សេក បណ្ឌិត
2018-08-23

លោក គឹម សុខ (ឆ្វេង) អ្នកឃ្លាំមើលសង្គម និងនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
RFA
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែងនៅចំពោះមុខកម្មករជាង ១ម៉ឺននាក់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ សីហា នេះថា អ្នកដែលទើបត្រូវបានដោះលែងពីពន្ធនាគារនោះ អាចនឹងត្រូវបានចាប់ដាក់ពន្ធនាគារជាថ្មីទៀត បើនៅតែហ៊ាននិយាយរិះគន់របបរបស់លោកនោះ។
របបនេះបានដោះលែងអ្នកទោសមនសិការមួយចំនួនជាបន្តបន្ទាប់ ក្រោយពេលក្រសោបយកអាសនៈសភាមកគ្រប់គ្រងតែម្នាក់ឯង។
លោក ហ៊ុន សែន ព្រមានថា អ្នកទើបនឹងចេញពីពន្ធនាគារអាចនឹងត្រូវចាប់ដាក់គុកជាថ្មីទៀត បើនិយាយប៉ះពាល់ដល់អ្នកដទៃ។
លោកបន្តថា ការរួចផុតពីការឃុំឃាំងក្នុងពន្ធនាគារ មិនមែនមានន័យថា ជននោះរួចខ្លួនលែងជាប់គុកទៀតនោះទេ។ «»
ទោះជាមិនបាននិយាយចំឈ្មោះក្តី បុរសខ្លាំងរូបនេះទំនងជាសំដៅទៅលើលោក គឹម សុខ ដោយសារអ្នកវិភាគនយោបាយរូបនេះ បាននិយាយដោយឥតសំចៃមាត់ទៅលើរបៀបដឹកនាំរបស់បក្សកាន់អំណាច និងស្ថានការណ៍នយោបាយដ៏អាប់អួនៅកម្ពុជា។
លោក គឹម សុខ ថ្លែងថា ស្ថានភាពសង្គមកម្ពុជាសព្វថ្ងៃទាមទារឱ្យមានការចូលរួមពីពលរដ្ឋទូទៅ មិនអាចពឹងតែទៅលើអ្នកណាម្នាក់ ឬក្រុមណាមួយបាននោះទេ។ លោកថា លោក ហ៊ុន សែន ដោះស្រាយបញ្ហាជាតិទៅតាមតួនាទីជានាយករដ្ឋមន្ត្រី ហើយលោកជាអ្នកវិភាគចូលរួមជួយសង្គមតាមរយៈការចែករំលែកគំនិតទៅដល់សាធារណជន។ លោកថាកម្ពុជាមិនមែនជាប្រទេសផ្ដាច់មុខរបស់ជនណាម្នាក់នោះទេ តែជារបស់ពលរដ្ឋខ្មែរគ្រប់គ្នា ដូច្នេះក្នុងនាមជាពលរដ្ឋម្នាក់ លោកមានសិទ្ធិ និងត្រូវតែបញ្ចេញយោបល់ទាក់ទងនឹងបញ្ហាសំខាន់ៗរបស់ជាតិ។ «»
របបក្រុងភ្នំពេញបានដោះលែងអ្នកទោសមនសិការជាបន្តបន្ទាប់ រួមមាន អ្នកវិភាគនយោបាយ លោក គឹម សុខ សកម្មជនការពារសិទ្ធិដីធ្លីអ្នកស្រី ទេព វន្នី ព្រមទាំងអតីតបុគ្គលិកអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក៏ប៉ុន្តែមិនទាន់ឃើញមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិជិត ២០នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារនោះនៅឡើយទេ។
ទោះជាមានការដោះលែងអ្នកទោសមនសិការមួយចំនួនក្តី ក៏របបលោក ហ៊ុន សែន មិនបានទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងសកម្មជនសង្គមទាំងនោះឡើយ ធ្វើឱ្យពួកគេត្រូវប្រឈមមុខនឹងការចាប់ដាក់ពន្ធនាគារវិញគ្រប់ពេល នៅពេលមានបញ្ជាពីរបបក្រុងភ្នំពេញ។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែងថា ប្រសាសន៍របស់លោក ហ៊ុន សែន ជាការគំរាមកំហែងដល់សេរីភាពនៃការបញ្ចេញមតិ។ លោកថានៅក្នុងសង្គមប្រជាធិបតេយ្យ សេរីភាពនេះត្រូវបានធានាដោយច្បាប់ និងមិនត្រូវមានការការរឹតត្បិតបែបនេះឡើយ។ លោកជំរុញឱ្យរបបដឹកនាំបច្ចុប្បន្នបើកចិត្តឱ្យទូលាយទទួលយកមតិយោបល់ពីគ្រប់អ្នកពាក់ព័ន្ធ និងពលរដ្ឋទូទៅ មិនមែនជាការចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើអ្នកហ៊ានបញ្ចេញមតិរិះគន់នោះទេ។ «»
មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យអាជ្ញាធរដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងសកម្មជននយោបាយ និងសកម្មជនសង្គម ដើម្បីឱ្យពួកគេមានឱកាសវិលមកបំពេញការងារជាប្រយោជន៍ជាតិជាថ្មីម្ដងទៀត៕
1 comment:
This one eye monster Hun Sen was born to make Cambodia a part of the evil Vietnam.
Hun Sen is truly a faithful dog to Vietnam.
Ah Runteas Banh Hun Sen has never said anything about the evil Vietnam's destruction of Cambodia.
Post a Comment