Wednesday, 23 October 2019

លោក ហ៊ុន សែន ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា អស់​សុពលភាព



Khmer Circle:

This was one of the reasons why the late Sihanouk 'could not wait to die'. The poor soul simply could not live with his own lies and, even if he had wanted to acknowledge the truth, it would have been just as difficult to do so given the god-like aura and myth built around his person. The man who himself is not immune to being cited in awe or ‘admiration’ left right and centre, not least by those behind the mess in Cambodia today, for his omniscient ability to 'see further than most' - such as his clandestine war-time support for the North Vietnamese and the Vietcongs during and after his rule in defiance of Washington's goals and wishes in Indochina - had been otherwise unable or disinclined to foresee or even acknowledge the logical outcomes of his own actions; something which even many a school child today would be able to, that most of his decisions and fatally flawed ‘visions’ would land his "beloved people" in this grand Mess that is his unenviable Legacy today...

ដោយ សេក បណ្ឌិត
2019-10-23
rfa
លោក ហ៊ុន សែន  ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
លោក ហ៊ុន សែន ពេល​ជួប​ពលរដ្ឋ និង​និស្សិត​ខ្មែរ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន




លោក ហ៊ុន សែន មេដឹកនាំ​របប​ឯកបក្ស​អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ អស់ហើយ ដូច្នេះ​កិច្ចព្រមព្រៀង​នេះ លែង​មាន​សុពលភាព​ទៀតហើយ​។ ប៉ុន្តែ​អ្នក​ជំនាញ និង​ជា​អ្នកវិភាគ​ប្រាប់​ថា កិច្ចព្រមព្រៀង​នេះ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​ទេ ហើយ​មិន​អស់​សុពលភាព​នោះ​ដែរ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ឱ្យ​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​២២ តុលា លោក ហ៊ុន សែន ប្រកាស​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា លែង​មាន​សុពលភាព​ទៀត​ហើយ ក្រោយ​ពេល​សភាធម្មនុញ្ញ បាន​ដាក់​បញ្ចូល​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ ក្នុង​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។ លោក ហ៊ុន សែន ថ្លែង​ចំអក​ឱ្យ​អ្នកធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​របប​លោក អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា ថា បើ​ចង់​ឱ្យ​របប​លោក អនុវត្ត​កិច្ចព្រមព្រៀង​នេះ ត្រូវ​រំលាយ​តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម និង ស្ថាប័ន​ព្រះមហាក្សត្រ ព្រោះ​កិច្ចព្រមព្រៀង​នេះ មិនបាន​តម្រូវ​ឱ្យ​កាត់ទោស​ក្រុម​មេដឹកនាំ​ខ្មែរក្រហម និង​មាន​ស្ថាប័ន​ព្រះមហាក្សត្រ​ឡើយ៖ «អត់​និយាយ​ទេ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ទុក​ឱ្យ​គេ​បកស្រាយ​ទេ ព្រោះ​គេ​កំពុងតែ​ធ្វើ​អ្វី បាតុកម្ម​ទាមទារ​ឱ្យ​ហត្ថលេខា​ស្អី​ប៉ារីស គោរព​ស្អី​ឯណា​។ បើ​គោរព​ប៉ារីស ត្រូវ​ដោះលែង ខៀវ សំផន ត្រលប់​មកវិញ ហើយ​លុបចោល​អា​តុលាការ​ហ្នឹង​គ្រវាត់​ចោល​ទៅ តុលាការ (​កាត់ក្ដី​ខ្មែរក្រហម​)​។ រឿង​វា​បាន​ឈាន​ដល់​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​អនុវត្តៗ ព្រោះ​មាន​អ៊ុន តាក់ (UNTAC) ឯណា​ទៀត ហើយ​បើសិនជា​ត្រូវ​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស កម្ពុជា​មិន​ត្រូវ​មាន​ប្រមុខរដ្ឋ មាន​ព្រះមហាក្សត្រ​ទេ ត្រូវ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់ ហើយ​ព្រះមហាក្សត្រ​យើង ត្រឹមតែ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់ខ្ពស់​ទេ​។ ឯ​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច​ចុងក្រោយ គឺ​ប្រធាន អ៊ុន តាក់ ឯណោះ​។ រឿង​ហ្នឹង​ហើយ ដែល​ខ្ញុំ​មិន​ព្រម»។

ថ្ងៃទី​២៣ តុលា​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១​។ រយៈពេល​២៨​ឆ្នាំ​មកនេះ ក្រុម​អ្នកឃ្លាំមើល និង​អ្នកវិភាគ មើល​ឃើញ​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​របប​ក្រុងភ្នំពេញ អនុវត្ត​បាន​ច្រើន ប៉ុន្តែ​២​ឆ្នាំ​ចុង​ក្រោយនេះ ការអនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​នេះ​មានការ​ឆក​ល្វែង​ច្រើន ដោយសារ​របប​ក្រុងភ្នំពេញ​បាន​រំលោភ​សិទ្ធិ សេរីភាព​ធ្ងន់ធ្ងរ។

អ្នកវិភាគ​នយោបាយ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​ថា ការ​គំរាមកំហែង និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា។ អ្នកស្រី​បន្ត​ថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ ទាំងស្រុង​នោះ​ទេ ហើយ​បើ​ទោះ​ជា​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ក៏ដោយ ក៏​មិន​អាច​អស់​សុពលភាព​ដែរ ព្រោះ​ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី មិនបាន​ចែង​អំពី​សុពលភាព​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើយ៖ «កាលណា​កិច្ចព្រមព្រៀង វា​ជា​កិច្ចព្រមព្រៀង​មាន​សុពលភាព​រហូត ហើយ​អាច​ប្រើប្រាស់​រហូត​។ លក្ខខណ្ឌ​នៅ​ក្នុង​កិច្ចព្រមព្រៀង​អត់​និយាយ​ថា នឹង​បាត់​សុពលភាព​នៅ​ពេល​ណា​ទេ​។ មិនមែន​តែ​ជា​យោបល់​ខ្ញុំ​ទេ បើ​ខ្ញុំ​មើល​ទៅ ខាង​អន្តរជាតិ អ្នក​ដែល​បាន​ចុះសន្ធិសញ្ញា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ហ្នឹង​ទាំងអស់ ក៏​គេ​យល់ឃើញ​ដូចគ្នា អ៊ីចឹង​ដែរ»។

ចំណែក​អ្នកវិភាគ​នយោបាយ​ម្នាក់ទៀត និង​ជា​អតីត​អ្នក​ជំនាញ​នៃ​ភាគី​លោកតា សឺន សាន គឺ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​សន្តិភាព​២៣ តុលា មិនមែន​អស់​សុពលភាព ដោយ គ្រាន់តែ​ដកស្រង់​ខ្លឹមសារ​ខ្លះ ឬ​ទាំងស្រុង​យក​ទៅ​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ​។ លោក​បណ្ឌិត​បន្ថែម​ទៀត​ថា បើ​ទោះ​មនុស្ស ដែល​តំណាង​ឱ្យ​ភាគី​ណាមួយ ឬ​អ្នកតំណាង​ប្រទេស​ម្ចាស់​ហត្ថលេខី​ណា​ម្នាក់​បាន​ស្លាប់ ឬ​មានការ​ផ្លាស់ប្ដូរ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឱ្យ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ស្លាប់​បាន​ដែរ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា កិច្ចព្រមព្រៀង​នេះ បង្កើត​ឡើង​សម្រាប់​ជាតិខ្មែរ​ទាំងមូល មិនមែន​សម្រាប់​បុគ្គល​ណា​ម្នាក់​នោះ​ទេ​។ លោក​ថ្លែង​ទៀត​ថា កិច្ចព្រមព្រៀង​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​អស់​នៅឡើយ​ទេ ពោល​គឺ​នៅសល់​ចំណុច​សំខាន់ៗ​ច្រើន​ទៀត​។ លោក​បណ្ឌិត​ពន្យល់​ថា ខ្លឹមសារ​រដ្ឋធម្មនុញ្ញ អនុវត្ត​តែ​សម្រាប់​ប្រជាជាតិ​កម្ពុជា​ប៉ុណ្ណោះ ប៉ុន្តែ កិច្ចព្រមព្រៀង ២៣ តុលា គឺ​អនុវត្ត​ជា​លក្ខណៈ​អន្តរជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។



លោក​ប្រាប់​ថា បើ​ចង់​ឱ្យ​កិច្ចព្រមព្រៀង​នេះ អស់​សុពលភាព លុះត្រាតែ កម្ពុជា ធ្វើ​លិខិត​ទៅ​ប្រាប់​ពី​មូលហេតុ​លែង​ត្រូវការ​កិច្ចព្រមព្រៀង​នេះ ទៅ​ក្រុម​ប្រទេស​ម្ចាស់​ហត្ថលេខី ពិសេស សហប្រធាន​នៃ កិច្ចព្រមព្រៀង​នេះ គឺ​ប្រទេស​ឥណ្ឌូណេស៊ី និង ប្រទេស​បារាំង។ ក្រៅ​ពី​នេះ លោក​ថា កម្ពុជា​ត្រូវ​ធ្វើ​លិខិត​ប្រាប់​ពី​មូលហេតុ ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ព្រោះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​កិច្ចព្រមព្រៀង​ដែល​មាន​ចុះបញ្ជី ហើយ​តម្កល់ទុក​នៅ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ៖ «កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង បាន​ចុះបញ្ជី​នៅ​ក្នុង​បញ្ជី​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​អន្តរជាតិ របស់​អង្គការ​សហប្រជាជាតិ។ មកទល់​សព្វថ្ងៃ ក្រែងលោ ខ្ញុំ​ខ្វះខាត ខ្ញុំ​មើល​បញ្ជី​ឡើងវិញ វា​អត់​មាន​លិខិត​ពី​ប្រទេស​កម្ពុជា ដាក់​ទៅ​ប្រាប់​គេ ហើយ​ចុះបញ្ជី​ហ្នឹង​វិញ​ថា ប្រទេស​កម្ពុជា សម្រេច​ថា កិច្ចព្រមព្រៀង​ហ្នឹង ចុះ​ក្នុង​បញ្ជី​ដែល​មាន​ស្រាប់​ហ្នឹង អស់​សុពលភាព​ហើយ លែង​ទទួលស្គាល់​។ អានេះ តាម​នីតិវិធី​ច្បាប់​អន្តរជាតិ វា​អ៊ីចឹង​ឯង​។ បើ​ក្នុង​ច្បាប់​វិញ បើ​និយាយ​យ៉ាង​ម្ដេចក៏ដោយ វា​នៅ​តែ​មាន​សុពលភាព​ហ្នឹង លុះត្រាតែ​ធ្វើតាម​នីតិវិធី ដែល​ខ្ញុំ​បាន​លើក​ឡើង​ហ្នឹង ទៅតាម​ការចេះដឹង​របស់​ខ្ញុំ»។

រៀងរាល់​ឆ្នាំ ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ តែង​ធ្វើបាតុកម្ម និង​ហែ​ក្បួន ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ព្រោះ​ពួកគេ​យល់ថា របប​លោក ហ៊ុន សែន មិនបាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ពេញលេញ​នោះ​ឡើយ ហើយ​ចុង​ក្រោយនេះ របប​ក្រុងភ្នំពេញ បាន​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅជា​របប​ឯក​បក្ស និង​បំបិទ​សិទ្ធិ សេរីភាព ពលរដ្ឋ​ធ្ងន់ធ្ងរ​។ ជារឿយៗ ក្រុម​អ្នក​ប្រជាធិបតេយ្យ ក៏​ទាមទារ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី សើរើ​កិច្ចព្រមព្រៀង​នេះ និង​ស្នើ​ឱ្យ​ចាប់​បង្ខំ របប​លោក ហ៊ុន សែន ងាក​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ៕

No comments: