ដោយ ហេង រស្មី
2020-02-17

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
រូបហ្វេសប៊ុក លោក ស ខេង
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវត្រួតពិនិត្យសុខភាព មុន ពេលចូលធ្វើការងារ។ បទបញ្ជារបស់លោក ស ខេង នេះ បានកើតមានឡើងក្រោយពីស្ត្រីជនជាតិអាមេរិកម្នាក់អាយុ ៨៣ ឆ្នាំ ត្រូវបានប្រទេសម៉ាឡេស៊ី រកឃើញថា មានផ្ទុកមេរោគរលាកផ្លូវដង្ហើមប្រភេទថ្មី Covid-19 ក្រោយពីបានចេញពីនាវាទេសចរណ៍វ៉េស្ទើដាម (Westerdam) ដែលបានចតនៅកំពុងផែ ក្រុងព្រះសីហនុ។៖ «ជូនចំពោះឯកឧត្ដមរដ្ឋលេខាធិការ និង អគ្គនាយកទាំងអស់ហ្នឹង។ ខ្ញុំគិតថា យើងចេះតែប្រយ័ត្នទៅល្អដែរ យើងគួរតែសហការជាមួយគ្រូពេទ្យហើយមានឧបករណ៍សម្រាប់ត្រួតពិនិត្យកម្ដៅ។បងប្អូនយើងចូលធ្វើការគួរតែវាស់កម្ដៅ បើមានការសង្ស័យយើងត្រូវយកចិត្តទុកដាក់ពិនិត្យដោយឡែកទៅ ឬក៏មិនឱ្យចូលទៅក្នុងអង្គភាពដើម្បីរៀបចំ ឬ ក៏ការពារដើម្បីព្យាបាលគ្នា បើមានបញ្ហាហ្នឹងទេ។ មិនមែនជាការរើសអើងទេ ប៉ុន្តែនេះជាវិធានការបង្ការមួយ ក្នុងអង្គភាពហ្នឹងអ៊ីចឹងអាចទាក់ទងគ្នាធ្វើ។ ភក៌ខ្ញុំបានប្រាប់ដែរមិញ អ៊ីចឹងអាចទាក់ទងសុខាភិបាលរកឧបករណ៍ ឬយើងមានឧបករណ៍តាមពេទ្យនីមួយៗគឺថា យើងចាត់ចែងទៅ។ ពេលមុនចូលធ្វើការព្រឹកយើងឆែកទៅ ក្នុងរយៈពេលជំងឺហ្នឹងវាមិនទាន់ស្រកស្រុតអ៊ីចឹងយើងមិនត្រូវធ្វេសប្រហែសទេ ពិសេសរាល់ការប្រជុំ និងមុនពេលចូលប្រជុំគួរតែមានការត្រួតពិនិត្យត្រួតពិនិត្យ២ ឬ ៣ កន្លែង បើថាពិនិត្យទៅមានការសង្ស័យមានឡើងកម្ដៅ ៣៧អង្សាឡើង អាហ្នឹងមិនអនុញ្ញាតឱ្យចូលប្រជុំរួចយកទៅទុកកន្លែងណា ឬ ក៏ព្យាបាលនៅមន្ទីរពេទ្យទៅ។ នេះគ្រាន់តែជាយោបល់ ខ្ញុំចូលរួមយោបល់ទេ សុំឱ្យពិនិត្យបើធ្វើបានជាការល្អ»។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមន្ត្រីរបស់លោក ជាច្រើននាក់បានទៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចេញពីនាវាទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុកាលពីដើមសប្ដាហ៍នេះ ដោយគ្មានពាក់ម៉ាសការពារសុវត្ថិភាពអ្វីទាំងអស់។
ការលើកឡើងរបស់លោក ស ខេង នេះត្រូវបានអ្នកវិភាពលើកឡើងថា មន្ត្រីរដ្ឋាភិបាលក្រុងភ្នំពេញកំពុង ភ័យខ្លាចការឆ្លងជំងឺ Covid-19 ទៅមន្ត្រីរដ្ឋាភិបាល ក្រោយពីបានទៅទទួលអ្នកទេសចរណ៍ចេញពីនាវាទេសចរណ៍ Westerdam៕
2 comments:
Ah Kong Hean Hun Sen has been looking for something to shift the world's attention from his cruelty to suppress Khmer people and human right for a long time, and finally he found a stranded cruise ship. Suddenly Ah Norouk Hun Sen became a hero by accident.
But we have to wait and see how many Khmer people will be infected by such virus.
If many Khmer people got infected, Ah hero Hun Sen will become Ah Zero Hun Sen.
How many Khmer people have infected with the corona virus?
Ah Kwack Hun Sen has used Khmer people's life as a mask to cover his crime so that the world could forget his barbarous acts against human right and democracy in Cambodia.
Post a Comment