
១៩ សីហា ២០១៨ / 19 August 2018 - Hun Sen's government must drop the ludicrous "treason" charge against Kem Sokha and Sam Rainsy (*)
ក្រោយពីគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន បានទទួលជ័យជំនះ ១០០ ភាគរយ ដោយបានដណ្តើមយកអសនៈរដ្ឋសភា ទាំង ១២៥ លើ ១២៥ ក្នុងការបោះឆ្នោតថ្ងៃ ២៩ កក្កដា កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា គួរតែដោះលែងលោក កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលគេបានរំលាយ ចំពេលវេលាមុនថ្ងៃបោះឆ្នោត។ បើនៅតែបន្តឃុំឃាំងលោក កឹម សុខា ក្នុងពន្ធនាគារទៀត បន្ទាប់ពីលោក ហ៊ុន សែន បានទទួលជ័យជំនះ គួរឲ្យអស់សំណើច ក្នុងការបោះឆ្នោតក្លែងក្លាយកន្លងទៅនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ច្បាស់ជាកាន់តែពិបាកការពារភាពស្របច្បាប់របស់ខ្លួន ដែលបានធ្លាក់ចុះខ្លាំងទៅហើយ ចំពោះមុខសហគមន៍អន្តរជាតិ។ ត្រូវតែទម្លាក់ចោល ការចោទប្រកាន់លើគោក ពីបទ "ក្បត់ជាតិ" ដែលគេបានធ្វើឡើងមកលើទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។
(*) Now that Hun Sen's CPP has won a 100% victory, seizing all the 125 parliamentary seats at the July 29 election, the Cambodian government should release Kem Sokha, president of the expediently dissolved opposition CNRP. Maintaining Kem Sokha in jail after such a dubious victory at what was clearly a sham election, will definitely not help Hun Sen in his effort to defend what is left of his government's legitimacy. The ludicrous accusation of "treason" against both Kem Sokha and his predecessor Sam Rainsy, must be dropped.
Sam Rainsy
No comments:
Post a Comment