Khmer Circle:
This of all crises - a global pandemic - ought to bring people in closer unity and solidarity. Coronavirus itself does not discriminate as to anyone's ethnicity, social rank or religion.
The Chams are as Khmer as anyone who considers him/herself 'Khmer' and will always be. Don't lend yourself to being divided and ruled over!
^^^
លោក មួង ណារ៉េត
2020-03-23

ស្រ្តីខ្មែរដើមកំណើតចាម ថ្លែងសារតាមបណ្តាញសង្គមហ្វេសប៊ុក លើកពីក្តីបារម្ភអំពីការរើសអើង និងសំណូមសុំឲ្យបញ្ឈប់ការរើសអើងនេះ។
រូបភាពពីបណ្តាញសង្គម
ទាំងអ្នកវិភាគនយោបាយ និងសង្គម និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង សុទ្ធតែយល់ស្របគ្នា ថាភាពរើសអើងពូជសាសន៍នេះ មិនមែនកើតចេញពីប្រជាពលរដ្ឋខ្មែរដោយឯកឯងនោះទេ ប៉ុន្តែ កើតចេញពីការបែងចែកពូជសាសន៍ នៅក្នុងរបាយការណ៍ស្តីពីអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានផ្សាយតាំងពីថ្ងៃទី ១៥ ខែ មីនានោះ។
ការលើកឡើងនេះ ធ្វើឡើងក្រោយពីពលរដ្ឋខ្មែរ ដែលមានដើមកំណើតចាមជាច្រើន បានបង្ហោះសារតាមបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ បង្ហាញអំពីការព្រួយបារម្ភរបស់ពួកគាត់ ដោយសារតែមានការរើសអើសជនជាតិចាមយ៉ាងខ្លាំង ក្នុងរយៈពេលជាងមួយសប្តាហ៍ចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រសួងសុខាភិបាល ចាត់ចំណាក់ថ្នាក់ពលរដ្ឋខ្មែរ ដែលមានដើមកំណើតចាម ដែលមានផ្ទុកជំងឺកូវីដ-១៩ទាំងនោះ ថាជាខ្មែរឥស្លាម។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ថាតាមពិតប្រជាពលរដ្ឋខ្មែរ មិនដែលមានចិត្តរើសជនជាតិចាមនោះទេ បើកុំតែមានការបែងចែកពលរដ្ឋខ្មែរបែបនេះនោះ <<តាមពិតទៅអ្នកបង្កើតការរើសអើង គឺក្រុមលោក ហ៊ុន សែន ទៅវិញទេ សូម្បីតែនៅក្នុងរបាយការណ៍របស់ក្រសួងសុខាភិបាល ក៏បែងចែករវាងខ្មែរ និងខ្មែរអ៊ីស្លាមដែរ។ ក៏ប៉ុន្តែ ក្នុងចិត្តខ្មែរទូទៅអត់មានខ្មែរ ឬក៏ខ្មែរអ៊ីស្លាមដែលដាច់ដោយឡែកពីគ្នាទេ។ យើងទាំងអស់គ្នាទទួលស្គាល់ថា ជាខ្មែរ។ ក៏ប៉ុន្តែ គឺក្រុមលោក ហ៊ុន សែន ខ្លួនឯងទេ ដែលបានបែងចែកថានេះជាខ្មែរ ថានោះជាខ្មែរអ៊ីស្លាម>>។
នៅរាល់របាយការណ៍ចាប់តាំងពីថ្ងៃទី ១៥ ខែ មីនា ដែលចាប់ផ្តើមរកឃើញជនជាតិខ្មែរ ដើមកំណើតចាម ដែលមានអ្នកផ្ទុកជំងឺកូវីដ-១៩ នោះ ក្រសួងសុខាភិបាល ហៅជនជាតិខ្មែរដើមកំណើតចាមទាំងនោះ ថាជាខ្មែរអ៊ីស្លាមគ្រប់ពេល។
ទើបតែមានប្រតិកម្មខ្លាំង ពីការបែងចែកពូជសាសន៍នេះ ទើបក្រសួងសុខាភិបាលលែងហៅពួកគាត់ថាជាខ្មែរអ៊ីស្លាម ដោយដាក់ត្រឹមថាជនជាតិខ្មែរវិញ។ ការឈប់ហៅជនជាតិខ្មែរ ដែលមានដើមកំណើតចាម ដែលមានផ្ទុកជំងឺនេះ ថាជាខ្មែរអ៊ីស្លាម ចាប់ផ្តើមធ្វើកាលពីថ្ងៃទី ២១ ខែ មីនា មក។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងសុខាភិបាល ជុំវិញការកែប្រែ ដោយគ្មានការពន្យល់ហេតុផលនេះ បាននៅឡើយទេ។
មុននឹងប្តូរមកប្រើតែជនជាតិខ្មែរវិញនេះ ក្រសួងសុខាភិបាល ក៏បានរម្លេចថាជនជាតិខ្មែរ ដើមកំណើតចាមទាំងនោះ មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី។ ការសង្កត់ធ្ងន់ថាអ្នកទាំងនោះ ត្រឡប់ពីប្រទេសម៉ាឡេស៊ីនេះ ក៏រងការរិះគន់ថា របបក្រុងភ្នំពេញ ព្យាយាមបង្ហាញថាជំងឺឆ្លងនេះ គឺនាំចូលពីក្រៅ ជាពិសេសពីម៉ាឡេស៊ី និងអឺរ៉ុប មិនមែនមកពីចិនទេ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថាមិនថារបបក្រុងភ្នំពេញ ចង់ទម្លាក់កំហុសរឿងឆ្លងមេរោគនេះ ទៅលើប្រទេសដទៃក្រៅពីប្រទេសចិនក៏ដោយ ក៏ការពិតគឺប្រភពដើមនៃមេរោគនេះ គឺឆ្លងពីប្រទេសចិននោះឯង <<ដូច្នេះកុំទៅឆ្លើយដាក់អីណាម៉ាឡេស៊ី ចាមហ្នឹងនោះ បើចង់មើលប្រភពដើមថាជំងឺហ្នឹងចេញមកពីណា គឺចេញមកពីប្រទេសចិន ហើយអ្នកណាដែលបើកជើងយន្តហោះ ពីប្រទេសចិនបើកចំហឲ្យពួកជនជាតិចិន ជាពិសេសមកពីទីក្រុងវូហាន ដែលជាដើមកំណើតនៃជំងឺនោះ ឲ្យចូលមកប្រទេសកម្ពុជាតាមចិត្ត ដែលមកនូវហានិភ័យធំជាងគេបំផុត គឺអ្នកដែលបើកជើងយន្តហោះពីប្រទេសចិនមកប្រទេសកម្ពុជា ឲ្យចិន និងមេរោគមកពីប្រទេសចូលមកតាមចិត្ត គឺលោក ហ៊ុន សែន តែម្តង។ ដូច្នេះកុំទៅបង្វែងដានឆ្លើយដាក់ម៉ាឡេស៊ី ឬចាមអីនោះ។ អ្នកដែលទទួលកំហុសជាងគេ បើមានគ្រោះថ្នាក់ធំនៅប្រទេសកម្ពុជា គឺលោក ហ៊ុន សែន តែម្តង>>។
មេរោគកូរ៉ូណាថ្មី ដែលបណ្តាលឲ្យកើតជំងឺកូវីដ-១៩ នេះ ផ្ទុះរាតត្បាតដំបូងនៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ូបេ (Hubei) ប្រទេសចិន តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៩ មកម្ល៉េះ។ ទោះជាមានការរាតត្បាតនៃជំងឺនេះ ក៏កម្ពុជាមិនបិទជើងយន្តពីក្រុងវូហាន នោះដែរ។ អ្នកជំងឺដំបូង ដែលនាំមេរោគនេះ មកកម្ពុជា គឺជនជាតិចិន ដែលធ្វើដំណើរមកពីទីក្រុងវូហាននោះ ជាមួយនឹងក្រុមគ្រួសារ។
ក្នុងខែមករា ជនជាតិជាង ៣ ពាន់នាក់ ក៏បានធ្វើដំណើរពីក្រុងវូហាន មកដល់កម្ពុជាដែរ ដោយសារតែកម្ពុជាមិនបិទជើងយន្តហោះត្រង់ពីទីក្រុងវូហាននោះ។ គ្មានសេចក្តីរាយការណ៍ណាមួយ អំពីស្ថានភាពជនជាតិចិនទាំងជាង ៣ ពាន់នោះទេ ហើយក៏គ្មានសេចក្តីរាយការណ៍ណាមួយ ថារបបក្រុងភ្នំពេញ បានធ្វើតេស្តពិនិត្យសុខភាព ដើម្បីរកមើលមេរោគកូរ៉ូណា លើជនជាតិចិនទាំងនោះដែរ។
របបក្រុងភ្នំពេញ រងការរិះគន់ ថាព្យាយាមលាក់ព័ត៌មាន អំពីស្ថានភាពរបស់ជនជាតិ ដែលនៅតែបន្តធ្វើដំណើរមកកម្ពុជា ទោះជំងឺរាតត្បាតនេះ កំពុងតែកើនឡើងពេញបន្ទុកនៅលើពិភពលោក។
ឥឡូវការឆ្លងរាតត្បាតនេះ បានកើតមាននៅ ១៨៨ ប្រទេសនៅទូទាំងពិភពលោក។ ប្រទេសកម្ពុជា ដែលលោក ហ៊ុន សែន ធ្លាប់ប្រកាសអួតថា ទាល់តែមានថ្ងៃទី ៣១ ខែ កុម្ភៈ ឬចាំទាល់តែសេះដុះស្នែង ទើបមានកើតជំងឺនេះ ក៏ចាប់ផ្តើមកើតមានជាបន្តបន្ទាប់។
ការភ័យខ្លាច និងការរើសអើងពូជសាសន៍ ក៏ចាប់ផ្តើមកើនឡើងខ្លាំងដែរ ប៉ុន្តែ គ្មានសេចក្តីរាយការណ៍ណាមួយ ថាជនជាតិចិននៅកម្ពុជារងការរើសអើងនោះឡើយ លើកលែងតែជនជាតិខ្មែរដើមកំណើតចាមប៉ុណ្ណោះ។
លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ ជាពិសេសអ្នកកាន់សាសនាព្រះពុទ្ធ កុំមានការរើសអើងលើពលរដ្ឋខ្មែរ ដើមកំណើតចាមទាំងនេះ។ លោកថា មេរោគណាក៏ដោយ វាមិនចេះរើសអើងអត់ពូជសាសន៍ ឬសាសនានោះទេ។ លើកស្នើឲ្យពលរដ្ឋទាំងអស់ កុំយកជនជាតិ ឬ សាសនាយកនិយាយ ក្នុងការរួមកម្លាំងគ្នា ដើម្បីកម្ចាត់មេរោគកូរ៉ូណាថ្មីនេះ៕
2 comments:
The evil Yuon swallowed Champa.
The evil Yuon control Ah Yuon's slave Hun Sen.
Yuon never wanted Cham people to be a significant power in that region. When they are strong, they will want to have at least part of their country back.
Draw your own conclusion where that bias came from.
Chan was once very strong and took over Khmer empire's capitol once.
Post a Comment