Saturday, 25 January 2020
អង្គការតម្លាភាពថា កម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសពុករលួយខ្លាំងជាងគេលើពិភពលោក ដោយ មាន ឫទ្ធិ
Khmer Circle:
The people who had once exploited societal tension and turmoil referencing corruption in the sixties and seventies which led to the downfall of the old Khmer regimes and the national tragedy that followed are pretty much the same minority now reigning over unprecedented scale of corruption themselves. This time though corruption is exploited for their own pockets and to keep their foreign sponsors happy!
Being masterminds in the dark art of sedition and treachery, they prove to be virtually impossible to eliminate, even managing to survive the purges and mass killings under the Pol Pot regime - which arose out of this fermented resentment of corruption - and, many of them would resurface to align themselves with various political factions, including Rannariddh's electorally victorious Funcinpec of the early nineties only to betray the party and the hope many Cambodians invested in it in the name of personal greed and indeed, corruption!
Who says politics is without its rewards and a thankless task?
^^^
2020-01-23
អង្គភាពប្រឆាំងអំពើពុករលួយ ស្ថិតក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ មេសា ឆ្នាំ២០១៦
Photo: RFA
អង្គការតម្លាភាពអន្តរជាតិ (Transparency International) នៅថ្ងៃទី២៣ មករានេះ ចេញផ្សាយលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅជុំវិញពិភពលោកឆ្នាំ២០១៩ ដោយរកឃើញថា កម្ពុជានៅតែជាប់ផុងក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនជាងគេ។ ទោះជាយ៉ាងណា បក្សកាន់អំណាចថា ការវាយតម្លៃនេះមិនអាចជឿទុកចិត្តបានឡើយ។
លទ្ធផលសន្ទស្សន៍របស់អង្គការតម្លាភាពអន្តរជាតិនៅឆ្នាំនេះ បង្ហាញថា កម្ពុជាទទួលបានពិន្ទុ២០ លើពិន្ទុអតិបរមា១០០ ជាពិន្ទុដដែលបើធៀបនឹងឆ្នាំចាស់។ ពិន្ទុទាបបែបនេះ ធ្វើឱ្យកម្ពុជាត្រូវស្ថិតនៅចំណាត់ថ្នាក់ទី១៦២ ក្នុងចំណោមប្រទេស និងដែនដីសរុប១៨០ ដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃ។ និយាយជារួម នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល កម្ពុជាគ្រាន់បើជាងប្រទេស២ តែប៉ុណ្ណោះ គឺអាហ្វហ្គានីស្ថានដែលកំពុងហែកហួរដោយសារសង្គ្រាម និងកូរ៉េខាងជើងដែលស្ថិតក្រោមការគ្រប់គ្រងបែបផ្ដាច់ការតវង្សត្រកូល។ និយាយដោយឡែក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍វិញ កម្ពុជាអន់ថយជាងគេបង្អស់ ពោលគឺនៅក្រោមប្រទេសឡាវ និងមីយ៉ាន់ម៉ាទៅទៀត។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari Hotel) កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥។ RFA/Yang Chandara
អង្គការតម្លាភាពកម្ពុជាលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៣ មករាថា លទ្ធផលនេះបង្ហាញថា ទោះបីជាកម្ពុជាសម្រេចបាននូវលទ្ធផលជាក់លាក់មួយចំនួន ដូចជា ភាពប្រសើរឡើងនៃការកៀរគរធនធាន និងកំណែលម្អការផ្តល់សេវាសាធារណៈក៏ដោយ ក៏រឿងនេះមិនទាន់អាចផ្លាស់ប្ដូរទស្សនៈជារួមរបស់អ្នកជំនាញ និងធុរជននោះដែរ ជាពិសេសជុំវិញបញ្ហាអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ។ ម្យ៉ាងវិញទៀត កំណែទម្រង់ជាប្រព័ន្ធ និងស៊ីជម្រៅសំខាន់ៗមួយចំនួន ជាពិសេសទាក់ទងនឹងនីតិរដ្ឋ និងប្រព័ន្ធយុត្តិធម៌ មានភាពប្រសើរឡើងតិចតួច ឬមិនប្រសើរឡើងទាល់តែសោះ។ ជាមួយគ្នានេះ កម្ពុជាជាប្រទេសដែលមានបញ្ហាតុល្យភាពអំណាច បុគ្គលមានទ្រព្យសម្បត្តិច្រើនមានឥទ្ធិពលខ្លាំងទៅលើរដ្ឋាភិបាល ហើយនិងខ្វះការចូលរួមទូលំទូលាយក្នុងដំណើរការសម្រេចចិត្តជាដើម។
ទោះជាយ៉ាងណា ការវាយតម្លៃបែបនេះ ត្រូវបានច្រានចោលដោយគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច។ លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យបក្សនេះ ថ្លែងថា ការវាយតម្លៃរបស់អង្គការតម្លាភាព គឺជាការប៉ាន់ស្មាន ខ្វះភាពប្រាកដនិយម។ លោកបន្តថា ការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជាគ្មានអ្វីវាស់វែងបានឡើយ ព្រោះមិនអាចមើលឃើញនឹងភ្នែក។ លោកថ្លែងទៀតថា ប្រសិនបើអំពើពុករលួយធ្ងន់ធ្ងរដូចការវាយតម្លៃនេះមែន នោះកម្ពុជានឹងមិនអាចរក្សាកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមបានដូចពេលនេះឡើយ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាកំពុងប្រឹងប្រែងកែទម្រង់លើគ្រប់វិស័យ និងទប់ស្កាត់អំពើពុករលួយនេះ៖ «យើងគ្រាន់តែដឹងថា មានអំពើពុករលួយ តែត្រង់ថា ខ្លាំង ឬទាប ដាក់ចេញជាពិន្ទុបាន លុះត្រាតែវាមានតួលេខថា អ្នកនេះពុករលួយកម្រិតនេះ អ្នកនោះពុករលួយកម្រិតនោះ បានយើងបូកសរុបទៅចេញជាតួលេខ ហើយបើអត់តួលេខ ចេះតែឈរមើលពីចម្ងាយចឹងទៅ។ អ្នកវាយតួលេខហ្នឹងប្រហែលវាយរាប់ម៉ឺនគីឡូពីកម្ពុជា។ ខ្ញុំឆ្ងល់ដែរប្រហែលជាភ្នែកទិព្វត្រចៀកទិព្វហើយមើលទៅ ជំនាន់ព្រះជិនវង្សបានគេមើលដឹង ប្រហែលលោកតាឥសីហើយ ទើបមើលស្គាល់អ៊ីចឹងនោះ។ ខ្ញុំមិនជឿទេ ការវាយតម្លៃហ្នឹង គឺថាមិនផ្សារភ្ជាប់នឹងការជាក់ស្តែងទេ គឺគ្រាន់តែស្មានៗ ដូចគ្រូទាយអ៊ីចឹង»។សុខ ឥសាន ៦២២
ផ្ទុយពីការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាច អង្គការតម្លាភាពបានអះអាងថា អង្គការនេះបានប្រើប្រាស់ប្រភពទិន្នន័យជាក់លាក់ចំនួន១៣ ដើម្បីគណនាពិន្ទុសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយនៅទូទាំងសាកលលោក។ ដោយឡែកសម្រាប់កម្ពុជាវិញ អង្គការអន្តរជាតិមួយនេះបានប្រើប្រាស់ប្រភពទិន្នន័យចំនួន៨ សម្រាប់ការគណនា មានជាអាទិ៍ ការវាយតម្លៃស្ថាប័ន និងគោលនយោបាយប្រចាំប្រទេសរបស់ធនាគារពិភពលោកឆ្នាំ២០១៨ ការស្ទង់មតិពីធុរជនរបស់វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៩ និងសន្ទស្សន៍ស្ដីពីនីតិរដ្ឋរបស់គម្រោងយុត្តិធម៌ពិភពលោកឆ្នាំ២០១៩ ជាដើម។
ដើម្បីស្រោចស្រង់ពីស្ថានភាពពុករលួយខ្លាំងនេះ អង្គការតម្លាភាពបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យពន្លឿនកំណែទម្រង់ចំណុចអាទិភាពជាច្រើន ដូចជា ការធ្វើវិសោធនកម្មច្បាប់ប្រឆាំងអំពើពុករលួយ ពន្លឿនច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ការគាំទ្រឱ្យសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញ និងការធានាតុល្យភាពអំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
នាយកប្រតិបត្តិស្ដីទីអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍ថា ប្រសិនបើអំពើពុករលួយទ្រង់ទ្រាយធំ និងអំពើពុករលួយផ្នែកនយោបាយ មិនត្រូវបានដោះស្រាយឱ្យត្រឹមត្រូវទេនោះ អំពើពុករលួយនឹងបន្តបង្កើតភាពអយុត្តិធម៌សង្គម និងបង្កជាហានិភ័យដល់ការអភិវឌ្ឍជាតិ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបង្ហាញពីឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហានេះជាប្រព័ន្ធ និងឱ្យបានស៊ីជម្រៅ៕
Subscribe to:
Post Comments (Atom)
1 comment:
Anti Corruption Unit is very corrupted. The dude who is in charge is a Vietcong living in Cambodia. You can't rely on a communist to bring down corruption. Communism itself is corrupted.
Post a Comment