Tuesday, 24 March 2020

របបក្រុងភ្នំពេញរងការរិះគន់ ថាបងើ្កតឲ្យមានភាពរើសអើងជនជាតិចាម តាមរយៈរបាយការណ៍អ្នកផ្ទុកជំងឺកូវីដ-១៩


Khmer Circle:


This of all crises - a global pandemic - ought to bring people in closer unity and solidarity. Coronavirus itself does not discriminate as to anyone's ethnicity, social rank or religion.

The Chams are as Khmer as anyone who considers him/herself 'Khmer' and will always be. Don't lend yourself to being divided and ruled over!

^^^

លោក មួង ណារ៉េត
2020-03-23

ស្រ្តីខ្មែរ​ដើមកំណើតចាម ថ្លែង​សារ​តាម​បណ្តាញសង្គមហ្វេសប៊ុក លើកពីក្តីបារម្ភអំពីការរើសអើង និង​សំណូមសុំ​ឲ្យបញ្ឈប់ការ​រើសអើងនេះ។​
ស្រ្តីខ្មែរ​ដើមកំណើតចាម ថ្លែង​សារ​តាម​បណ្តាញសង្គមហ្វេសប៊ុក លើកពីក្តីបារម្ភអំពីការរើសអើង និង​សំណូមសុំ​ឲ្យបញ្ឈប់ការ​រើសអើងនេះ។​
 រូបភាពពីបណ្តាញសង្គម



ទាំង​​អ្នក​វិភាគ​នយោបាយ​ និង​​សង្គម​ និង​​​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រឆាំង​ សុទ្ធ​តែ​យល់​ស្រប​គ្នា​ ថា​ភាព​រើស​អើង​ពូជ​សាសន៍​នេះ​ មិន​មែន​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ឯក​ឯង​នោះ​ទេ ​ប៉ុន្តែ​ កើត​ចេញ​ពី​ការ​​បែង​ចែក​ពូជ​សាសន៍​ នៅ​ក្នុង​របាយការណ៍​ស្តី​ពី​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ ដែល​ក្រសួង​សុខា​ភិបាល​ បាន​ផ្សាយ​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​នោះ​។​

ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ជា​ច្រើន​ បាន​​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ និង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ បង្ហាញ​​អំពី​ការ​ព្រួយ​បារម្ភ​របស់​ពួក​គាត់​ ដោយសារ​តែ​មាន​ការ​រើស​អើស​ជន​ជាតិ​ចាម​យ៉ាង​ខ្លាំង​ ក្នុង​រយៈ​ពេល​ជាង​មួយ​សប្តាហ៍​ចុង​ក្រោយ​នេះ​ ពោល​គឺ​ចាប់​តាំង​ពី​ក្រសួង​សុខា​ភិបាល​ ចាត់​ចំណាក់​ថ្នាក់​​ពលរដ្ឋ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ ដែល​មាន​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ទាំង​នោះ​ ថា​ជា​ខ្មែរ​ឥស្លាម​។​

អ្នក​វិភាគ​នយោបាយ​ និង​​សង្គម​ លោក​ គឹម​ សុខ​ ថា​តាម​ពិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ មិន​ដែល​មាន​ចិត្ត​​រើស​ជន​ជាតិ​​ចាម​នោះ​ទេ​ បើ​កុំ​តែ​មាន​ការ​បែង​ចែក​ពលរដ្ឋ​ខ្មែរ​បែប​នេះ​នោះ​ <<​តាម​ពិត​​ទៅ​​អ្នក​បង្កើត​ការ​រើស​អើង​ គឺ​ក្រុម​លោក​ ហ៊ុន​ សែន​ ទៅ​វិញ​ទេ​ សូម្បី​តែ​នៅ​ក្នុង​​របាយការណ៍​របស់ក្រសួង​​សុខាភិបាល​​ ក៏​បែង​ចែក​រវាង​​ខ្មែរ​​ និង​​ខ្មែរ​​អ៊ីស្លាម​ដែរ​​។​ ក៏​ប៉ុន្តែ​ ក្នុង​ចិត្ត​​ខ្មែរ​​ទូទៅ​​អត់​​មាន​​ខ្មែរ​ ឬ​ក៏​ខ្មែរ​អ៊ី​ស្លាម​ដែល​ដាច់​ដោយ​​ឡែក​​ពី​គ្នា​ទេ​។​ យើង​​ទាំង​អស់​គ្នា​​ទទួល​​ស្គាល់​ថា​ ជា​ខ្មែរ​។ ក៏​ប៉ុន្តែ​ គឺ​​ក្រុម​​លោក​​ ហ៊ុន​ សែន​ ខ្លួន​​ឯង​​ទេ​ ដែល​​បាន​​បែង​ចែក​​ថា​នេះ​ជា​ខ្មែរ​ ថា​​នោះ​ជា​​ខ្មែរ​អ៊ីស្លាម​>>​។​



នៅ​រាល់​របាយការណ៍​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥​ ខែ​ មីនា​ ដែល​ចាប់​ផ្តើម​រក​ឃើញ​ជន​ជាតិ​​ខ្មែរ​ ដើមកំណើត​ចាម​ ដែល​មាន​​អ្នក​ផ្ទុក​ជំងឺ​កូវីដ​-​១៩​ នោះ​ ក្រសួង​​សុខា​ភិបាល​ ហៅ​ជន​ជាតិ​ខ្មែរ​​ដើម​កំណើត​ចាម​ទាំង​នោះ​ ថា​ជា​ខ្មែរ​អ៊ីស្លាម​គ្រប់​ពេល​។

ទើប​តែ​មាន​ប្រតិកម្ម​ខ្លាំង​ ពី​ការ​បែង​ចែក​ពូជសាសន៍​​នេះ​ ទើប​ក្រសួង​សុខាភិបាល​លែង​ហៅ​​ពួក​គាត់​​ថា​ជា​ខ្មែរ​អ៊ី​ស្លាម​ ដោយ​​ដាក់​ត្រឹម​ថា​ជន​ជាតិ​ខ្មែរ​វិញ​។ ការ​ឈប់​ហៅ​ជន​ជាតិ​ខ្មែរ​ ដែល​មាន​ដើម​កំណើត​ចាម​ ដែល​មាន​ផ្ទុក​ជំងឺ​នេះ​ ថា​ជា​ខ្មែរ​អ៊ីស្លាម​ ចាប់​ផ្តើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ ​មីនា​ មក​។​

អា​ស៊ី​សេរី​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​ ជុំវិញ​ការ​កែ​ប្រែ​ ដោយ​គ្មាន​ការ​ពន្យល់​ហេតុផល​នេះ​ បាន​នៅ​ឡើយ​ទេ​។​

មុន​នឹង​ប្តូរ​មក​ប្រើ​តែ​ជន​ជាតិ​ខ្មែរ​វិញ​នេះ​ ក្រសួង​សុខា​ភិបាល​ ក៏​បាន​រម្លេច​ថា​ជន​ជាតិ​​ខ្មែរ​ ដើម​កំណើត​ចាម​ទាំង​នោះ​ មក​ពី​ចូល​រួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ ការ​សង្កត់​ធ្ងន់​ថា​​​អ្នក​ទាំង​នោះ​ ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​នេះ​ ក៏​រង​ការរិះ​គន់​ថា​ របប​ក្រុង​ភ្នំពេញ​ ព្យាយាម​​បង្ហាញ​ថា​ជំងឺ​ឆ្លង​នេះ​ គឺ​នាំ​ចូល​ពី​ក្រៅ​ ជាពិសេស​ពី​ម៉ាឡេស៊ី​ និង​អឺរ៉ុប​ មិន​មែន​មក​ពី​ចិន​ទេ​។ ​

ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រង្ស៊ី​ ថា​មិន​ថា​របប​ក្រុង​ភ្នំពេញ​ ចង់​ទម្លាក់​កំហុស​រឿង​ឆ្លង​មេរោគ​នេះ​ ទៅ​លើ​ប្រទេស​ដទៃ​ក្រៅពី​ប្រទេស​ចិន​ក៏​ដោយ​ ក៏​ការ​ពិត​គឺ​ប្រភព​ដើម​នៃ​មេរោគ​នេះ​ គឺ​ឆ្លង​ពី​ប្រទេស​ចិន​នោះ​ឯង​ <<​ដូច្នេះ​​កុំ​​ទៅ​​ឆ្លើយ​​ដាក់​​អី​ណា​ម៉ា​ឡេ​​ស៊ី​ ចាម​ហ្នឹង​នោះ​ បើ​​ចង់​មើល​ប្រភព​​ដើម​​ថា​​ជំងឺ​​ហ្នឹង​​ចេញ​​មក​ពី​ណា​​ គឺ​​ចេញ​​មក​​ពី​​ប្រទេស​​ចិន​ ហើយ​​អ្នក​​ណា​​ដែល​បើ​ក​​ជើង​​យន្ត​ហោះ​​ ពី​ប្រទេស​​ចិន​​បើ​ក​​ចំហ​ឲ្យ​​ពួក​ជន​ជាតិ​​ចិន​ ជាពិសេស​​មក​​ពី​​ទី​ក្រុង​​វូហាន​ ដែល​ជាដើម​​កំណើត​​នៃ​ជំងឺ​នោះ​ ឲ្យ​​ចូល​​មក​​ប្រទេស​​កម្ពុជា​​តាម​ចិត្ត​ ដែល​មក​នូវ​​ហានិភ័យ​ធំ​ជាង​​គេ​​បំផុត​ គឺ​អ្នក​​ដែល​​បើក​​ជើង​​យន្តហោះ​​ពី​​ប្រទេស​​ចិន​​មក​ប្រទេស​​កម្ពុជា​ ឲ្យ​​ចិន​​ និង​​មេរោគ​​មក​ពី​​ប្រទេស​​ចូល​​មក​តាម​ចិត្ត​ គឺ​លោក​ ហ៊ុន​ សែន​ តែ​ម្តង​​។​ ដូច្នេះ​​កុំ​ទៅ​​បង្វែង​ដាន​​ឆ្លើយ​​ដាក់​​ម៉ា​ឡេ​ស៊ី​ ឬ​ចាម​​អី​នោះ​។​ អ្នក​​ដែល​​ទទួល​​កំហុស​​ជាង​គេ​​ បើ​​មាន​គ្រោះ​ថ្នាក់​ធំ​​នៅ​ប្រទេស​កម្ពុជា​​ គឺ​​លោក​​ ហ៊ុន​ សែន​ តែ​​ម្តង​>>​។

មេរោគ​កូរ៉ូណា​ថ្មី​ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​កូវីដ​-​១៩​ នេះ​ ផ្ទុះ​រាត​ត្បាត​ដំបូងនៅទីក្រុងវូហាន (Wuhan) ខេត្ត​ហ៊ូ​​បេ​ (Hubei) ប្រទេស​ចិន​ តាំង​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ មក​ម្ល៉េះ​។ ទោះ​ជា​មានការ​រាត​ត្បាត​នៃ​ជំងឺ​នេះ ​ក៏​កម្ពុជា​មិន​បិទ​ជើង​យន្ត​ពី​ក្រុង​វូ​ហាន​ នោះ​ដែរ​។ អ្នក​ជំងឺ​ដំបូង​ ដែលនាំ​មេរោគ​នេះ​ មក​កម្ពុជា​ គឺ​ជន​ជាតិ​ចិន​ ដែល​ធ្វើ​ដំណើរ​មក​ពីទី​ក្រុង​វូហាន​នោះ​ ជាមួយ​នឹង​ក្រុម​គ្រួ​សារ​។​

ក្នុង​ខែ​មករា​ ជន​ជាតិ​ជាង​ ៣​ ពាន់​នាក់​ ក៏​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​វូ​ហាន​ មក​ដល់​កម្ពុជា​ដែរ​​ ដោយ​សារ​តែ​កម្ពុជា​មិន​បិទ​ជើង​យន្ត​ហោះ​ត្រង់​ពី​ទី​ក្រុង​វូ​ហាន​នោះ​។​ គ្មាន​សេចក្តី​រាយការណ៍​ណា​មួយ​ អំពី​ស្ថានភាព​ជន​ជាតិ​ចិន​ទាំង​ជាង​ ៣​ ពាន់​នោះ​ទេ​ ហើយ​ក៏​គ្មាន​សេចក្តី​រាយការណ៍​​ណា​មួយ​ ថា​របប​ក្រុង​ភ្នំពេញ​ បាន​ធ្វើ​តេស្ត​ពិនិត្យ​សុខភាព​ ដើម្បី​រក​មើល​មេរោគ​កូរ៉ូណា​ លើ​ជន​ជាតិ​ចិន​ទាំង​នោះ​ដែរ​។​

របប​ក្រុង​ភ្នំពេញ​ រង​ការ​រិះ​គន់​ ថា​ព្យាយាម​លាក់​ព័ត៌មាន​ អំពី​ស្ថានភាព​​របស់​​ជន​ជាតិ​ ដែល​នៅតែ​បន្ត​ធ្វើ​ដំណើរ​មក​កម្ពុជា​ ទោះ​ជំងឺ​រាត​ត្បាត​នេះ​ កំពុង​តែ​កើន​ឡើង​ពេញ​បន្ទុក​នៅ​លើ​ពិភពលោក​។​

ឥឡូវ​ការ​ឆ្លង​រាត​ត្បាត​នេះ​ បាន​កើត​មាន​នៅ​ ១៨៨​ ប្រទេស​​នៅ​ទូទាំង​ពិភព​លោក​។​ ប្រទេសកម្ពុជា​ ដែល​លោក​ ហ៊ុន​ សែន​ ធ្លាប់​​ប្រកាស​អួត​ថា​ ទាល់​តែ​មាន​ថ្ងៃ​ទី​ ៣១​ ខែ​ កុម្ភៈ​ ឬ​ចាំ​ទា​ល់តែ​សេះដុះ​ស្នែង​ ទើប​មាន​កើត​ជំងឺ​នេះ​ ក៏​ចាប់​ផ្តើម​កើត​មាន​ជា​បន្ត​បន្ទាប់​។​

ការ​ភ័យ​ខ្លាច​ និង​​ការ​រើស​អើង​ពូជ​សាសន៍​ ក៏​ចាប់​ផ្តើម​កើន​ឡើង​ខ្លាំង​ដែរ​ ប៉ុន្តែ​ គ្មាន​សេចក្តី​រាយការណ៍​ណា​មួយ​ ថា​ជន​ជាតិ​ចិន​នៅ​កម្ពុជា​រង​ការរើស​អើង​នោះ​ឡើយ​ លើក​លែង​តែ​ជន​ជាតិ​​ខ្មែរ​​ដើម​កំណើត​ចាម​ប៉ុណ្ណោះ​។​

លោក​ សម​ រង្ស៊ី​ អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ ជា​ពិសេស​​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ កុំ​មានការ​រើស​អើង​លើ​ពលរដ្ឋ​ខ្មែរ​ ដើម​កំណើត​ចាម​ទាំង​នេះ​។  លោក​ថា​ មេរោគ​ណា​ក៏ដោយ​​ វា​​មិន​ចេះ​រើស​អើង​​អត់​ពូជ​សាសន៍​ ឬ​សាសនា​នោះ​ទេ​។ លើក​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ កុំយក​ជន​ជាតិ​ ឬ​ សាសនា​​យក​និយាយ​ ក្នុង​ការ​​រួម​កម្លាំង​គ្នា​​ ដើម្បី​កម្ចាត់​មេរោគ​កូរ៉ូណា​ថ្មី​នេះ​៕

2 comments:

Anonymous said...

The evil Yuon swallowed Champa.
The evil Yuon control Ah Yuon's slave Hun Sen.
Yuon never wanted Cham people to be a significant power in that region. When they are strong, they will want to have at least part of their country back.
Draw your own conclusion where that bias came from.

Anonymous said...

Chan was once very strong and took over Khmer empire's capitol once.