Thursday 2 August 2018
អាដហុកបដិសេធបណ្ដឹងរបស់ពន្ធដាររឿងថា ប្រធានខ្លួនគេចបង់ពន្ធថ្លៃផ្ទះជូនរដ្ឋ
ដោយ មួង ណារ៉េត
2018-08-01
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែកជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតសម្រាប់ការអភិវឌ្ឍអណ្ដូងប្រេងកាតនៅប្លុកអេ (A) នារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
RFA
សមាគមការពារសិទ្ធិមនុស្សអាដហុក បដិសេធពាក្យបណ្តឹងចោទប្រកាន់របស់អគ្គនាយកដ្ឋានពន្ធដារ ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលថា ប្រធានសមាគអាដហុក (Adhoc) គេចវេះបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។ អ្នកច្បាប់ និងអ្នកវិភាគ យល់ថា ករណី មិនបានបង់ថ្លៃផ្ទះជួលគឺមិនមែនជាអំពើពុករលួយនោះទេ ហើយប្រសិនបើករណីនេះ គឺជាការពិត នោះ អគ្គនាយកដ្ឋានពន្ធដារ គួរតែដោះស្រាយសម្របសម្រួលជាមួយប្រធានសមាគមអាដហុក មិន គួរប្ដឹងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក ភ្ញាក់ផ្អើលចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានដាក់បណ្ដឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ ចោទប្រកាន់ថា ប្រធានសមាគមអាដហុកលោក ធន សារាយ ដែលកំពុងរស់នៅប្រទេសកាណាដា និងភរិយារបស់លោក បានគេចវេះ មិនព្រមបង់ពន្ធថ្លៃឈ្នួលផ្ទះជូនរដ្ឋ កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា សម្ដែងការសោកស្តាយ និងងឿងឆ្ងល់ ចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលមិនបានជជែកដោះស្រាយផ្ទាល់ជាមួយសមាគមអាដហុក ប៉ុន្តែបែរជាប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ អោយចាត់ការទៅលើករណីបញ្ហាជួលផ្ទះ ដែលវាមិនមែន ជាករណីពុករលួយនោះឡើយ។ «»
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីពេលថ្មីៗនេះ បង្ហាញថា អង្គភាពបានទទួលពាក្យ បណ្ដឹងមួយពីអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយចោទប្រកាន់លោក ធន សារាយ និងភរិយា បានគេចវេះបង់ពន្ធជូនរដ្ឋលើថ្លៃឈ្នួលផ្ទះរបស់ខ្លួន កាលពីឆ្នាំ២០១៥ និង ឆ្នាំ២០១៦ បន្ទាប់ពីបានជួលឲ្យសមាគមអាដហុកកាលពីឆ្នាំ២០០៥-២០០៦ ។ ប៉ុន្តែក្នុងលិខិតដដែល បន្តថា ផ្អែកតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលដាក់ដំណើរការ ពីខែមករា ឆ្នាំ២០១៦ បង្ហាញថា លោក ធន សារាយ បានបំពេញកាតព្វកិច្ចបង់ពន្ធលើឈ្នួលផ្ទះ និងដីចំនួន ២៣០ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០១៦ បានត្រឹមត្រូវ។ ចំពោះទិន្នន័យក្នុងឆ្នាំ២០១៥វិញ អគ្គនាយកដ្ឋានពន្ធដារមិនមានទេ ព្រោះមិនទាន់បានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Single Invoices នៅឡើយ។
ចំពោះចំណុចនេះ លោក ស៊ឹង សែនករុណា បញ្ជាក់ថា សមាគមអាដហុក ពិតជាមានវិក្កយបត្របង់ពន្ធក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ ត្រឹមត្រូវ។ ចំពោះករណីឆ្នាំ២០១៥ អង្គភាពប្រឆាំងអំពើពុករលួយថា មិនឃើញមានក្នុងប្រព័ន្ធ Single Invoices ណានោះ គឺមិនមែនជាកំហុសរបស់សមាគមអាដហុកឡើយ ពោលគឺវាជាកំហុស ឬអាចជាការយល់ច្រឡំពីអគ្គនាយកដ្ឋានពន្ធដារខ្លួនឯង។ លោក យល់ថា ការជួបជជែកគ្នារវាងអគ្គនាយកដ្ឋានពន្ធដារ ជាមួយនឹងសមាគមអាដហុក គឺជារឿងសមស្របបំផុត ហើយមិនគួរប្ដឹងផ្ដល់បែបនេះទេ។ «»
អាស៊ីសេរី បានព្យាយាមទាក់ទងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យិនទៀង ជាច្រើនលើកនៅថ្ងៃទី១ ខែសីហា ប៉ុន្តែលោកពុំទទួលទូរស័ព្ទឡើយ។ រីឯប្រធានអគ្គនាយកពន្ធដារ លោក គង់ វិបុល បានបិទទូរស័ព្ទវិញភ្លាម គ្រាន់តែលឺទូរស័ព្ទពីអាស៊ីសេរី។
មជ្ឈដ្ឋានមួយចំនួន យល់ថា អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរចាត់វិធានការលើសមាគមអាដហុកនោះទេ។ ផ្ទុយទៅវិញអង្គភាពប្រឆាំងអំពើពុករលួយគួរតែចាត់វិធានការណ៍ស៊ើបអង្កេតករណី មន្ត្រីធំៗមួយចំនួននៃរបបលោក ហ៊ុន សែន ដែលមានពាក់ព័ន្ធនឹងអំពើពុករលួយដូចជាករណីលោក គង់ វិបុល កាលពីពេលថ្មីៗនេះ ត្រូវបានគេរកឃើញថា មានក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារ និងមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរកស៊ីលាងលុយកខ្វក់ក្នុងប្រទេសទេសអូស្ត្រាលី។
ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ្រ លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា លោកមិនបានដឹងករណីនេះយ៉ាងណានោះទេ ប៉ុន្តែបើគ្រាន់តែករណីមិនបង់ពន្ធថ្លៃជួលផ្ទះនេះ គឺមិនពាក់ព័ន្ធរឿងពុករលួយនោះទេ។ លោកយល់ថា អគ្គនាយកពន្ធដារ គួរតែផ្ដល់ដំណឹងទៅភាគីសាមី ឬសមាគមអាដហុក ប្រសិនបើមិនឃើញទៅបង់ពន្ធ ហើយមិនអាចនៅសម្ងំស្ងៀម ដើម្បីសន្សំរឿងទុកដាក់ទោសនោះទេ។ «»
កាលពីឆ្នាំ២០១៧ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយបង្ក្រាប លើអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យរហូតដល់ដល់បិទទ្វារ ក្នុងនោះមានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និងវិទ្យុអាស៊ីសេរីជាដើម។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី វិភាគថា រឿងវិស័យពន្ធដាrនេះមានទិដ្ឋភាពពីរ គឺទី១ មានចេតនានយោបាយ និងទី២មានចេតនាផ្លូវច្បាប់។ «»
កាលពីខែមេសា ឆ្នាំ២០១៦ មន្ត្រីសមាគមអាដហុក ៤រូប និងមន្ត្រីគ.ជ.ប លោក នី ចរិយា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន និងប្រគល់ឲ្យតុលាការ ចោទប្រកាន់ចាប់ដាក់ពន្ធនាគារពីបទពុករលួយក្នុងទំហំ ទឹកប្រាក់ប្រមាណ ៤រយដុល្លារតាមបណ្ដឹងស្ត្រីម្នាក់ឈ្មោះនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាជារឿងនយោបាយ។ បន្ទាប់ពីការចាប់ខ្លួនអ្នកទាំង៥ លោក ធន សារាយ បានគេចចេញពីប្រទេស ដោយសារលោក ឱម យ៉ិនទៀង បានគំរាមចាប់លោក ប្រសិនបើមិននៅតែលូកដៃរឿងបុគ្គលិកលោកទាំង៥នាក់។
ទោះយ៉ាងណាក្តី អ្នកនាំពាក្យសមាគមអាដហុក យល់ថា ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ មានចេតនាសុចរិត ស្មោះ ត្រង់ និងយុត្តិធម៌ក្នុងរឿងពន្ធដារនេះ គួរតែជួបជជែកតទាល់ដោះស្រាយដោយសមរម្យជាមួយគ្នា ប៉ុន្តែប្រសិនបើមានចេតនាផ្សេងនោះ គឺប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ដើម្បីរកហេតុផលផ្សេងក្នុងបំណងបង្អាក់នៅសកម្មភាពការងាររបស់សមាគមអាដហុក៕
Subscribe to:
Post Comments (Atom)
1 comment:
WHAT SHOULD KHMER PEOPLE DO AFTER THE JULY 2018 ELECTION?
This one eye monster Hun Sen was produced by the evil Vietnam to execute its plan to swallow Cambodia.
Now, since the Yuon's slave party CPP totally controls the National Assembly and the Senate, all kind of new laws will be created to accommodate Vietnam's ambition.
To save Cambodia, Khmer people must step up their courage and ready to make their ultimate sacrifice for Cambodia.
At this present time, Khmer people should pick up one absolute right cause to fight for.
For example, the CPP has unconstitutionally dissolved the CNRP.
To initiate our crusade to save our motherland, we pick up this important issue to fight back against the Yuon's slave party CPP.
We start the peaceful demonstration demanding for the REINSTATEMENT of the CNRP- fighting for the principal of the democracy. We simply exert our constitutional right. This demonstration will be naturally supported by Khmer people and the international community.
If Hun Sen opted to violently suppress such peaceful demonstration and caused so much fatalities, then the international community will have a valid reason to intervene to help Cambodia one more time. We must help ourselves first. The international community will never come down to Cambodia to make the demonstration for Khmer people.
In addition, we cannot win when we allow the CPP to make all kind of offenses at will such as creating the party law, imprisoning its opponents, dissolving its opponent party, stealing the election, etc...
We need to launch an effective counterattack if we want to have a chance to win.
Therefore, fighting for the reinstatement of the CNRP is a good point to start. The outcome of our struggle will be unpredictably huge. At this moment, we have so much supports from the international community, but we have to help ourselves too.
Inaction produces nothing.
Bun Thoeun
Post a Comment