Tuesday, 10 September 2019
សហរដ្ឋអាមេរិកអំពាវនាវជាថ្មីទៀត ឱ្យមានការដោះលែងលោក កឹម សុខា
ដោយ អាស៊ីសេរី
2019-09-10
rfa
អ្នកស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ថ្លែងក្នុងវីដេអូខ្លី ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
រូប៖ Screenshot
សហរដ្ឋអាមេរិកចាត់ទុកចំណាត់ការលើលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិដោយគ្មានភស្តុតាងច្បាស់លាស់នោះថា ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក អ្នកស្រី ម៉ូហ្គែន អរថាហ្គឺស (Morgan Ortagus) ថ្លែងក្នុងវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី១០ កញ្ញាថា បទចោទប្រកាន់ដែលត្រូវបានប្រើដើម្បីចាប់ខ្លួនលោក កឹម សុខា នោះ គឺជាបទចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ អ្នកស្រីបន្តថា របបលោក ហ៊ុន សែន មិនបានបង្ហាញភស្តុតាងរឹងមាំ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិនោះទេ ដែលទង្វើទាំងនេះជាការអនុវត្តបំពានរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ អ្នកស្រីអំពាវនាវដល់របបលោក ហ៊ុន សែន ឱ្យដោះលែងលោក កឹម សុខា និងស្ការស្ថានការណ៍ធ្លាក់ចុះដុនដាបផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
សូមលោកអ្នកនាងរង់ចាំស្ដាប់ព័ត៌មាននេះពិស្ដារនៅក្នុងកម្មវិធីផ្សាយរបស់យើងនាយប់នេះ!
Subscribe to:
Post Comments (Atom)
No comments:
Post a Comment