Sunday 26 January 2020

បក្ស​កាន់អំណាច​គ្រោង​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ ដើម្បី​ឆ្លើយ​តប​នឹង​សភាពការណ៍​សព្វថ្ងៃ


ដោយ មួង ណារ៉េត
2020-01-25

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Tin Zakariya



បក្ស​កាន់អំណាច​គ្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស ដើម្បី​ស្វែងរក​វិធី​បន្ត​អំណាច​ទៅ​ថ្ងៃក្រោយ​។ ទោះបីជា​យ៉ាងណា​អ្នកវិភាគ​ថា កិច្ចប្រជុំ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​ធ្វើឡើង​ដើម្បី​ដោះស្រាយ​វិបត្តិ​ផ្ទៃក្នុង​តែប៉ុណ្ណោះ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី​២៥ មករា ថា​គម្រោង​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​គណបក្ស​នេះ ប្រើ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដើមខែ​កុម្ភៈ​ខាងមុខ​។ លោក​ថា នៅ​ពេល​នេះ​គណបក្ស​បាន​ចេញ​លិខិត​អញ្ជើញ​រួចហើយ ដែល​គ្រោង​អញ្ជើញ​សមាជិក​គណៈកម្មាធិការ​កណ្ដាល​ជាង​៨០០​នាក់​ចូលរួម ប៉ុន្តែ​ប្រសិនជា​សន្និបាត​បើកទូលាយ​អាច​អនុញ្ញាត​ឱ្យ​សមាជិក​សំខាន់ៗ​ចូលរួម​ប្រមាណ​២០០០​នាក់៖ «គណៈកម្មាធិការ​អចិន្ត្រៃយ៍​លោក​បាន​ឆ្លង​រួចហើយ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍ នា​ទី​ស្នាក់​ការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៨។ AFP

លោក​ថា លោក​មិនទាន់​ដឹង​ថា មាន​ចំណុច​ណាខ្លះ​ដែល​គណបក្ស​គ្រោង​កែប្រែ​នោះ​ទេ ដោយ​ការងារ​នេះ​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​។ ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា ខ្លឹមសារ​ជា​រួម​គឺ​ពង្រឹង​ចំណុចខ្លាំង​និង​កែលំអ​ចំណុច​ខ្វះខាត​មួយ​ចំនួន ឆ្លង​ដែល​កាត់​ការអនុវត្ត​ជាក់ស្ដែង​នា​ពេល​កន្លងមក​ដើម្បី​ធ្វើ​យ៉ាង​រក្សា​តួនាទី​គណបក្ស​ក្នុង​ការ​ដឹកនាំ​ប្រទេស ទៅមុខ​រយៈពេល​យូរអង្វែង​ទៀត៖ «ជា​ធម្មជាត​យើង​ធ្វើ​សន្និបាត​មិន​ឱ្យ​ខ្សោយ​ទេ គឺ​យើង​ធ្វើ​ឱ្យ​រឹង​មាំ តែ​ធ្វើ​ហើយ​គឺ​ធ្វើ​រឹង​ឱ្យ​មាន​កាន់តែ​សកម្មភាព​ទៅ​មុខ​ទៀត​ក្នុង​ការ​បន្ត​ដឹកនាំ​ប្រទេសជាតិ​តទៅ​មុខ»។

គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​របស់​ខ្លួន ដែល​តែង​តែង​អួតអាង​ពី​ការ​រក្សា​សន្តិភាព ជាជាង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ នៅ​រយៈពេល​ចុង​នេះ​ខណៈ​សហគមន៍​អន្តរជាតិ​ថ្កោលទោស​រដ្ឋាភិបាល​ដែក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ប្រធាន​គណបក្ស​នេះ​គឺ​លោក ហ៊ុន សែន បាន​បំផុស​ចលនា​មហាជន​រួម​ទាំង​ស្ថាប័ន​ជាតិ​ផង ឱ្យ​សរសេរ​ពាក្យ​មួយ​ឃ្លា​ថា “​អរគុណ​សន្តិភាព​” ។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និទ្ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​បាត់បង់​ការ​គាំទ្រ​របស់​ខ្លួន​យ៉ាង​ខ្លាំង​។ លោក​យល់ថា ស្ថានភាព​នេះ​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង នៃ​ផ្ទៃក្នុង​បក្ស ខណៈ​លោក ហ៊ុន សែន ព្យាយាម​ក្ដោបក្ដាប់​បក្ស​ឱ្យ​ស្ថិត​នៅតែ​ក្នុង​ដៃ​របស់​ខ្លួន​តែ​ម្នាក់ និង​ក្រុម​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ។ លោក​ថា ដូច្នេះ លោក ហ៊ុន សែន ត្រូវ​សម្រួល​ឬ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ផ្សេងទៀត​ទទួល​បាន​តួនាទី​នៅ​ក្នុង​គណបក្ស ឬ​ក្នុង​រដ្ឋាភិបាល​នេះ៖ «មាន​ស្នាម​ប្រះ​កាន់តែ​ខ្លាំង​នៅ​ចំពោះ​អំណាច​គ្រួសារនិយម គ្រួសារ​លោក ហ៊ុន សែន បើ​យើង​និយាយ​ឱ្យ​ចំ​មិនមែន​ដើម្បី​ផ្ទៃក្នុង​បក្ស​ទេ វា​នៅតែ​ប្រយោជន៍​បុគ្គល​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​គាត់​ដដែល ប៉ុន្តែ​ការ​សម្រួល​ឱ្យ​ក្រុម​ផ្សេងទៀត​មាន​តួនាទី​សំខាន់ៗ​ខ្លះ​ដែរ​គឺ​ដោយសារ​ក្រុម​លោក ហ៊ុន សែន មើល​ឃើញ​ថា ទប់​មិន​ឈ្នះ»។​

គណបក្ស​កាន់អំណាច​បាន​បន្ត​ធ្លាក់ ចុះ​ប្រជាប្រិយភាព ជា​បន្តបន្ទាប់ ដែល​អ្នកវិភាគ​ថា ជា​មូលហេតុ បណ្ដាល​ឱ្យ គណបក្ស​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ ២០១៧ និង​ចាប់​ប្រធាន​គណបក្ស​នេះ​គឺ​លោក កឹម សុខា ដាក់​ពន្ធនាគារ ដោយ​ប្រឌិត​ការ​ចោទប្រកាន់​ថា លោក កឹម សុខា ក្បត់​ជាតិ៕

1 comment:

Anonymous said...

Chbab Kdor Ah Yuon's slave Hun Sen !!

Ah Norouk Khmer traitor Hun Sen deserves a 10 times death penalty for his crimes against Khmer people and Cambodia.

I just wonder how many Khmer people did Ah Roleuy Hun Sen kill before 1979 in order to impress his master Yuon before his master Yuon put him in power to replace Penn Sovann ?