Thursday, 6 February 2020
មន្ត្រីសង្គមស៊ីវិលមួយចំនួនថា លោក ហ៊ុន សែន ទៅចិន គ្រាន់តែចង់ឈ្នះចាញ់នឹងអ្នករិះគន់ប៉ុណ្ណោះ
ដោយ សុ ជីវី
2020-02-06
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត (សងខាង) ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) (រូបកណ្ដាល) នាទីក្រុងប៉េកាំង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
រូបពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត
មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដំណើរទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកចំពោះនិស្សិតខ្មែរដែលជាប់គាំងក្នុងតំបន់រីករាលដាលនៃវីរុសកូរ៉ូណានោះទេ។ ពួកគេ យល់ថា រដ្ឋាភិបាលកម្ពុជា គួរតែជម្លៀសក្រុម និស្សិតខ្មែរមកប្រទេសកម្ពុជាវិញជាបណ្ដោះអាសន្ន ទើបជារឿងប្រសើរជាង។
មន្ត្រីសង្គមស៊ីវិលមួយចំនួន បញ្ចេញមតិថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន គឺគ្រាន់តែបង្ហាញពីការចង់ឈ្នះចង់ចាញ់ជាមួយ ក្រុមអ្នករិះគន់លោកតែប៉ុណ្ណោះ ប៉ុន្តែមិនបានបង្ហាញពីការយកចិត្តទុកដាក់ចំពោះក្រុមនិស្សិតខ្មែរដែលជាប់ផុងក្នុងទីក្រុងវូហាន(Wuhan) ដែលកំពុងប្រឈមការឆ្លងវីរុសកូរ៉ូណានោះទេ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា លោក ហ៊ុន សែន គ្មានគម្រោងច្បាស់លាស់ជាមុនឡើយ ក្នុងការប្រកាស ធ្វើដំណើរទៅកាន់ប្រទេសចិន ពោលគឺមេដឹកនាំរូបនេះ គ្រាន់តែចង់ឈ្នះចិត្តរបស់ប្រជាពលរដ្ឋ ខ្មែរខ្លួនឯងតែប៉ុណ្ណោះ។ ការអះអាងដូច្នេះ ព្រោះលោក មឿន តុលា កត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ កើតឡើងក្រោយប្រជាពលរដ្ឋខ្មែរ រិះគន់ខ្លាំងៗថា លោក ហ៊ុន សែន ជាមេដឹកនាំដែលមិនយកចិត្តទុកដាក់ចំពោះអាយុជីវិតក្រុមនិស្សិតខ្មែរដែលជាប់គាំងនៅក្នុងទីក្រុងវូហាន។ ម្យ៉ាង វិញទៀត ការប្រកាសនេះទៀតសោត ក៏ព្រោះតែលោក ហ៊ុន សែន បានដឹងជាមុនហើយថា រដ្ឋាភិបាលចិន បានចេញចេញបម្រាមបិទទីក្រុងវូហានទាំងមូលមិនអនុញ្ញាតឱ្យមានការចេញចូលដោយ សេរីនោះទេ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សរូបនេះ យល់ថា ប្រសិនបើ លោក ហ៊ុន សែន ពិតខ្វាយខ្វល់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដមែនត្រូវតែចាត់វិធានការជម្លៀសនិស្សិតខ្មែរចេញពីទីក្រុងវូហាន និងតំបន់នានាដែលប្រឈមការរីករាលដាលនៃវីរុសកូរ៉ូណាជាបន្ទាន់៖ «គួរតែមានផែនការជម្លៀសនិស្សិតខ្មែរចេញមក ប្រសិនបើ លោកនាយករដ្ឋមន្ត្រីមានការបារម្ភអំពីសុវត្ថិភាពរបស់ពលរដ្ឋយើងនៅទីនោះ ខណៈដែល ប្រទេសដទៃទៀត គេបានធ្វើហើយដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូងអីនឹង ហើយហ្វីលីពីន ក៏គេធ្វើដែរ។ រហូតដល់គោលការណ៍(policy )របស់ហ្វីលីពីនថ្មីៗនេះ តាមខ្ញុំដឹងថា ប្រទេសកម្ពុជា ក៏ជាចំណុច មួយដែលគេដាក់ការឃ្លាំមើលដែរ មានន័យថា ជនជាតិហ្វីលីពីនដែលហោះហើរចេញពីកម្ពុជាទៅ ក៏គេដាក់ការឃ្លាំមើលរយៈពេល១៤ថ្ងៃដែរ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា ថ្លែងទៅកាន់អ្នកកាសែត ក្រោយចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA
ការលើកឡើងនេះ ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចេញពីប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ មុនវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន មិនបានបង្ហើបប្រាប់ថា លោកបានជួបនិស្សិតខ្មែរតាមបណ្ដាញទំនាក់ទំនងសង្គមណាមួយ ឬបានដឹងពីស្ថានភាពរស់នៅរបស់ពួកគេបែបណានោះទេ ប៉ុន្តែលោក លោក ហ៊ុន សែន គ្រាន់តែបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា លោកមានជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី លោក លី ឃឺឈាង និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ ដំបូងឡើយ មេដឹកនាំក្រុងភ្នំពេញរូបនេះ បានប្រកាសថា ចង់ទៅសួរទុក្ខនិស្សិតខ្មែរដោយផ្ទាល់ក្នុងទីក្រុងវូហាន ប៉ុន្តែរដ្ឋាភិបាលចិនមិនអនុញ្ញាត ព្រោះទីនោះ កំពុងផ្ទុះការរីករាលដាលនៃវីរុសកូរ៉ូណា។
និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ជំនាញវិស្វកម្មសំណង់ស៊ីវិលនៃសកលវិទ្យាល័យវូហាន (Wuhan University) លោក ភួង បុប្ផាគីមហុង ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកបានកែប្រែគំនិតឈប់ចង់ត្រឡប់មកកម្ពុជាវិញហើយ ព្រោះរស់នៅក្នុងសាលា ក៏មានសុវត្ថិភាពដែរ ហើយម្យ៉ាងទៀត លោកត្រូវចាប់ផ្ដើមសរសេរសារណាបញ្ចប់ការសិក្សាហើយ។ និស្សិតរូបនេះ បញ្ជាក់ថា ក្នុងពេលលោកនាយករដ្ឋមន្ត្រីទៅដល់ទីក្រុងប៉េកាំងនេះ គឺមិនបានទូរស័ព្ទសួរសុខទុក្ខលោកដោយផ្ទាល់នោះទេ។
ការផ្លាស់ប្ដូរជំហរបែបរបស់និស្សិតរូបនេះ ក្រោយពីលោក ហ៊ុន សែន បានព្រមានម្តងហើយម្តងទៀតកុំឱ្យនិស្សិត ខ្មែរចាកចេញពីទីនោះ ដើម្បីនៅរួមសុខទុក្ខជាមួយប្រជាជនចិន។ អាស៊ីសេរី បានព្យាយាមទាក់ទងទៅនិស្សិតផ្សេងទៀត តែពុំមានអ្នកទទួលទូរស័ព្ទ នៅថ្ងៃទី៥ ខែកុម្ភៈ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ថ្លែងថា លោក ហ៊ុន សែន គួរតែព្យាយាមទាក់ទងជួបជាមួយក្រុមនិស្សិតខ្មែរនៅទីក្រុងវូហានតាមវិធីណាមួយ ដើម្បីដឹងអំពីសុខទុក្ខ និងស្ថានភាពរស់នៅរបស់ពួកគេ ហើយថា ពួកគេត្រូវការជំនួយបែបណាខ្លះ។ លោកបន្តថា ប្រសិនបើស្ថានភាពរស់នៅរបស់ពួកគេមានភាពប្រឈមខ្លាំង ហើយរដ្ឋាភិបាល ចិន មិនអាចទទួលខុសត្រូវបានដោយសារថា ទំហំនៃការរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង គឺរដ្ឋាភិបាលកម្ពុជា គួរតែរកវិធីជម្លៀសពួកគេមកកម្ពុជាវិញ ហើយធ្វើការពិនិត្យថែទាំឱ្យបានដិតដល់បំផុត ដូចអ្វីដែលរដ្ឋាភិបាលប្រទេសនានាបានធ្វើដែរ៖ «បើសិនជាមានលទ្ធភាពយកពួកគាត់មកបានក៏ធ្វើឱ្យឪពុកម្ដាយ ក៏លែងបារម្ភហើយពួកគាត់ ក៏បានជួបជុំគ្រួសារលែងខ្វាយខ្វល់ដែរ។មួយទៀត តើរដ្ឋាភិបាលមាន ការលើកទឹកចិត្តពិសេសយ៉ាងម៉េចដល់ពួកគាត់តាមរយៈស្ថានទូតខ្មែរ នៅទីនោះតាមការស្វែងយល់ និងធ្វើបច្ចុប្បន្នភាពជាប្រចាំអំពីការរស់នៅនិងស្ថានភាពរបស់ គាត់(និស្សិត)។ យើងមិនអាចផ្ដេកផ្ដួល តែលើភាគីចិនទាំងអស់នោះទេ»។
លោក យង់ គិមអេង ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ក្នុងបន្ទប់ផ្សាយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ RFA RFA
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានរិះគន់ថា ដំណើរទស្សនកិច្ចនៅប៉េកាំងរបស់ លោក ហ៊ុន សែន នេះ មានភាពពុតត្បុត មិនបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរពិតប្រាកដនោះទេ ហើយពួកគេ ក៏បួងសួងឱ្យនិស្សិតខ្មែរនៅវូហានគេចផុតពីមេរោគឆ្លងដ៏កាចសាហាវនេះ។
អ្នកប្រើប្រាស់បណ្តាញហេ្វសប៊ុកម្នាក់ឈ្មោះ សូរ សមយុទ្ធ សរសេរថា ក្នុងបរិបទមេរោគកូរ៉ូណាឆ្លង បែបនេះ ប្រហែលជាចិនពុំមានពេលវេលា ដើម្បីកំដរអ្នកណាម្នាក់ ឬប្រទេសណាមួយ ដើម្បីលេងចម្បាំងយកមុខឌឺដងគ្នាឡើយ។ ក្នុងបរិបទនេះ ប្រហែលចិន ត្រូវការជំនួយបច្ចេកទេសជាងមុខមាត់ការទូត។ ម្ចាស់គណនីហ្វេសប៊ុកនេះ លើកឡើងថា បើខ្លួនជាអ្នកសម្រេចកិច្ចការនយោបាយកម្ពុជាវិញ នឹងបញ្ជូនយន្តហោះទៅដឹកនិស្សិតកម្ពុជាមកផ្ទះ ហើយរុញចូលពេទ្យ ១៥ថ្ងៃ និង៣០ថ្ងៃ ក្រោយចាំឱ្យជួបជុំគ្រួសារ។
គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ វីរុសកូរ៉ូណា ដែលមានប្រភពផ្ទុះរីករាលដាលពីទីក្រុងវូហាន ប្រទេសចិន បាន សម្លាប់មនុស្សកើនដល់ ៤៩០នាក់ហើយ ក្នុងនោះមានជនជាតិចិនម្នាក់ស្លាប់នៅប្រទេសហ្វីលីពីន។ ចំណែកអ្នកឆ្លងវីរុសនេះ កើតដល់ជិត២ម៉ឺន ៥ពាន់(២៤.៣២៤) នាក់ហើយ។ មានប្រទេសជិត៣០ ត្រូវបានវីរុសនេះ ឆ្លងរាតត្បាត តាមរយៈអ្នកដំណើរពីប្រទេសចិន។ ប្រទេសភាគច្រើនរួមទាំង ប្រទេសជិតខាងកម្ពុជារួមមានថៃ និងវៀតណាម បានរកឃើញអ្នកឆ្លងវីរុសនេះកើតឡើងជាបន្តបន្ទាប់ លើកលែងតែកម្ពុជាប៉ុណ្ណោះដែលមិនទាន់រកឃើញករណីថ្មីទៀតនៅឡើយ ក្រៅពីបុរសជនជាតិចិនម្នាក់កំពុងសម្រាកព្យាបាលនៅក្នុងខេត្តព្រះសីហនុ៕
Subscribe to:
Post Comments (Atom)
1 comment:
Khmer Traitor Hun Sen’s real intention to go to Wuhan, China:
Khmer people should understand Ah Khmer traitor Hun Sen's ulterior motive behind his willingness to go to Wu Han, China: Ah Hun Sen knew that his regime will be in deep trouble after the EU cut the EBA and the US cut the GSP.
Therefore, he will need China's support for his government. He doesn't want China to abandon him. To prove to China that he is a good friend for China, he is not going to abandon China while China is facing with the CORONA virus. For this reason, he pretends to show China that Hun Sen is a good friend, Hun Sen will go to Wuhan in spite of the danger stemmed from the Virus.
Hun Sen wanted China to stay with him when there is no EBA and no GSP. And that the main reason why he wanted to go to Wuhan.
In brief, Ah Norouk Hun Sen will do whatever it takes at the expense of Cambodia and Khmer people's interest to hold on to power. This asshole Hun Sen is not a brave man; he has given in to all Yuon's demands in exchange for his power. At this time, he just wants China not to leave him when the horrible effects of NO EBA and NO GSP kick in.
Post a Comment