ដោយ ទីន ហ្សាការីយ៉ា
2020-02-16
rfa

ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់កម្ពុជា កំពុងត្រួតពិនិត្យអ្នកដំណើរតាមកប៉ាល់ Westerdam រកមេរោគបង្កជំងឺរលាកផ្លូវដង្ហើមថ្មី Covid-19 នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រសួងសុខាភិបាល
អ្នកជំនាញផ្នែកសុខភាពលើកឡើងថា រដ្ឋាភិបាលមិនបាច់ទាមទារឲ្យម៉ាឡេស៊ីធ្វើតេស្តជនជាតិអាមេរិកកាំង ដែលឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីត១៩ ម្ដងហើយម្ដងទៀតនោះទេ ពីព្រោះថា ការធ្វើតេស្តទាំងពីរលើរបស់ម៉ាឡេស៊ីនេះ បង្ហាញកាន់តែច្បាស់ថា ស្រ្តីអាមេរិករួបនេះ ផ្ទុកជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី ហើយក៏បង្ហាញថា ប្រព័ន្ធសុខាភិបាលកម្ពុជានៅអន់ខ្សោយដែរ។
អ្នកជំនាញផ្នែកសុខភាព ខ្មែរ-អាមេរិកកាំង លោកគ្រូពេទ្យ ឆាន តូច សម្ដែងការព្រួយបារម្ភ ចំពោះពលរដ្ឋខ្មែរ ដែលនឹងងាយឆ្លងជំងឺរលាកផ្លូវដង្ហើម កូវិត-១៩ ដោយសារតែប្រព័ន្ធសុខាភិបាលនៅខ្សោយបែបនេះ នៅស្របពេលរដ្ឋាភិបាលមិនបានបើកឲ្យបានទូលំទូលាយ ចំពោះស្ថិតិជនបរទេសនៅកម្ពុជា ពិសេស ជនជាតិចិន ដែលជាប្រភពចម្លងវីរុស សារ-ស៊ីអូវី-២ (SARS-COV-2) ឬកូរ៉ូណា នេះ។ លោកគ្រូពេទ្យ ឆាន តូចលើកឡើងថា ជំងឺកូរ៉ូណា នឹងអាចឆ្លងពលរដ្ឋខ្មែររាប់សែននាក់ក្នុងរយៈពេលខ្លី បើសិនជារដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់ច្បាស់លាស់ ពីព្រោះ “ការទប់ស្កាត់មិនឲ្យជំងឺរាតត្បាតមកលើពលរដ្ឋកម្ពុជា ដោយទប់ស្កាត់មិនឲ្យជនជាតិចិន ឬក៏កប៉ាល់ចូលចតចូលមកនៅកម្ពុជានោះ មិនមែនជារឿងរើសអើង ហើយក៏មិនមែនជារឿងអមនុស្សធម៌ដែរ ប៉ុន្តែជារឿងសំខាន់ ដែលទាក់ទងនឹងអាយុជីវិតជាតិ” ។
2 comments:
No surprise that everything is substandard because Cambodia is led by Ah Lngi Lgneu Hun Sen who is an 8th grader.
Ah Kong Hean Hun Sen has been looking for something to shift the world's attention from his cruelty to suppress Khmer people and human right for a long time, and finally he found a stranded cruise ship. Suddenly Ah Norouk Hun Sen became a hero by accident.
But we have to wait and see how many Khmer people will be infected by such virus.
If many Khmer people got infected, Ah hero Hun Sen will become Ah Zero Hun Sen.
Post a Comment