Sunday, 20 January 2019

ពលរដ្ឋ​ខ្មែរ​​នៅ​អាមេរិក​និង​កាណាដា​រាប់រយ​នាក់​តវ៉ា​​ទាមទារ​យុត្តិធម៌​ដល់​បក្ស​ប្រឆាំង


ដោយ មួង ណារ៉េត
2019-01-19 

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​កាណាដា តវ៉ា​ប្រឆាំង​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៩ ខែ​មករា ២០១៩។ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​កាណាដា តវ៉ា​ប្រឆាំង​របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១៩ ខែ​មករា ២០១៩។
RFA/Muong Nareth




ទោះបីជា​អាកាសធាតុ​ត្រជាក់​ខ្លាំង​ស្ទើរ​សូន្យ​ដីក្រេ ក៏​ក្រុម​អ្នក​តវ៉ា​រាប់​រយ​នាក់ មកពី​បណ្ដា​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក និង​មកពី​ប្រទេស​កាណាដា​ផង បាន​ប្រមូល​ផ្ដុំ​គ្នា​តាំងពី​ម៉ោង ១០​ព្រឹក នៅ​វិមាន​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ចង់​បាន​យុត្តិធម៌​ជូន​គណបក្ស​សង្គ្រោះជាតិ និង អ្នក​និយម​ប្រជាធិបតេយ្យ។

អ្នក​តវ៉ា​ម្នាក់​មកពី​ក្រុង ស៊ីអាថល (Seattle) រដ្ឋ​វ៉ាស៊ីនតោន (Washington State) ដែល​មាន​ចម្ងាយ​ជាង​ ៤​ពាន់​គីឡូម៉ែត្រ (៤៣១៧,៨៧) ពី​រដ្ឋធានី​វ៉ាស៊ីនតោន លោកស្រី ឡុង លីនដា ថា អ្នក​តវ៉ា​ដល់​ទី​បញ្ចប់ រហូត​ទាល់តែ​មានការ​រៀបចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ។ «»


អ្នក​តវ៉ា​ម្នាក់ទៀត មកពី​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) មក​ទាំង​សុខភាព​មិនល្អ​ពេញ​លេញ​ទេ ប៉ុន្តែ លោក​អះអាង​ថា ទឹកចិត្ត​ជំរុញ​ឲ្យ​លោក​មក​តវ៉ា ដោយសារ​លោក​ខ្លាច​លោក ហ៊ុន សែន។ លោក ណុប ហ៊តជាតិ ថា ការ​ខ្លាច​នេះ គឺ​មិនមែន​ខ្លាច​អំណាច​កោងកាច​របស់​លោក ហ៊ុន សែន ទេ តែ​ខ្លាច​អំណាច​បំផ្លាញ​ជាតិ​ខ្មែរ ដែល​លោក និង​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​សេរី​ឯទៀត មិន​អាច​ឈរ​ឱប​ដៃ​មើល​បាន។ «»

ក្នុងចំណោម​អ្នក​តវ៉ា ក៏​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​មួយ​ចំនួន​ដែរ។ ក្នុង​នោះ​​ក៏​មាន​លោក ហូរ វ៉ាន់ ដែល​កាន់​បដា​ទាមទារ​ឲ្យ​ប្រគល់​តំណែង​មន្ត្រី​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥០០៧ នាក់​មក​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​វិញ​ជាដាច់ខាត។ «»

លោក ហូរ វ៉ាន់ បញ្ជាក់​ថា អ្នក​តវ៉ា​ទាំងអស់ រួម​ទាំង​លោក​ផង មិន​ចុះ​ញ៉ម​នឹង​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ដែល​ហាម​ធ្វើ​បាតុកម្ម​តវ៉ា ដើម្បី​ផ្ញើ​សារ​ដល់​សហគមន៍​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ដើម្បី​ដាក់​សម្ពាធ​របប​លោក ហ៊ុន សែន ឲ្យ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។ «»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​របបលោក ហ៊ុន សែន ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​នយោបាយ​ដែរ និង​ដែល​បាន​និទ្ទេស​ខ្លួន​មក​ក្រៅ​ប្រទេស ដើម្បី​សុវត្ថិភាព និង​បន្ត​ការ​តស៊ូ​ពី​ក្រៅ​ប្រទេស​នេះ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ដំណោះស្រាយ​នឹង​មាន​ក្នុង​ពេល​ណាមួយ​ជាក់​ជា​មិនខាន ឲ្យ​តែ​អ្នក​និយម​ប្រជាធិបតេយ្យ នៅ​បន្ត​តស៊ូ​តទៅទៀត។ «»

ចំណែក​ឯ​អ្នក​តវ៉ា​ម្នាក់ទៀត មកពី​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា បញ្ជាក់​ថា លោកស្រី មក​តវ៉ា​នេះ ក៏ដោយ​សារ​នៅតែ​សង្ឃឹមលើ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នាំមក​នូវ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោកស្រី ទិត្យ ស្រីណាល់ មិន​ពេញចិត្ត​ទៅ​នឹង​ការណ៍​ដែល​លោក ហ៊ុន សែន និង របប​នេះ រំលោភបំពាន​កិច្ចព្រមព្រៀង​នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ក្នុង​គ្រោះ​មហន្តរាយ ក្រោម​ការដឹកនាំ​ផ្ដាច់ការ និង​គ្រួសារនិយម។ លោកស្រី ទិត្យ ស្រីណាល់ បញ្ជាក់​បន្ថែម​ថា ការ​តវ៉ា​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន គឺ​ដើម្បី​អនាគត​យូរអង្វែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ ព្រោះ​ការ​ទាមទារ​ទាំងនេះ ក៏​ជា​ចំណែក​ដើម្បី​យក​ធនធាន និង​ផលប្រយោជន៍ ដែល​លោក ហ៊ុន សែន និង​បក្សពួក ប្លន់​ពី​រាស្ត្រ មក​ឲ្យ​រាស្ត្រ​វិញ។ «»

ក្រោយពី​បញ្ចប់​ការ​តវ៉ា​នៅមុខ​វិមាន​រដ្ឋសភា នៅ​ម៉ោង ១:៣០ ល្ងាច ក្រុម​អ្នកតវ៉ា​បាន​ដង្ហែ​ក្បួន​បាតុកម្ម​ពី​វិមាន​រដ្ឋសភា ឆ្លងកាត់​ដង​វិធី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ឆ្ពោះ​ទៅ​កាន់តែ​សេត​វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​មាន​ចម្ងាយ​ជាង ៥​គីឡូ​ពី​វិមាន​រដ្ឋសភា​នោះ។ ក្បួន​បាតុកម្ម​នេះ ត្រូវ​បាន​ប៉ូលិស​ក្រុង ជួយ​បើក​រថយន្ត​បើកផ្លូវ និង​មាន​មន្ត្រី​ប៉ូលិស​រាប់​សិប​នាក់​ផ្សេងទៀត ជួយ​សម្រួល​ចរាចរណ៍ នៅ​ក្នុង​ទីក្រុង​ដ៏​មមាញឹក​មួយ​នេះ ថែម​ទៀត​ផង។

ក្បួន​បាតុកម្ម ក៏​មាន​ព្រះសង្ឃ​ខ្មែរ​ជាច្រើន​អង្គ ដឹក​មុខ​ក្នុង​ពេល​ដង្ហែ​នោះ​ដែរ ដោយ​ព្រះសង្ឃ​មាន​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ផង បាន​សូត្រ​ធម៌​តាម​ផ្លូវ​រហូត ដល់​សេត​វិមាន។

លោក វ៉ាយ សារឿន មកពី​រដ្ឋ North Carolina ក៏​បាន​ឮ​ពី​សារ​គំរាមកំហែង​របស់​លោក ហ៊ុន សែន ដែល​ថា​នឹង​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង​បន្ថែម​ទៀត​ដែរ បើ​មន្ត្រី និង​អ្នកគាំទ្រ​បក្ស​នេះ នៅតែ​បន្ត​ការ​តវ៉ា​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​របប​នេះ។ ប៉ុន្តែ លោក វ៉ាយ សារឿន ថា បើ​នៅតែ​ខ្លាច ខ្មែរ​នឹង​បាត់​ឱកាស​ជួយ​ស្ដារ​ស្រុកទេស​ឡើងវិញ។ «»

អ្នក​តវ៉ា​បាន​បន្ត​ស្រែក​តវ៉ា និង​ថ្លែង​សារ​នៅមុខ​សេត​មាន​រហូត​ដល់​ម៉ោង ៤​ល្ងាច ទើប​រំសាយ។ ពួកគាត់​អះអាង​ថា បើ​លោក ហ៊ុន សែន នៅតែ​ចចេស​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ តាម​សំណូមពរ​ពួកគាត់​ទេ ពួកគាត់​នឹង​នៅតែ​បន្ត​ការ​តវ៉ា​នេះ តទៅ​ទៀត ដោយ​មិន​រាយ​ថយ៕

1 comment:

Anonymous said...

Dear Khmer compatriots,

Thank You so much for your spirit of nationalism, your courage and your sacrifice for our motherland.
Khmer people still have some hope because of your bravery and your unrelenting efforts to fight the Yuon's slave Hun Sen and his master Yuon.