Sunday, 5 August 2018
ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅតាមបណ្ដាខេត្តកើនឡើងដល់ ៥នាក់
អាស៊ីសេរី
2018-08-04
អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជម្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយសារការបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ។ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨
រូបថតរដ្ឋបាលខេត្តស្ទឹងត្រែង
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រាប់សារព័ត៌មានក្នុងស្រុកថា ចំនួនមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម បានកើនឡើងដល់ប្រាំនាក់ហើយ។
លោក កែវ វី បញ្ជាក់ថា ទឹកទន្លេមេគង្គ នៅផ្នែកខាងលើ ក្នុងខេត្តទាំង ៤នេះ បានស្រកចុះជាបន្តបន្ទាប់ហើយ។ ដោយឡែកនៅទន្លេមេគង្គ ផ្នែកខាងក្រោម ដូចជា នៅខេត្តកណ្តាល និងខេត្តព្រៃវែង ទឹកកំពុងហក់ឡើង តែបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះ។
លោកបន្តថា គិតត្រឹមថ្ងៃទី០៤ ខែសីហា នេះ ទឹកជំនន់ បានប៉ះទង្គិច ដល់ពលរដ្ឋសរុបជាង ៣ម៉ឺន ៦ពាន់គ្រួសារ ក្នុងនោះមានប្រជាជន ជិត៥ពាន់ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួនជិត ៥០កន្លែង៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment