រោះអ្នកទាំងនោះជាមន្ត្រីមុខដដែលៗ ហើយកន្លងមកសូម្បីតែផ្លូវនៅមុខផ្ទះរបស់ពួកគាត់ ក៏អាជ្ញាធរមិនអើពើជួសជុលឲ្យបានស្រួលផង ចុះទម្រាំការអភិវឌ្ឍន៍ផ្សេងៗទៀត ដូចជាតម្លៃកសិផលចុះថោក និងគ្មានទីផ្សារសម្រាប់លក់ជាដើម តើមន្ត្រីទាំងនោះដោះស្រាយជូនពួកគាត់យ៉ាងណាទៅ ព្រោះមន្ត្រីទាំងនោះបានបោកពួកគាត់ជាច្រើនអាណត្តិមកហើយ តែជីវភាពពួកគាត់នៅតែក្រីក្រដដែល។ «»
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ អះអាងថា កម្ពុជាមិនអាចអភិវឌ្ឍ ដោយគ្មានជំនួយ និងកម្ចីពីបរទេសបានឡើយ។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា បើសិនជារបបលោក ហ៊ុន សែន មិនកែប្រែស្ថានការណ៍ និងវិលមកគោរពគោលការណ៍ប្រជាធិបតេយ្យវិញទេនោះ ប្រទេសកម្ពុជានឹងក្លាយទៅជាប្រទេសឯកោ និងហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីសហគមន៍អន្តរជាតិ មិនខុសពីប្រទេសផ្ដាច់ការមួយចំនួន ដែលអាមេរិកដាក់ទណ្ឌកម្មនោះឡើយ។ «»
គិតត្រឹមថ្ងៃទី៩ សីហា ទើបតែមានរដ្ឋាភិបាលចំនួន ៦ប្រទេស ដែលប្រកាន់របបកុម្មុយនិស្ត ឬមេដឹកនាំបច្ចុប្បន្នមានចរិតបែបផ្ដាច់ការនិយម បានប្រកាសគាំទ្រការបោះឆ្នោត ថ្ងៃទី២៩ កក្កដា រួមមាន រុស្សី ចិន វៀតណាម ឡាវ ហ្វីលីពីន និងថៃ ស្របពេលដែលប្រទេសប្រជាធិបតេយ្យ ដែលមានសេដ្ឋកិច្ចរឹងមាំ ដូចជា សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អូស្ត្រាលី ជាដើម កំពុងពិចារណាវិធានការឆ្លើយតប អាចជាទណ្ឌកម្ម ឬបន្ថែមទណ្ឌកម្មលើរបបក្រុងភ្នំពេញ ដោយសារប្រទេសទាំងនោះ ចាត់ទុកថា របបក្រុងភ្នំពេញ បានរៀបចំការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងមិនយុត្តិធម៌៕
2 comments:
AH Kwack Hun Sen new government is illegitimate even before it was born because Ah Choss Kauot Hun Sen has killed his opponent before the fight.
The culture of SOM TEH SOK must end if Khmer people want to see Cambodia in the future.
Post a Comment