Saturday, 18 August 2018

ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន សែន ឲ្យ​បន្ត​កាន់​អំណាច


Khmer Circle: The King rubber-stamps but does not rule?


$$$

អាស៊ីសេរី
2018-08-17  

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA



ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ចាត់តាំង លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​សមាសភាព​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ តាម​សំណើ​របស់​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា លោក ហេង សំរិន និង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា ថា បើទោះជា​មិនទាន់​បង្កើត​រដ្ឋសភា​អាណត្តិ​ទី​៦ ក៏​គណបក្ស​កាន់អំណាច​មាន​លទ្ធភាព ស្នើ​ព្រះមហាក្សត្រ តាម​ផ្លូវ​រដ្ឋធម្មនុញ្ញ​បន្ថែម​បាន​ដែរ។ ប៉ុន្តែ សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់​លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៩​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ឡើយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ដ អះអាង​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​គណបក្ស​កាន់អំណាច បាន​ប្រើប្រាស់​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដើម្បី​ទៅ​ព្រះមហាក្សត្រ ឲ្យ​ចាត់​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ «»



ព្រះមហាក្សត្រ ព្រះបាទ សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ទី​១៧ សីហា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​ចាត់តាំង លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ ព្រះរាជក្រឹត្យ​នេះ គឺ ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​សំណើ​នៅ​ថ្ងៃ​ទី​១៧ សីហា ដែរ ដើម្បី​ស្នើសុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៦ និង​តាម​សំណើ​របស់​សមាជិក​រដ្ឋសភា​ចាស់​ជាងគេ គឺ​លោក ហេង សំរិន។

ឆ្លើយ​តប​នឹង​ការ​តែងតាំង​នេះ លោក ហ៊ុន សែន ទូល​ព្រះមហាក្សត្រ​ថា លោក​នឹង​រៀបចំ​សមាសភាព​របប​ថ្មី​បញ្ជូន​ទៅ​ព្រឹទ្ធសមាជិក​រដ្ឋសភា នីតិកាល​ទី​០៦ ដើម្បី​សុំ​ការ​ផ្តល់​សេចក្តី​ទុកចិត្ត ពី​សមាជិក សមាជិកា​នៃ​រដ្ឋសភា ដែល​នឹង​ប្រជុំ​នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ខាងមុខនេះ។ ក្នុង​លិខិត​តប​ថ្វាយ​ព្រះមហាក្សត្រ លោក ហ៊ុន សែន សន្យា​ថា លោក​នឹង​ខិតខំ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត និង​ស្មារតី ដើម្បី​បម្រើ​ជាតិ មាតុភូមិ​កម្ពុជា។

សំណើ​របស់​បក្ស​កាន់អំណាច និង​សំណើ​របស់លោក ហេង សំរិន ដែល​សុំ​ចាត់តាំង​នាយករដ្ឋមន្ត្រី មុន​បង្កើត​រដ្ឋសភា​បែបនេះ មិន​ស្របតាម​មាត្រា​១១៨​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​ទេ។ វាក្យ​ខណ្ឌ​ទី​២ នៃ​មាត្រា​១១៨​ថ្មី ចែងថា តាម​សេចក្ដីស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុងចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ឱ្យ​បង្កើត​រាជរដ្ឋាភិបាល។

ប៉ុន្ដែ ការ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី នៃ​របប​ក្រុងភ្នំពេញ​លើក​នេះ គណបក្ស​កាន់អំណាច​នៅ​តែ​ប្រើប្រាស់​តាម​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០០៤ ដែល​ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ចុះ​ហត្ថលេខា ដោយ​ប្រធាន​រដ្ឋ​ស្ដីទី លោក ញឹក ប៊ុនឆៃ។

មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ​បន្ថែម ចែងថា តាម​សេចក្ដីស្នើ​ពី​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​រដ្ឋសភា តាមរយៈ​ព្រឹទ្ធិ​សមាជិក​រដ្ឋសភា ព្រះមហាក្សត្រ​ទ្រង់​ចាត់តាំង​វរជន​មួយ​រូប ក្នុង​ចំណោម​តំណាងរាស្ត្រ នៃ​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត ឲ្យ​បង្កើត​រាជរដ្ឋាភិបាល។

រដ្ឋធម្មនុញ្ញ​បន្ថែម​នេះ ត្រូវ​បាន​អ្នកវិភាគ​យល់ថា ជា​ច្បាប់​ដ៏​ចម្រូងចម្រាស ដែល​គណបក្ស​ប្រជាជន​កម្ពុជា បង្កើត​ឡើង ក្រោយ​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ និង​ដោយសារ​ភាព​មិន​ទុកចិត្ត​គ្នា នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលណោះ មាន លោក ជា ស៊ីម ជា​ប្រធាន​គណបក្ស។

លោក​មេធាវី ផែង ហេង រំលឹក​ថា កាល​រដ្ឋធម្មនុញ្ញ​បន្ថែម អនុម័ត​រួច ក្នុង​រាជ​ព្រះបាទ នរោត្តម សីហនុ សមាជិក​រដ្ឋសភា ធ្លាប់​ប្រើប្រាស់​វិធីសាស្ត្រ​បែប​នេះ ម្ដង​ហើយ។ «»

កាលណោះ សមាសភាព​សមាជិក​រដ្ឋសភា មាន​៣​គណបក្ស គឺ មក​ពី​កូតា បក្ស​ប្រជាជន​កម្ពុជា បក្ស​សម រង្ស៊ី និង​បក្ស​ហ៊្វុនស៊ិនប៉ិច។ អ្នកវិភាគ​ថា កាលណោះ ដោយសារ​មាន​ភាព​ជាប់​គាំង​នយោបាយ នៅ​ឆ្នាំ​២០០៣ គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ធ្វើ​ជា​រដ្ឋាភិបាល​ចាំផ្ទះ​ជាង​មួយ​ឆ្នាំ ទើប​បង្កើត​ច្បាប់​ចម្រូងចម្រាស​នេះ​ឡើង កាលពី​ឆ្នាំ​២០០៤ ហើយ​ដោយ​សារ ការ​មិន​ទុក​ចិត្ត​គ្នា ក្នុង​ជួរ​បក្ស​កាន់អំណាច និង​ភាព​មិន​ទុកចិត្ត​គ្នា ក្នុង​ការ​សន្យា​បង្កើត​រដ្ឋាភិបាលចម្រុះ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទើប​មានការ​បង្កើត​រដ្ឋធម្មនុញ្ញ​នេះ​ឡើង៕

3 comments:

Anonymous said...



I have seen this picture many times.
The king forced himself to smile; it was not a smile that came from his heart.
He looked more like begging for mercy than greeting.



Anonymous said...

Khmer people are happy to see Mr. Kim Sok a free man again.

The DICK tator Hun Sen is bound to go to hell in this 2018. We wait and see.

When will Sdach Ting Moung Sihamoni become a human being?

Anonymous said...

The king is a useless castrated chicken.