ដោយ ម៉ៅ សុធានី
2018-10-27
rfa

ផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីជាន់ខ្ពស់វៀតណាម ស្នើឲ្យប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បន្តការគាំទ្រដល់អាណិកជនវៀតណាម ដែលកំពុងរស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជា។
កាសែតក្នុងស្រុក ចុះផ្សាយថា ក្នុងជំនួបនៅថ្ងៃសុក្រ ទី២៦ ខែតុលានេះ សមាជិកការិយាល័យលេខាមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម អ្នកស្រី ទ្រួង ធីម៉ាយ (Truong Thi Mai) បានស្នើសុំប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យបន្តការគាំទ្រ និងយកចិត្តទុកដាក់ ដល់អាណិកជនវៀតណាម និងអ្នកវិនិយោគិនវៀតណាម នៅកម្ពុជា។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទមុននេះបន្តិចថា សំណើរបស់ភាគីវៀតណាមនេះ បញ្ជាក់ឲ្យឃើញថា របបក្រុងភ្នំពេញ នៅតែជំពាក់គុណវៀតណាម ដែលបានជួយមេដឹកនាំកម្ពុជាបច្ចុប្បន្ន ផ្តួលរំលំរបបខ្មែរក្រហម ប៉ុល ពត៖ «សម្រាប់ខ្ញុំ យល់ឃើញថា ការលើកជាសំណូមពរបែបនេះ វាជាប្រភេទមួយ បង្ហាញឲ្យឃើញថា ការនៅតែភ្ជាប់គុណបំណាច់ របស់វៀតណាមមកលើកម្ពុជា ក្នុងន័យនេះដែរ គុណនេះ ត្រូវបានរំលឹក និងលើកជាហូរហែ ដាក់ក្នុងរបៀបវារៈជជែកពិភាក្សាគ្នាផ្សេងៗ។ នេះយើងអាចគិតថា ជាការក្រើនរំលឹក ខណៈដែលពលរដ្ឋវៀតណាមនៅកម្ពុជាច្រើន ទោះបីជាយើងមិនទាន់មានស្ថិតិច្បាស់លាស់»។
ក្នុងជំនួបនេះដែរ អ្នកស្រី ទ្រួង ធីម៉ាយ ក៏បានបញ្ជាក់ថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតល្អជាមួយគ្នា ជាយូរមកហើយ ដូចនេះ ប្រទេសទាំងពីរ នឹងបន្តរួមគ្នាកសាងនិងអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ក្រុមហ៊ុនវៀតណាម មានគម្រោងបោះទុនវិនិយោគចំនួន ២០៦គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារអាមេរិក នៅកម្ពុជា។ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការរីកចម្រើនខ្លាំង ដែលមានទិសដៅជំរុញការដោះដូរពាណិជ្ជកម្មនេះ ឲ្យបានទំហំទឹកប្រាក់ ៥ពាន់ លានដុល្លារ នាពេលអនាគត៕
2 comments:
Don't listen to the evil land thieves from Hanoi who begged the Cambodian government to protect the illegal Yuon/Vietcong immigrants in Cambodia. We know how those evil leaders from Hanoi to play games to rob Cambodia/Khmer territory just just like Khmer/Kampuchea Krom in Southern and Central Vietcong. They will then claim the land or territory of Cambodia to belong to them.
Hanoi beg, "We would pretty, pretty please ask your samdech techo excellency, Prime Minister Hun Sen to allow us to rob more Cambodian land."
That's how they beg?
Post a Comment