ដោយ ទីន ហ្សាការីយ៉ា
2019-11-03
rfa

(ជ្រុងខាងស្ដាំលើ) កញ្ញា និប បូរ៉ា អនុប្រធានចលនាគណបក្សសង្រ្គោះជាតិ នៅប្រទេសជប៉ុន និង (ឆ្វេងលើ) លោក ហៃ វណ្ណា ប្រធានចលនាគណបក្សសង្រ្គោះជាតិ នៅប្រទេសជប៉ុន។
រូប៖ ហ្វេសប៊ុកលោក ហៃ វណ្ណា
ពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសជប៉ុនប្ដេជ្ញាចិត្តត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ជាមួយលោក សម រង្ស៊ី ទោះបីជារបបក្រុងភ្នំពេញពង្រាយកងកម្លាំង ដើម្បីទប់ស្កាត់ក៏ដោយ។
អនុប្រធានចលនាគណបក្សសង្រ្គោះជាតិ នៅប្រទេសជប៉ុន កញ្ញា និប បូរ៉ា ប្ដេជ្ញាចិត្តថា នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ក៏កញ្ញា និងពលរដ្ឋភាគច្រើន គឺមិនអាចបន្តមើលសកម្មភាពដឹកនាំរបស់លោក ហ៊ុន សែន គាបសង្កត់ និងធ្វើបាបពលរដ្ឋតទៅទៀតបានឡើយ។ កញ្ញាបញ្ជាក់ថា ឥឡូវនេះ គឺជាពេលវេលាមួយដែលពលរដ្ឋចង់បានការផ្លាស់ប្ដូរ ជាវិជ្ជមានមួយ និងដោយសន្តិវិធី។ កញ្ញា បូរ៉ា បន្ថែមថា របបលោក ហ៊ុន សែន យកកងកម្លាំងប្រដាប់អាវុធមកគំរាមកំហែងនេះ ពុំមែនធ្វើឲ្យពលរដ្ឋតក់ស្លុតនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យពលរដ្ឋកាន់តែមិនចូលចិត្តការដឹកនាំរបស់លោក ហ៊ុន សែន កាន់តែខ្លាំងថែមទៀត៖ «»
ការប្រកាសពីការប្ដេជ្ញាចិត្តរបស់ពលរដ្ឋខ្មែរនៅប្រទេសជប៉ុននេះ នៅស្របពេល របបក្រុងភ្នំពេញ បានពង្រាយកម្លាំងប្រដាប់ដោយអាវុធ នៅតាមតំបន់ដែន កាន់តែច្រើនឡើង នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីជាអាជ្ញាធរក្រុងភ្នំពេញអះអាងថា ការពង្រាយកងម្លាំង ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក៏ដោយ ក៏អ្នកវិភាគមើលឃើញថា ជាការត្រៀមកម្លាំង ដើម្បីទប់ស្កាត់ និងគំរាមកំហែងដល់អ្នកនាំគាំទ្រ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក សម រង្ស៊ី កំពុងស្ថិតនៅលើចង្អៀតលើច្រកផ្លូវគោកវិលទៅកម្ពុជាវិញ ពិសេសតាមព្រំប្រទល់ប្រទេសថៃ ដែលគណបក្សសង្រ្គោះជាតិ កំណត់ជាគោលដៅអាទិភាពនោះ តែលោកបញ្ជាក់ថា ថៃអាចមិនរឹតបន្តឹងពេក ហើយក៏មិនបន្ធួរពេកដែរ ចំពោះការរៀបចំឆ្លងកាត់ទឹកដីថៃរបស់ក្រុមគណបក្សប្រឆាំងនោះ។ លោក គឹម សុខ បន្ថែមថា ការវិលត្រឡប់ទៅកម្ពុជាវិញរបស់មេដឹកនាំបក្សប្រឆាំង ថ្ងៃទី៩ វិច្ឆិកា ដែលជាថ្ងៃកំណត់នោះ មិនសំខាន់ទេ សំខាន់ គឺឆន្ទៈ និងការប្ដេជ្ញាចិត្តវិលត្រឡប់ទៅវិញ៖ «»៕
1 comment:
Oh please, if there are not that many protesters, then don't show at all. It is a rub in Sam Rainsy's claim to lead a tsunami of people to topple Hun Sen.
Post a Comment