Friday, 13 March 2020

មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ដាក់​មន្ទិល​លើ​អ្នក​បកប្រែ ថា​ធ្វើ​ឲ្យ​មន្ត្រី​ទូត​អាមេរិក​យល់​ខុស ជុំវិញ​



Khmer Circle:


There's no need to go as far as making a scapegoat of the translators! The whole world can clearly - without the help of translation - see where the CPP regime is leaning towards and or insinuating in the context of this show trial. Patrick Murphy could even sniff that from the rooftop of his US embassy!!


^^^


សំណុំ​រឿង​លោក កឹម សុខា
ដោយ មួង ណារ៉េត
2020-03-12

(ឆ្វេង) លោក ផែទ្រិក ម័រហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក ជិន ម៉ាលីន មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។
(ឆ្វេង) លោក ផែទ្រិក ម័រហ្វ៊ី (Patrick Murphy) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​លោក ជិន ម៉ាលីន មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌។
 រូប៖ Provided photo និង Screenshot




មន្ត្រី​របប​លោក ហ៊ុន សែន និង​មន្ត្រី​តុលាការ​ ថ្លែង​សារ​ភ្លាមៗ តប​ទៅ​នឹង​ជំហរ​របស់​តំណាង​ទូត​សហរដ្ឋ​អាមេរិក ដែល​រិះគន់​ការ​ជំនុំ​ជម្រះ​ក្ដី​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​នោះ។ មន្ត្រី​ក្រសួង​យុត្តិធម៌​បន្ទោស​អ្នក​បកប្រែ ថា​អាច​បក​មិន​ត្រូវ។ ចំណែក​ឯ​មន្ត្រី​តុលាការ ថា មិន​ដែល​ចោទ​អាមេរិក​ពី​កាល​ណា​នោះ​ទេ។

មន្រ្តី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ដាក់​ការ​សង្ស័យ​ទៅ​លើ​អ្នក​បក​ប្រែ ថា ធ្វើ​ឲ្យ​តំណាង​ទូត​អាមេរិក យល់​ខុស​រឿង​ជម្រះ​ក្តី​ករណី​លោក កឹម សុខា។ នៅ​ក្នុង​សារ​តាម​ហ្វេសប៊ុក​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា លោក ជិន ម៉ាលីន ថា​អាច​មាន​បញ្ហា​នៃ​ការ​បក​ប្រែ​ភាសា​ជូន​លោក​ទូត ក្នុង​ពេល​សវនាការ ទើប​នាំ​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ ដែល​លោក​អះអាង​ថា ការ​ពិត មិន​ដូច​អ្វី​ដែល​តំណាង​ទូត​អាមេរិក​លើក​ឡើង​នោះ​ទេ។

ប្រតិកម្ម​របស់​មន្រ្តី​រដ្ឋាភិបាល​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក ផែទ្រិក ម័រហ្វ៊ី (Patrick Murphy) ចូល​ស្ដាប់​សវនាការ​លោក កឹម សុខា ដោយ​ផ្ទាល់​ កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា​នោះ និង​បាន​កត់​សម្គាល់​ថា ជំហរ​ខា​ង​ព្រះរាជអាជ្ញា ដែល​​ភ្ជាប់​សហរដ្ឋអាមេរិក ថា ជា​រដ្ឋ​បរទេស ឃុបឃិត​គ្នា​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ គឺ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​នីតិរដ្ឋ ប្រព័ន្ធ​យុត្តិធម៌ នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​វា​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា​នឹង​អាមេរិក និង​ប្រទេស​ឯ​ទៀត​ផង​ដែរ។



ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ លោក គី តិច ធ្លាប់​បង្ហើប​ថា យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ៩ រួម​ទាំង​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ផង សុទ្ធតែ​មាន​ឈ្មោះ​ក្នុង​ឯកសារ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។

បើ​ទោះ​ជា​លោក កឹម សុខា ត្រូវ​បាន​ចោទ​ប្រកាន់​ថា ត្រូវរ៉ូវ​គ្នា​ជាមួយ​រដ្ឋ​បរទេស​ក្តី ក៏​ខាង​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឯ​ណោះ ក៏​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១២ ខែ​មីនា​ដែរ​ថា ព្រះរាជ​អាជ្ញា​មិន​បាន​ចោទ​ប្រកាន់​ប៉ះ​ពាល់​ទៅ​លើ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

នេះ​ជា​លើក​ដំបូង​ហើយ ដែល​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​ខាង​តុលាការ ចេញ​សេចក្ដី​ថ្លែង​ការណ៍​ព្រមៗ គ្នា ដោយ​បញ្ជាក់​ជំហរ​ថា រដ្ឋ​បរទេស​ដែល​រង​ការ​ចោទ​ប្រកាន់ ថា បាន​ត្រូវរ៉ូវ​គ្នា​ជាមួយ​លោក កឹម សុខា នោះ គឺ​មិន​មែន​ជា​សហរដ្ឋ​អាមេរិក​នោះ​ទេ។

កន្លង​មក រាល់​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ថ្លែង​សារ​ណា​មួយ ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ក្នុង​តុលាការ មន្រ្តី​របប​ក្រុង​ភ្នំពេញ តែងតែ​ព្រមាន​បក​ទៅ​វិញ ដោយ​ណែនាំ​ និង​រម្លឹក​កុំឲ្យ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ឬ​កុំ​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​ជា​ដើម។

តែម្តង​នេះ មន្រ្តី​របប​ក្រុង​ភ្នំពេញ ហាក់​ដូច​ជា​កាត់​បន្ថយ​សារ​បែប​នេះ ដោយ​ជ្រើសរើស​មក​ទម្លាក់​កំហុស​លើ​អ្នក​បក​ប្រែ និង​បកស្រាយ​ច្បាប់​ខ្មែរ​ពន្យល់​ជំនួស​ទៅ​វិញ៕

1 comment:

Anonymous said...

No comprener English !!
On one side no EBA, No money, no job for Khmer people, on the other side his son Corona virus is ravaging the world, Hun Sen is about to jump into his crocodile pond and let his crocodiles eat him.