Wednesday, 5 February 2020

អង្គការ​សង្គម​ស៊ីវិល​សង្ស័យ​លើ​សមត្ថភាព និង​ការ​លាក់បាំង​ព័ត៌មាន​ករណី​ឆ្លង​វីរុស ​កូរ៉ូណា នៅ​កម្ពុជា


ដោយ ខែ សុណង
2020-02-05
rfa
ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។
ម៉ាស៊ីន​ស្គែនកម្ដៅ​អ្នក​ដំណើរ​ឆ្លង​កាត់​វាល​យន្តហោះ​ ដែល​ក្រសួង​សុខាភិបាល​ដាក់​ដើម្បី​តាម​ដាន​ការ​ឆ្លង​មេរោគ​ កូរ៉ូណា​វីរុស។
 រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង




សង្គម​ស៊ីវិល សង្ស័យ​លើ​សមត្ថភាព និង​តម្លាភាព​របស់​ក្រសួង​សុខាភិបាល ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​មេរោគ​វីរុស​កូរ៉ូណា​នៅ​កម្ពុជា។ ការ​សង្ស័យ​នេះ បន្ទាប់​ពី​មាន​ជន​ជាតិ​ចិន ៣នាក់ រក​ឃើញ​ថា ឆ្លង​​មេរោគ​កូរ៉ូណា ក្រោយ​ពួក​គេ​ចាក​ចេញ​ពី​កម្ពុជា​រយៈ​ពេល ៤ថ្ងៃ។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​មួយ​ចំនួន នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការ​បក​ស្រាយ​របស់​ក្រសួង​សុខាភិបាល​ដែល​ថា ជន​ជាតិ​ចិន ៣នាក់ មិន​បាន​ឆ្លង​វីរុស​កូរ៉ូណា​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ ពួក​គេ​ទំនង​ជា​ឆ្លង ពេល​ធ្វើ​ដំណើរ​នៅ​លើ​យន្តហោះ ឬ​ពេល​ទៅ​ដល់ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​ចិន​វិញ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា លោក​មាន​ការ​សង្ស័យ​ច្រើន ចំពោះ​ការ​រក​ឃើញ​ផ្ទុយ​គ្នា​រវាង​ក្រុម​គ្រូ​ពេទ្យ​កម្ពុជា និង​ក្រុម​គ្រូពេទ្យ ចិន លើ​ជន​ជាតិ​ចិន ៣នាក់ ដែល​ឆ្លង​វីរុស​កូរ៉ូណា​នោះ។ លោក​យល់​ថា ក្រសួង​សុខាភិបាល​កម្ពុជា គួរ​តែ​ពិនិត្យ និង​ស្រាវជ្រាវ​ករណី​នេះ​ឡើង​វិញ​ឲ្យ​បាន​ច្បាស់លាស់ ព្រោះ​មិន​អាច​ទៅ​រួច​នោះ​ទេ ដែល​ថា ជន​ជាតិ​ចិន ៣នាក់ អាច​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើ​យន្តហោះ៖ «យើង​មាន​ការ​មន្ទិល​ទី១ ទៅ​លើ​សមត្ថភាព​ក្នុង​ការ​បញ្ជាក់​ទៅ​លើ​ការ​រក​រោគសញ្ញា។ ទី២ អាច​ហៅ​ថា​ជា​ការ​ធ្វេស​ប្រហែស ដែល​ទាំង​នេះ​ជា​ប្រភេទ​រូបភាព​មួយ​ធ្វើ ឲ្យ​យើង​មាន​ការ​មន្ទិល​សង្ស័យ​កាន់​តែ​ខ្លាំង​ទៅ​លើ​ជន​ជាតិ​ចិន​ដទៃ​ទៀត​ដែល​ចូល​មក​ដល់​កម្ពុជា ជា​ពិសេស មុន​ពេល​នៃ​ការ​ផ្ទុះ​កក្រើក​នៃ​វីរុស​កូរ៉ូណា​នេះ»។



ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សារ​ព័ត៌មាន​ចិន​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ថា មាន​ជន​ជាតិ ៣នាក់ ដែល​​ទើប​​តែ​​ចាក​​ចេញ​​ពី​​កម្ពុជា​​កាល​​ពី​​ថ្ងៃ​​ទី២៩ ខែ​​មករា ត្រូវ​​បាន​​រក​​ឃើញ​​ថា ពួក​​គេ​​បាន​ផ្ទុក​វីរុស​​កូរ៉ូណា នៅ​​ពេល​​ទៅ​​ដល់​​ប្រទេស​​ចិន​​វិញ​​រយៈ​​ពេល ៤ថ្ងៃ។ ជន​ជាតិ​ចិន​ទាំង ៣នាក់​នេះ មាន​​ប្រុស​​ម្នាក់​​អាយុ ៦២ឆ្នាំ និង​​ស្រី ២នាក់ ដោយ​​ម្នាក់​​អាយុ ៦២ឆ្នាំ និង​​ម្នាក់​​ទៀត អាយុ ៥៨ឆ្នាំ។ ពួក​គេ​ទាំង ៣នាក់នេះ ស្ថិត​ក្នុង​ចំណោម​ជនជាតិ​ចិន​ជិត ៨០នាក់ ដែល​បាន​ជិះ​យន្តហោះ​ជាមួយ​បុរស​ចិន​ម្នាក់​ទៀត ដែល​ផ្ទុក​មេរោគ​កូរ៉ូណា ចេញ​ពី​ទីក្រុង​វូហាន មក​កាន់​ខេត្ត​ព្រះសីហនុ កាល​ពី​​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ២០២០។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត លី សូវ៉ាន់ បាន​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ថា ជន​ជាតិ​ចិន​ទាំង ៣នាក់​នោះ​ អាច​ប្រហែល​ឆ្លង​ពី​ជន​ជាតិ​ចិន​ដូច​គ្នា​ពេល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ឫ ពេល​ទៅ​ដល់​ប្រទេស​ចិន​វិញ មិន​មែន​ឆ្លង​ក្នុង​អំឡុង​ពេល​ពួក​គេ​ស្នាក់​នៅ​កម្ពុជា​ឡើយ។ លោក​អះអាង​ថា ជន​ជាតិ​ចិន​ទាំង ៣នាក់​នេះ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ គឺ​ពួក​គេ​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​ខែត្រ​ព្រះ​សីហនុ ហើយ​គ្រូពេទ្យ​កម្ពុជា ក៏​បាន​ពិនិត្យ​សុខភាព របស់​ពួក​គេ​ដែរ ប៉ុន្តែ​រក​មិន​ឃើញ​មាន​រោគ​សញ្ញា​វិជ្ជមាន​នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា ប្រជាពលរដ្ឋ​មួយ​ចំនួន បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​បង្ហាញ​ការ​ព្រួយ​បារម្ភ និង ដាក់​ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នេះ ឬ​អាច​ថា ក្រសួង​សុខាភិបាល​លាក់​បាំង​ព័ត៌មាន។ អ្នក​ខ្លះ​ចោទ​ជា​សំណួរ​ថា យោង​តាម​ការ ប្រកាស​របស់​ក្រសួង​សុខាភិបាល​កន្លង​មក គឺ​អ្នក​ឆ្លង​វីរុស​នេះ នឹង​ចេញ​រោគ​សញ្ញា​ក្នុង​រយៈ​ពេល ១៤ថ្ងៃ ឬ​ពីរ​សប្តាហ៍ ដូច្នេះ​មាន​ន័យ​ថា ប្រសិន​បើ​ជន​ជាតិ​ចិន​ទាំង ៣នាក់នេះ ទើប​តែ​ទៅ​ដល់​ប្រទេស​ចិន​ក្នុងរយៈពេល៣ទៅ៤ថ្ងៃនេះ ហើយ​រក​ឃើញ​រោគ​សញ្ញា​ភ្លាម គឺ​មាន​ន័យ​ថា ពួក​គេ​មាន វីរុស​កូរ៉ូណា​ក្នុង​ខ្លួន​តាំង​ពី​នៅ​ស្រុក​ខ្មែរ​រួច​ទៅ​ហើយ ហើយ​ក៏​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ចម្លង​ទៅ​មនុស្ស ផ្សេង​ទៀត​ដែរ។

ទាក់ទង​នឹង​ករណី​នេះ អគ្គនាយក​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (J.Quach Education) លោក​វេជ្ជបណ្ឌិត គួច ម៉េងលី មាន​ប្រសាសន៍​ថា លោក​មិន​ជំទាស់​ចំពោះ​ការ​បក​ស្រាយ​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា នៅ​ពេល​មេរោគ​អ្វី​មួយ​ឆ្លង​ចូល​ក្នុង​ខ្លួន​មនុស្ស គឺ​មិន​អាច​ចេញ​រោគ​សញ្ញា​ភ្លាមៗ នោះ​ទេ។ លោក​អះអាង​ថា ការ​ចេញ​រោគ​សញ្ញា គឺ​អាច​ចាប់​ពី​ថ្ងៃ​ទី២ រហូត​ដល់​ថ្ងៃ​ទី១៤ បន្ទាប់​ពី​ការ​ឆ្លង​មេរោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់៖ «ពេល​វេលា​យ៉ាង​ហោច​ណាស់​ក៏​មួយ​ថ្ងៃ​ដល់ ១៤ថ្ងៃ​ដែរ ឬ​ពីរ​សប្ដាហ៍ ដើម្បី​វីរុស​ចេញ​សញ្ញា។ ដូច្នេះ​ការ​ចេញ​សញ្ញា​នេះ អាច​ចេញ​នៅ​ពេល​យូរ។ ដូច្នេះ​ហើយ​យើង​អត់ ដឹង​ថា វា​ពិត​ប្រាកដ​វា​កើត​ឡើង​នៅ​លើ​ស្រុក​ចិន ឬ​ស្រុក​ខ្មែរ​ទេ ឬ​នៅ​កន្លែង​ណា​យើង​អត់​ដឹង​ពិត​ប្រាកដ។ តាម​ខ្ញុំ​ដឹង​តាម​ក្រសួង​សុខាភិបាល​ប្រកាស​មក​វា​ត្រូវ​ម្យ៉ាង​ដែរ ព្រោះ​ក្រែងលោ​គាត់ មាន​ឆ្លង​រោគ​នេះ ពី​ស្រុក​ចិន​ក៏​មិន​ដឹង»។

អាស៊ី​សេរី បាន​ព្យាយាម​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ពីរ​រូប គឺ​អ្នកស្រី ឱ វណ្ណឌីន និង​លោក លី សូវ៉ាន់ ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ។



ជំងឺ​រលាក​ប្រព័ន្ធ​ដង្ហើម ដែល​បង្ក​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ (Hubei) ប្រទេស​ចិន ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ២០១៩។ គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​កុម្ភៈ វីរុស​កូរ៉ូណា បាន​សម្លាប់​មនុស្ស ៤២៧នាក់​ក្នុង​ប្រទេស​ចិន និង​ម្នាក់​ទៀត​នៅ​ប្រទេស​ហ្វីលីពីន ហើយ​អ្នក​ឆ្លង​វីរុស​នេះ បាន​កើន​ដល់​ជាង ២ម៉ឺនាក់ហើយ ។ រួម​ទាំង​ក្នុង​ប្រទេស​ចិន​ផង ករណី​ឆ្លង​មេរោគ​នេះ បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន២៦។

រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំ​មាន​វិធានការ​បិទ​ជើង​ហោះហើរ និង​ជម្លៀស​និស្សិត​ខ្មែរ​ពី​ប្រទេស ចិន ដូច​អ្វី​ដែល​រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​កំពុង​តែ​ធ្វើ​នោះ​ទេ ទោះ​បី​ជា​អង្គការ​សុខភាព​ពិភព​លោក ​ប្រកាស​ដាក់​ករណី​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​បង្កឡើង​ដោយ​មេរោគ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ជា​បញ្ហា​អាសន្ន​សាកល​ផ្នែក​សុខភាព​ក៏ដោយ៕

1 comment:

Anonymous said...

Khmer Traitor Hun Sen’s real intention to go to Wuhan China:

Khmer people should understand Ah Khmer traitor Hun Sen's ulterior motive behind his willingness to go to Wu Han, China: Ah Hun Sen knew that his regime will be in deep trouble after the EU cut the EBA and the US cut the GSP.

Therefore, he will need China's support for his government. He doesn't want China to abandon him. To prove to China that he is a good friend for China, he is not going to abandon China while China is facing with the CORONA virus. For this reason, he pretends to show China that Hun Sen is a good friend, Hun Sen will go to Wuhan in spite of the danger stemmed from the Virus.
Hun Sen wanted China to stay with him when there is no EBA and no GSP. And that the main reason why he wanted to go to Wuhan.

In brief, Ah Norouk Hun Sen will do whatever it takes at the expense of Cambodia and Khmer people's interest to hold on to power. This asshole Hun Sen is not a brave man; he has given in to all Yuon's demands in exchange for his power. At this time, he just wants China not to leave him when the horrible effects of NO EBA and NO GSP kick in.

93 Years Old Woman