Saturday, 18 August 2018
ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក ហ៊ុន សែន ឲ្យបន្តកាន់អំណាច
Khmer Circle: The King rubber-stamps but does not rule?
$$$
អាស៊ីសេរី
2018-08-17
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច នរោត្ដម សីហមុនី យាងចូលរួមទិវាបុណ្យខួបឯករាជ្យជាតិលើកទី៦៣ នាវិមានឯករាជ្យ រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។
RFA
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំង លោក ហ៊ុន សែន ឲ្យដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រីថ្មី នៃរបបក្រុងភ្នំពេញ តាមសំណើរបស់ព្រឹទ្ធិសមាជិករដ្ឋសភា លោក ហេង សំរិន និងសំណើរបស់គណបក្សប្រជាជនកម្ពុជា។ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា ថា បើទោះជាមិនទាន់បង្កើតរដ្ឋសភាអាណត្តិទី៦ ក៏គណបក្សកាន់អំណាចមានលទ្ធភាព ស្នើព្រះមហាក្សត្រ តាមផ្លូវរដ្ឋធម្មនុញ្ញបន្ថែមបានដែរ។ ប៉ុន្តែ សំណើរបស់បក្សកាន់អំណាច និងសំណើរបស់លោក ហេង សំរិន ដែលសុំចាត់តាំងនាយករដ្ឋមន្ត្រី មុនបង្កើតរដ្ឋសភាបែបនេះ មិនស្របតាមមាត្រា១១៩ថ្មី នៃរដ្ឋធម្មនុញ្ញឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ដ អះអាងថា ការចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ គឺជារឿងត្រឹមត្រូវ ព្រោះគណបក្សកាន់អំណាច បានប្រើប្រាស់មាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ដើម្បីទៅព្រះមហាក្សត្រ ឲ្យចាត់តាំងលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ «»
ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៧ សីហា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យនេះ គឺ ធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានដាក់សំណើនៅថ្ងៃទី១៧ សីហា ដែរ ដើម្បីស្នើសុំចាត់តាំងនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៦ និងតាមសំណើរបស់សមាជិករដ្ឋសភាចាស់ជាងគេ គឺលោក ហេង សំរិន។
ឆ្លើយតបនឹងការតែងតាំងនេះ លោក ហ៊ុន សែន ទូលព្រះមហាក្សត្រថា លោកនឹងរៀបចំសមាសភាពរបបថ្មីបញ្ជូនទៅព្រឹទ្ធសមាជិករដ្ឋសភា នីតិកាលទី០៦ ដើម្បីសុំការផ្តល់សេចក្តីទុកចិត្ត ពីសមាជិក សមាជិកានៃរដ្ឋសភា ដែលនឹងប្រជុំនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ក្នុងលិខិតតបថ្វាយព្រះមហាក្សត្រ លោក ហ៊ុន សែន សន្យាថា លោកនឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត និងស្មារតី ដើម្បីបម្រើជាតិ មាតុភូមិកម្ពុជា។
សំណើរបស់បក្សកាន់អំណាច និងសំណើរបស់លោក ហេង សំរិន ដែលសុំចាត់តាំងនាយករដ្ឋមន្ត្រី មុនបង្កើតរដ្ឋសភាបែបនេះ មិនស្របតាមមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញទេ។ វាក្យខណ្ឌទី២ នៃមាត្រា១១៨ថ្មី ចែងថា តាមសេចក្ដីស្នើពីប្រធាន ដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោតឱ្យបង្កើតរាជរដ្ឋាភិបាល។
ប៉ុន្ដែ ការបង្កើតគណៈរដ្ឋមន្ត្រីថ្មី នៃរបបក្រុងភ្នំពេញលើកនេះ គណបក្សកាន់អំណាចនៅតែប្រើប្រាស់តាមមាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតីនៃស្ថាប័នជាតិ ដែលត្រូវបានអនុម័តកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០០៤ ដែលជាច្បាប់ដ៏ចម្រូងចម្រាស ចុះហត្ថលេខា ដោយប្រធានរដ្ឋស្ដីទី លោក ញឹក ប៊ុនឆៃ។
មាត្រា៤ នៃរដ្ឋធម្មនុញ្ញបន្ថែម ចែងថា តាមសេចក្ដីស្នើពីគណបក្សនយោបាយ ដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា តាមរយៈព្រឹទ្ធិសមាជិករដ្ឋសភា ព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូប ក្នុងចំណោមតំណាងរាស្ត្រ នៃគណបក្សនយោបាយឈ្នះឆ្នោត ឲ្យបង្កើតរាជរដ្ឋាភិបាល។
រដ្ឋធម្មនុញ្ញបន្ថែមនេះ ត្រូវបានអ្នកវិភាគយល់ថា ជាច្បាប់ដ៏ចម្រូងចម្រាស ដែលគណបក្សប្រជាជនកម្ពុជា បង្កើតឡើង ក្រោយជាប់គាំងនយោបាយ នៅឆ្នាំ២០០៣ និងដោយសារភាពមិនទុកចិត្តគ្នា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលកាលណោះ មាន លោក ជា ស៊ីម ជាប្រធានគណបក្ស។
លោកមេធាវី ផែង ហេង រំលឹកថា កាលរដ្ឋធម្មនុញ្ញបន្ថែម អនុម័តរួច ក្នុងរាជព្រះបាទ នរោត្តម សីហនុ សមាជិករដ្ឋសភា ធ្លាប់ប្រើប្រាស់វិធីសាស្ត្របែបនេះ ម្ដងហើយ។ «»
កាលណោះ សមាសភាពសមាជិករដ្ឋសភា មាន៣គណបក្ស គឺ មកពីកូតា បក្សប្រជាជនកម្ពុជា បក្សសម រង្ស៊ី និងបក្សហ៊្វុនស៊ិនប៉ិច។ អ្នកវិភាគថា កាលណោះ ដោយសារមានភាពជាប់គាំងនយោបាយ នៅឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជារដ្ឋាភិបាលចាំផ្ទះជាងមួយឆ្នាំ ទើបបង្កើតច្បាប់ចម្រូងចម្រាសនេះឡើង កាលពីឆ្នាំ២០០៤ ហើយដោយសារ ការមិនទុកចិត្តគ្នា ក្នុងជួរបក្សកាន់អំណាច និងភាពមិនទុកចិត្តគ្នា ក្នុងការសន្យាបង្កើតរដ្ឋាភិបាលចម្រុះ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ទើបមានការបង្កើតរដ្ឋធម្មនុញ្ញនេះឡើង៕
Subscribe to:
Post Comments (Atom)
3 comments:
I have seen this picture many times.
The king forced himself to smile; it was not a smile that came from his heart.
He looked more like begging for mercy than greeting.
Khmer people are happy to see Mr. Kim Sok a free man again.
The DICK tator Hun Sen is bound to go to hell in this 2018. We wait and see.
When will Sdach Ting Moung Sihamoni become a human being?
The king is a useless castrated chicken.
Post a Comment