Monday, 17 February 2020

អ្នក​ជំនាញ​ផ្នែក​ថែទាំ​សុខភាព​ខ្មែរអាមេរិកកាំង​ម្នាក់​អះអាង​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​មាន​កម្រិត ​មិន​អាច​ពិនិត្យ​រក​​មេរោគ​បង្ក​ជំងឺ​កូវិត១៩​ឃើញទេ


ដោយ ទីន ហ្សាការីយ៉ា
2020-02-16
rfa
ក្រុមអ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង​របស់​កម្ពុជា កំពុង​ត្រួតពិនិត្យ​អ្នក​ដំណើរ​តាម​កប៉ាល់ Westerdam រក​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី Covid-19 នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
ក្រុមអ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង​របស់​កម្ពុជា កំពុង​ត្រួតពិនិត្យ​អ្នក​ដំណើរ​តាម​កប៉ាល់ Westerdam រក​មេរោគ​បង្ក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី Covid-19 នៅ​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ២០២០។
 រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល




អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា រដ្ឋាភិបាល​មិន​បាច់​ទាមទារ​ឲ្យ​ម៉ាឡេស៊ី​ធ្វើតេស្ត​ជនជាតិ​អាមេរិកកាំង ដែល​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីត១៩ ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ពីព្រោះ​ថា ការ​ធ្វើតេស្ត​ទាំង​ពីរ​លើ​របស់​ម៉ាឡេស៊ី​នេះ បង្ហាញ​កាន់​តែ​ច្បាស់​ថា ស្រ្តី​អាមេរិក​រួប​នេះ ផ្ទុក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ហើយ​ក៏​បង្ហាញ​ថា ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​អន់​ខ្សោយ​ដែរ។

អ្នក​ជំនាញ​ផ្នែក​សុខភាព ខ្មែរ-អាមេរិកកាំង លោក​គ្រូពេទ្យ ឆាន តូច សម្ដែង​ការ​ព្រួយ​បារម្ភ ចំពោះ​ពលរដ្ឋ​ខ្មែរ ដែល​នឹង​ងាយ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូវិត-១៩ ដោយសារ​តែ​ប្រព័ន្ធ​សុខាភិបាល​នៅ​ខ្សោយ​បែប​នេះ នៅ​ស្រប​ពេល​រដ្ឋាភិបាល​មិន​បាន​បើក​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​ស្ថិតិ​ជន​បរទេស​នៅ​កម្ពុជា ពិសេស ជន​ជាតិ​ចិន ដែល​ជា​ប្រភព​ចម្លង​វីរុស សារ-ស៊ីអូវី-២ (SARS-COV-2) ឬ​កូរ៉ូណា នេះ។ លោក​គ្រូពេទ្យ ឆាន តូច​លើក​ឡើង​ថា ជំងឺ​កូរ៉ូណា នឹង​អាច​ឆ្លង​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ក្នុង​រយៈ​ពេល​ខ្លី បើ​សិន​ជា​រដ្ឋាភិបាល​មិន​មាន​វិធានការ​ទប់​ស្កាត់​ច្បាស់លាស់ ពី​ព្រោះ “ការ​ទប់​ស្កាត់​មិន​ឲ្យ​ជំងឺ​រាតត្បាត​មក​លើ​ពលរដ្ឋ​កម្ពុជា ដោយ​ទប់​ស្កាត់​មិន​ឲ្យ​ជន​ជាតិ​ចិន ឬ​ក៏​កប៉ាល់​ចូល​ចត​ចូល​មក​នៅ​កម្ពុជា​នោះ មិន​មែន​ជា​រឿង​រើសអើង ហើយ​ក៏​មិន​មែន​ជា​រឿង​អមនុស្សធម៌​ដែរ ប៉ុន្តែ​ជា​រឿង​សំខាន់ ដែល​ទាក់ទង​នឹង​អាយុ​ជីវិត​ជាតិ” ។

2 comments:

Anonymous said...

No surprise that everything is substandard because Cambodia is led by Ah Lngi Lgneu Hun Sen who is an 8th grader.

Anonymous said...


Ah Kong Hean Hun Sen has been looking for something to shift the world's attention from his cruelty to suppress Khmer people and human right for a long time, and finally he found a stranded cruise ship. Suddenly Ah Norouk Hun Sen became a hero by accident.
But we have to wait and see how many Khmer people will be infected by such virus.
If many Khmer people got infected, Ah hero Hun Sen will become Ah Zero Hun Sen.