Khmer Circle: It's the pot calling anything and everything black...
^^^
ដោយ អាស៊ីសេរី
2020-03-30

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កត នៃអង្គការលីកាដូ (LICADHO) ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥។
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថានឹងចាប់ខ្លួននាយករងអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដោយបានចោទ ថា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ និយាយការពារអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ពីជំងឺកូវីដ១៩ (Covid-19) តាមរយៈវិទ្យុបរទេសនៅក្រៅស្រុកមួយ។
មន្ត្រីសិទ្ធិមនុស្សផ្នែកស៊ើបអង្កេតជើងចាស់ លោក អំ សំអាត ត្រូវបានអាស៊ីសេរីស្រង់សំដីមកផ្សាយ កាលពីព្រឹកថ្ងៃទី២៩ មីនាថា នៅក្នុងដំណាក់កាលនេះការជ្រើសរើសរបស់អាជ្ញាធរក្នុងការចាប់ខ្លួននឹងការឃុំខ្លួនអ្នកហ៊ាននិយាយរិះគន់មិនមែនជាការល្អប្រសើរនោះទេ៖ «ការចាប់នឹងការឃុំខ្លួននេះយើងគូរតែពិនិត្យមើលដែរថា អ្វីជាបទល្មើសអ្វីជាសេរីភាពនៃការបញ្ចេញមតិ ហើយប្រសិនជាយើងធ្វើការឃុំខ្លួន ដោយមិនបានពិចារណាឲ្យត្រឹមត្រូវថា អ្វីជាសេរីភាពបញ្ចេញមតិអ្វីជាបទល្មើសនោះទេអាហ្នឹងធ្វើឲ្យប៉ះពាល់ដែរ សម្រាប់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋនោះបាទ»។
លោក ហ៊ុន សែន សម្ដែងការខឹងសម្បារនេះ ក្នុងពេលលោក ធ្វើសន្និសីទសារព័ត៌មាន នៅរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ មីនា។ ជាងនេះទៅទៀត លោក ហ៊ុន សែន បានបង្គាប់ឲ្យសមត្ថកិច្ចបង្កើនការចុះចាប់ខ្លួនអ្នកផ្សព្វផ្សាយមិនពិត ពីជំងឺកូវីដ១៩ ដល់ផ្ទះ។
មេដឹកនាំរូបនេះ ដាក់បញ្ជាឲ្យតំណាងអយ្យការទូទាំងប្រទេស ចុះធ្វើការជាមួយសមត្ថកិច្ច ក្នុងការធ្វើសកម្មភាពចាប់ខ្លួនពលរដ្ឋ និងបង្គាប់ឲ្យមានការឈប់លើកលែងដល់អ្នកបង្ហោះព័ត៌មានមិនពិតទៀត។
No comments:
Post a Comment