ដោយ អាស៊ីសេរី
2019-01-21
rfa

លោក ឆាយ រ័ត្ន អតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ខេត្តព្រះសីហនុ ដែលត្រូវអាជ្ញាធរខេត្តនេះឃាត់ខ្លួននៅតំបន់ក្បាលឆាយ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
រូបថត៖ សហភាពការងារកម្ពុជា
នៅពេលនេះសមត្ថកិច្ចខេត្តព្រះសីហនុ បាននាំខ្លួនអតីតមន្ត្រីបក្ស និងសកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) ទាំងពីរនាក់ទៅ សាកសួរនៅស្នងការនគរបាលខេត្តព្រះសីហនុ។
អតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ឆាយ រ័ត្ន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃទី២១ ខែមករាថា ការឃាត់ខ្លួនលោក ជារឿងអយុត្តិធម៌ និងស្នើសុំឲ្យសមត្ថកិច្ចដោះលែងលោកវិញ ព្រោះលោកមិនជាប់ពាក់ព័ន្ធករណីជម្លោះដីធ្លីនៅតំបន់ក្បាលឆាយនេះទេ។
កាលពីព្រឹកថ្ងៃទី២១ មករា សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដឹកនាំដោយអភិបាលរងខេត្ត លោក ស៊្រុន ស្រន បានឃាត់ខ្លួនអតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ លោក ឆាយ រ័ត្ន និងសកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) ម្នាក់ទៀត គឺលោក ទេព សុផា ក្នុងតំបន់ក្បាលឆាយ ជាកន្លែងមានបញ្ហាដីធ្លី ដែលស្ថិតនៅក្នុងក្រុម១៨ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ច និងអាជ្ញាធរខេត្ត មិនទាន់បញ្ជាក់ពីករណីឃាត់ខ្លួននេះនៅឡើយទេ។

លោក ទេព សុផា សកម្មជនសិទ្ធិការងារ នៃសម្ព័ន្ធសហជីព ស៊ីខៅឌូ (C-CAWDU) ដែលត្រូវអាជ្ញាធរខេត្តព្រះសីហនុចាប់ខ្លួន នៅតំបន់ជម្លោះដីធ្លីក្បាលឆាយ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ រូប៖ CLC Photo: RFA
លោក ទេព សុផា សកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដឹកនាំដោយអភិបាលរងខេត្ត លោក ស៊្រុន ស្រន បានឃាត់ខ្លួន ជាមួយលោក ឆាយ រ័ត្ន អតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍បន្ថែមទៀត នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ...
No comments:
Post a Comment