វិទ្យុអាស៊ីសេរី
2018-08-22

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
តុលាការកំពូលសម្រេចឲ្យបន្តការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅក្នុងពន្ធនាគារជាបន្តទៀត។
ការសម្រេចបន្តឃុំខ្លួនបន្តនេះ គឺសម្រេចឡើងបន្ទាប់ពីការជំនុំជម្រះបណ្ដឹងសុំនៅនៅក្រៅឃុំជាលើកទីពីរ របស់មេធាវីការពារក្ដីឲ្យលោក កឹម សុខា នៅថ្ងៃទី២២ សីហា។
ការសុំនៅក្រៅឃុំរបស់លោក កឹម សុខា ត្រូវបានតុលាការបដិសេធម្ដងហើយម្ដងទៀត ដោយសម្អាងថា លោកត្រូវបានចោទពីបទសន្ទិដ្ឋិភាព ឬជាការត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេស ដែលជាទោសឧក្រិដ្ឋក្បត់ជាតិ ដោយត្រូវឃុំខ្លួន ដើម្បីស៊ើបអង្កេតឲ្យបានហ្មត់ចត់។
សមត្ថកិច្ចក្រុងភ្នំពេញបានចូលចាប់ខ្លួនលោក កឹម សុខា នៅកណ្តាលយប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ហើយយកទៅឃុំឃាំងក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។ គិតមកដល់ពេលនេះ លោក កឹម សុខា បានជាប់ឃុំជិតមួយឆ្នាំហើយ។
No comments:
Post a Comment