Friday, 24 August 2018

លោក ហ៊ុន សែន ព្រមាន​ចាប់​អ្នកទោស​មនសិការ​ដាក់​គុក​ជា​ថ្មី​ទៀត បើ​នៅ​តែ​ហ៊ាន​និយាយ​ប៉ះពាល់​​របប​លោក


សេក បណ្ឌិត
2018-08-23 

លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
លោក គឹម សុខ (ឆ្វេង) អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ RFA
 RFA




មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ជាង ១​ម៉ឺន​នាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ សីហា នេះ​ថា អ្នក​ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​នោះ អាច​នឹង​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជា​ថ្មី​ទៀត បើ​នៅតែ​ហ៊ាន​និយាយ​រិះគន់​របប​របស់​លោក​នោះ។

របប​នេះ​បាន​ដោះលែង​អ្នកទោស​មនសិការ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ក្រោយពេល​ក្រសោប​យក​អាសនៈ​សភា​មក​គ្រប់គ្រង​តែម្នាក់​ឯង។

លោក ហ៊ុន សែន ព្រមាន​ថា អ្នក​ទើបនឹង​ចេញពី​ពន្ធនាគារ​អាច​នឹង​ត្រូវ​ចាប់​ដាក់គុក​ជា​ថ្មី​ទៀត បើ​និយាយ​ប៉ះពាល់​ដល់​អ្នកដទៃ។

លោក​បន្ត​ថា ការ​រួច​ផុត​ពី​ការ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ មិនមែន​មានន័យថា ជន​នោះ​រួចខ្លួន​លែង​ជាប់គុក​ទៀត​នោះ​ទេ។ «»



ទោះជា​មិនបាន​និយាយ​ចំ​ឈ្មោះ​ក្តី បុរស​ខ្លាំង​រូប​នេះ​ទំនងជា​សំដៅ​ទៅលើ​លោក គឹម សុខ ដោយសារ​អ្នកវិភាគ​នយោបាយ​រូប​នេះ បាន​និយាយ​ដោយ​ឥត​សំចៃ​មាត់​ទៅលើ​របៀប​ដឹកនាំ​របស់​បក្ស​កាន់​អំណាច និង​ស្ថានការណ៍​នយោបាយ​ដ៏​អាប់អួ​នៅ​កម្ពុជា។

លោក គឹម សុខ ថ្លែង​ថា ស្ថានភាព​សង្គម​កម្ពុជា​សព្វថ្ងៃ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​ពលរដ្ឋ​ទូទៅ មិន​អាច​ពឹង​តែ​ទៅលើ​អ្នកណា​ម្នាក់ ឬ​ក្រុម​ណាមួយ​បាន​នោះ​ទេ។ លោក​ថា លោក ហ៊ុន សែន ដោះស្រាយ​បញ្ហា​ជាតិ​ទៅ​តាម​តួនាទី​ជា​នាយករដ្ឋមន្ត្រី ហើយ​លោក​ជា​អ្នកវិភាគ​ចូលរួម​ជួយ​សង្គម​តាមរយៈ​ការ​ចែករំលែក​គំនិត​ទៅ​ដល់​សាធារណជន។ លោក​ថា​កម្ពុជា​មិនមែន​ជា​ប្រទេស​ផ្ដាច់មុខ​របស់​ជន​ណា​ម្នាក់​នោះ​ទេ តែ​ជា​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា ដូច្នេះ​ក្នុងនាម​ជា​ពលរដ្ឋ​ម្នាក់ លោក​មាន​សិទ្ធិ និង​ត្រូវតែ​បញ្ចេញយោបល់​ទាក់ទង​នឹង​បញ្ហា​សំខាន់ៗ​របស់​ជាតិ។ «»

របប​ក្រុងភ្នំពេញ​បាន​ដោះលែង​អ្នកទោស​មនសិការ​ជា​បន្ត​បន្ទាប់ រួមមាន អ្នកវិភាគ​នយោបាយ លោក គឹម សុខ សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​អ្នកស្រី ទេព វន្នី ព្រមទាំង​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មានការ​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ជិត ២០​នាក់ ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នោះ​នៅឡើយ​ទេ។

ទោះជា​មានការ​ដោះលែង​អ្នកទោស​មនសិការ​មួយ​ចំនួន​ក្តី ក៏​របប​លោក ហ៊ុន សែន មិន​បាន​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​សកម្មជន​សង្គម​ទាំង​នោះ​ឡើយ ធ្វើ​ឱ្យ​ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចាប់​ដាក់​ពន្ធនាគារ​វិញ​គ្រប់​ពេល នៅ​ពេល​មាន​បញ្ជា​ពី​របប​ក្រុងភ្នំពេញ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សឹង សែនករុណា ថ្លែង​ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន ជា​ការ​គំរាមកំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ។ លោក​ថា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សេរីភាព​នេះ​ត្រូវ​បាន​ធានា​ដោយ​ច្បាប់ និង​មិន​ត្រូវ​មានការ​ការ​រឹតត្បិត​បែបនេះ​ឡើយ។ លោក​ជំរុញ​ឱ្យ​របប​ដឹកនាំ​បច្ចុប្បន្ន​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួលយក​មតិយោបល់​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ និង​ពលរដ្ឋ​ទូទៅ មិនមែន​ជា​ការ​ចាត់​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ទៅលើ​អ្នក​ហ៊ាន​បញ្ចេញមតិ​រិះគន់​នោះ​ទេ។ «»

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់ឃុំ និង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម ដើម្បី​ឱ្យ​ពួកគេ​មានឱកាស​វិល​មក​បំពេញការងារ​ជា​ប្រយោជន៍​ជាតិ​ជាថ្មី​ម្ដង​ទៀត៕

1 comment:

Anonymous said...

This one eye monster Hun Sen was born to make Cambodia a part of the evil Vietnam.

Hun Sen is truly a faithful dog to Vietnam.

Ah Runteas Banh Hun Sen has never said anything about the evil Vietnam's destruction of Cambodia.