Tuesday, 18 February 2020

លោក ស ខេង ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​សុខភាព​រក​មេរោគCovid-19


ដោយ ហេង រស្មី
2020-02-17

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាល​ពីថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាល​ពីថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។
 រូប​ហ្វេសប៊ុក លោក ស ខេង




លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព មុន ពេល​ចូល​ធ្វើ​ការងារ​។ បទបញ្ជា​របស់​លោក ស ខេង នេះ បាន​កើតមានឡើង​ក្រោយ​ពី​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​អាយុ ៨៣ ឆ្នាំ ត្រូវ​បាន​ប្រទេស​ម៉ាឡេស៊ី រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី Covid-19 ក្រោយ​ពី​បាន​ចេញ​ពី​នាវា​ទេសចរណ៍វ៉េស្ទើដាម (Westerdam) ដែល​បាន​ចត​នៅ​កំពុង​ផែ​ ក្រុង​ព្រះសីហនុ។៖ «ជូន​ចំពោះ​ឯកឧត្ដម​រដ្ឋលេខាធិការ និង អគ្គនាយក​ទាំងអស់​ហ្នឹង។ ខ្ញុំ​គិត​ថា យើង​ចេះតែ​ប្រយ័ត្ន​ទៅ​ល្អ​ដែរ យើង​គួរតែ​សហការ​ជាមួយ​គ្រូពេទ្យ​ហើយ​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​កម្ដៅ។បងប្អូន​យើង​ចូល​ធ្វើការ​គួរតែ​វាស់​កម្ដៅ បើ​មានការ​សង្ស័យ​យើង​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យ​ដោយ​ឡែក​ទៅ ឬ​ក៏​មិន​ឱ្យ​ចូល​ទៅ​ក្នុង​អង្គភាព​ដើម្បី​រៀបចំ ឬ ក៏​ការពារ​ដើម្បី​ព្យាបាល​គ្នា បើ​មាន​បញ្ហា​ហ្នឹង​ទេ។ មិនមែន​ជា​ការ​រើសអើង​ទេ ប៉ុន្តែ​នេះ​ជា​វិធានការ​បង្ការ​មួយ ក្នុង​អង្គភាព​ហ្នឹង​អ៊ីចឹង​អាច​ទាក់ទង​គ្នា​ធ្វើ។ ភក៌​ខ្ញុំ​បាន​ប្រាប់​ដែរ​មិញ អ៊ីចឹង​អាច​ទាក់​ទង​សុខាភិបាល​រក​ឧបករណ៍ ឬ​យើង​មាន​ឧបករណ៍​តាម​ពេទ្យ​នីមួយៗ​គឺថា យើង​ចាត់ចែង​ទៅ។ ពេល​មុន​ចូល​ធ្វើការ​ព្រឹក​យើង​ឆែក​ទៅ ក្នុង​រយៈពេល​ជំងឺ​ហ្នឹង​វា​មិនទាន់​ស្រកស្រុត​អ៊ីចឹង​យើង​មិន​ត្រូវ​ធ្វេសប្រហែស​ទេ ពិសេស​រាល់​ការប្រជុំ និង​មុន​ពេល​ចូល​ប្រជុំ​គួរតែ​មាន​ការ​ត្រួត​ពិនិត្យ​ត្រួត​ពិនិត្យ​២ ឬ ៣ កន្លែង បើ​ថា​ពិនិត្យ​ទៅ​មានការ​សង្ស័យ​មាន​ឡើង​កម្ដៅ ៣៧​អង្សា​ឡើង អាហ្នឹង​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រជុំ​រួច​យក​ទៅ​ទុក​កន្លែង​ណា ឬ ក៏​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទៅ។ នេះ​គ្រាន់តែ​ជា​យោបល់ ខ្ញុំ​ចូលរួម​យោបល់​ទេ សុំ​ឱ្យ​ពិនិត្យ​បើ​ធ្វើ​បានជា​ការ​ល្អ»។



លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មន្ត្រី​របស់​លោក ជាច្រើន​នាក់​បាន​ទៅ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ចេញពី​នាវា​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​គ្មាន​ពាក់​ម៉ាស​ការពារ​សុវត្ថិភាព​អ្វី​ទាំងអស់។

ការ​លើកឡើង​របស់​លោក ស ខេង នេះ​ត្រូវ​បាន​អ្នក​វិភាព​លើក​ឡើង​ថា មន្ត្រី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​កំពុង ភ័យខ្លាច​ការ​ឆ្លង​ជំងឺ Covid-19 ទៅ​មន្ត្រី​រដ្ឋាភិបាល ក្រោយ​ពី​បាន​ទៅ​ទទួល​អ្នក​ទេសចរណ៍​ចេញពី​នាវា​ទេសចរណ៍ Westerdam៕

2 comments:

Anonymous said...


Ah Kong Hean Hun Sen has been looking for something to shift the world's attention from his cruelty to suppress Khmer people and human right for a long time, and finally he found a stranded cruise ship. Suddenly Ah Norouk Hun Sen became a hero by accident.
But we have to wait and see how many Khmer people will be infected by such virus.
If many Khmer people got infected, Ah hero Hun Sen will become Ah Zero Hun Sen.

Anonymous said...

How many Khmer people have infected with the corona virus?

Ah Kwack Hun Sen has used Khmer people's life as a mask to cover his crime so that the world could forget his barbarous acts against human right and democracy in Cambodia.