Thursday 2 August 2018

អាដហុក​បដិសេធ​បណ្ដឹង​របស់​​ពន្ធដារ​រឿង​ថា ប្រធាន​ខ្លួន​គេច​បង់ពន្ធ​ថ្លៃ​ផ្ទះ​ជូន​រដ្ឋ


ដោយ មួង ណារ៉េត
2018-08-01 

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល (ឆ្វេង) ជជែក​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ប្រេងកាត​សម្រាប់​ការ​អភិវឌ្ឍ​អណ្ដូង​ប្រេង​កាត​នៅ​ប្លុក​អេ (A) នា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៧។
 RFA



សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បដិសេធ​ពាក្យ​បណ្តឹង​ចោទប្រកាន់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដែល​ថា ប្រធាន​សមាគអាដហុក (Adhoc) គេចវេះ​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។ អ្នកច្បាប់ និង​អ្នក​វិភាគ យល់​ថា ករណី មិន​បាន​បង់ថ្លៃ​ផ្ទះ​ជួល​គឺ​មិនមែន​ជា​អំពើពុករលួយ​នោះ​ទេ ហើយ​ប្រសិនបើ​ករណី​នេះ គឺជា​ការពិត នោះ អគ្គនាយកដ្ឋាន​ពន្ធដារ គួរតែ​ដោះស្រាយ​សម្របសម្រួល​ជាមួយ​ប្រធាន​សមាគម​អាដហុក មិន គួរ​ប្ដឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ។



សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ភ្ញាក់ផ្អើល​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាន​ដាក់​បណ្ដឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចោទ​ប្រកាន់​ថា ប្រធាន​សមាគម​អាដហុក​លោក ធន សារាយ ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា និង​ភរិយា​របស់​លោក បាន​គេចវេះ មិន​ព្រម​បង់ពន្ធ​ថ្លៃ​ឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦។

អ្នកនាំពាក្យ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា សម្ដែង​ការ​សោកស្តាយ និង​ងឿងឆ្ងល់ ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​មិន​បាន​ជជែក​ដោះស្រាយ​ផ្ទាល់​ជាមួយ​សមាគម​អាដហុក ប៉ុន្តែ​បែរ​ជា​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អោយ​ចាត់ការ​ទៅលើ​ករណី​បញ្ហា​ជួល​ផ្ទះ ដែល​វា​មិនមែន ជា​ករណី​ពុករលួយ​នោះ​ឡើយ។ «»

លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាល​ពី​ពេល​ថ្មីៗ​នេះ បង្ហាញ​ថា អង្គភាព​បាន​ទទួល​ពាក្យ បណ្ដឹង​មួយ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ថ្ងៃ​១៩ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​លោក ធន សារាយ និង​ភរិយា បាន​គេចវេះ​បង់ពន្ធ​ជូន​រដ្ឋ​លើ​ថ្លៃឈ្នួល​ផ្ទះ​របស់​ខ្លួន កាលពី​ឆ្នាំ​២០១៥ និង ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ជួល​ឲ្យ​សមាគម​អាដហុក​កាលពី​ឆ្នាំ​២០០៥-២០០៦ ។ ប៉ុន្តែ​ក្នុង​លិខិត​ដដែល បន្ត​ថា ផ្អែក​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​ដាក់​ដំណើរការ ពី​ខែ​មករា ឆ្នាំ​២០១៦ បង្ហាញ​ថា លោក ធន សារាយ បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន ២៣០​ដុល្លារ ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦ បាន​ត្រឹមត្រូវ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​វិញ អគ្គនាយកដ្ឋាន​ពន្ធដារ​មិន​មាន​ទេ ព្រោះ​មិនទាន់​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ។

ចំពោះ​ចំណុច​នេះ លោក ស៊ឹង សែនករុណា បញ្ជាក់​ថា សមាគម​អាដហុក ពិត​ជា​មាន​វិក្កយបត្រ​បង់​ពន្ធ​ក្នុង​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦ ត្រឹមត្រូវ។ ចំពោះ​ករណី​ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា មិន​ឃើញ​មាន​ក្នុង​ប្រព័ន្ធ Single Invoices ណា​នោះ គឺ​មិន​មែន​ជា​កំហុស​របស់​សមាគម​អាដហុក​ឡើយ ពោល​គឺ​វា​ជា​កំហុស ឬ​អាច​ជា​ការ​យល់ច្រឡំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ខ្លួនឯង។ លោក យល់ថា ការ​ជួប​ជជែក​គ្នា​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ ជាមួយ​នឹង​សមាគម​អាដហុក គឺជា​រឿង​សមស្រប​បំផុត ហើយ​មិន​គួរ​ប្ដឹងផ្ដល់​បែបនេះ​ទេ។ «»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យិនទៀង ជាច្រើនលើក​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ប៉ុន្តែ​លោក​ពុំ​ទទួល​ទូរស័ព្ទ​ឡើយ។ រីឯ​ប្រធាន​អគ្គនាយក​ពន្ធដារ លោក គង់ វិបុល បាន​បិទ​ទូរស័ព្ទ​វិញ​ភ្លាម គ្រាន់តែ​លឺ​ទូរស័ព្ទ​ពី​អាស៊ីសេរី។

មជ្ឈដ្ឋាន​មួយ​ចំនួន យល់ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​ចាត់វិធានការ​លើ​សមាគម​អាដហុក​នោះ​ទេ។ ផ្ទុយទៅវិញ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ចាត់​វិធានការណ៍​ស៊ើបអង្កេត​ករណី មន្ត្រី​ធំៗ​មួយ​ចំនួន​នៃ​របប​លោក ហ៊ុន សែន ដែល​មាន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដូចជា​ករណី​លោក គង់ វិបុល កាល​ពី​ពេល​ថ្មីៗ​នេះ ត្រូវ​បាន​គេ​រកឃើញ​ថា មាន​ក្រុមហ៊ុន​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​រកស៊ី​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ទេស​អូស្ត្រាលី។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នកច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍ថា លោក​មិន​បាន​ដឹង​ករណី​នេះ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​បើ​គ្រាន់តែ​ករណី​មិន​បង់​ពន្ធ​ថ្លៃ​ជួល​ផ្ទះ​នេះ គឺ​មិន​ពាក់ព័ន្ធ​រឿង​ពុករលួយ​នោះ​ទេ។ លោក​យល់​ថា អគ្គនាយក​​ពន្ធដារ គួរតែ​ផ្ដល់​ដំណឹង​ទៅ​ភាគី​សាមី ឬ​សមាគម​អាដហុក ប្រសិនបើ​មិន​ឃើញ​ទៅ​បង់ពន្ធ ហើយ​មិន​អាច​នៅ​សម្ងំ​ស្ងៀម ដើម្បី​សន្សំរឿង​ទុកដាក់​ទោស​នោះ​ទេ។ «»

កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​វាយ​បង្ក្រាប លើ​អង្គការ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ​រហូតដល់​ដល់​បិទទ្វារ ក្នុង​នោះ​មានកាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុ​អាស៊ីសេរី​ជាដើម។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត មាស នី វិភាគ​ថា រឿង​វិស័យ​ពន្ធដាr​នេះ​មាន​ទិដ្ឋភាព​ពីរ គឺ​ទី​១ មាន​ចេតនា​នយោបាយ និង​ទី​២​មាន​ចេតនា​ផ្លូវច្បាប់។ «»

កាលពី​ខែ​មេសា ឆ្នាំ​២០១៦ មន្ត្រី​សមាគម​អាដហុក ៤​រូប និង​មន្ត្រី​គ.ជ.ប លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន និង​ប្រគល់​ឲ្យ​តុលាការ ចោទប្រកាន់​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ពុករលួយ​ក្នុង​ទំហំ ទឹកប្រាក់​ប្រមាណ ៤​រយ​ដុល្លារ​តាម​បណ្ដឹង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​មជ្ឈដ្ឋាន​ជាច្រើន​ចាត់ទុកថា​ជា​រឿង​នយោបាយ។ បន្ទាប់ពី​ការ​ចាប់​ខ្លួន​អ្នក​ទាំង៥ លោក ធន សារាយ បាន​គេច​ចេញពី​ប្រទេស ដោយសារ​លោក ឱម យ៉ិនទៀង បាន​គំរាម​ចាប់​លោក ប្រសិនបើ​មិន​នៅតែ​លូកដៃ​រឿង​បុគ្គលិក​លោក​ទាំង​៥​នាក់។

ទោះយ៉ាងណា​ក្តី អ្នកនាំពាក្យ​សមាគម​អាដហុក យល់ថា ប្រសិនបើ​អគ្គនាយកដ្ឋាន​ពន្ធដារ មាន​ចេតនា​សុចរិត ស្មោះ ត្រង់ និង​យុត្តិធម៌​ក្នុង​រឿង​ពន្ធដារ​នេះ គួរតែ​ជួប​ជជែក​ត​ទាល់​ដោះស្រាយ​ដោយ​សមរម្យ​ជាមួយគ្នា ប៉ុន្តែ​ប្រសិនបើ​មាន​ចេតនា​ផ្សេង​នោះ គឺ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បែបនេះ ដើម្បី​រកហេតុ​ផល​ផ្សេង​ក្នុង​បំណង​បង្អាក់​នៅ​សកម្មភាព​ការងារ​របស់​សមាគម​អាដហុក៕

1 comment:

Anonymous said...


WHAT SHOULD KHMER PEOPLE DO AFTER THE JULY 2018 ELECTION?

This one eye monster Hun Sen was produced by the evil Vietnam to execute its plan to swallow Cambodia.

Now, since the Yuon's slave party CPP totally controls the National Assembly and the Senate, all kind of new laws will be created to accommodate Vietnam's ambition.

To save Cambodia, Khmer people must step up their courage and ready to make their ultimate sacrifice for Cambodia.

At this present time, Khmer people should pick up one absolute right cause to fight for.

For example, the CPP has unconstitutionally dissolved the CNRP.
To initiate our crusade to save our motherland, we pick up this important issue to fight back against the Yuon's slave party CPP.
We start the peaceful demonstration demanding for the REINSTATEMENT of the CNRP- fighting for the principal of the democracy. We simply exert our constitutional right. This demonstration will be naturally supported by Khmer people and the international community.

If Hun Sen opted to violently suppress such peaceful demonstration and caused so much fatalities, then the international community will have a valid reason to intervene to help Cambodia one more time. We must help ourselves first. The international community will never come down to Cambodia to make the demonstration for Khmer people.

In addition, we cannot win when we allow the CPP to make all kind of offenses at will such as creating the party law, imprisoning its opponents, dissolving its opponent party, stealing the election, etc...

We need to launch an effective counterattack if we want to have a chance to win.

Therefore, fighting for the reinstatement of the CNRP is a good point to start. The outcome of our struggle will be unpredictably huge. At this moment, we have so much supports from the international community, but we have to help ourselves too.
Inaction produces nothing.


Bun Thoeun