Khmer Circle:
This systematic plundering and raping of the country’s
natural and other material assets have been taking place since the Vietnamese
tanks rolled into Cambodia back about four decades agon - December 1978 – to be
precise. The first wave of shipments of loots out of the newly “liberated”
period started off with belongings and public assets that had been left in the
capital of Phnom Penh by its former residents who were force - evacuated four
years earlier with only a handful of personal possessions that each person
could fetch in their trudge out of the city. Attention then quickly turned to
what was even at the time prized trophy of the country and, yes, lots and lots
of it: timber. National High Way 1 was not quite enough to speed up the volume of
trafficking and transport of the war chest for the foreign invaders and occupiers,
so the Mekong water way became another transport canal for felled timber to
float downstream and into warehouses and timber processing plants along any of
the Nine Dragons tributaries in the Mekong Delta. If the Mekong isn’t being
used in this way nowadays, it is simply because the once timber rich swathes of
forest in the upper Mekong provinces have now been cleared of trees – not
excluding smaller trees! But, even the sorrowful fate of the Mekong [‘Mother River’]
isn’t being allowed a break by Vietnamese opportunism, greed and rape in this
way as Vietnamese commercial sand-dredging continues apace – with the aid of official
corruption and complicity, of course.
As with most things involving Vietnam, the central
authorities are far from being unaware of activities like illegal logging and
local courts working hard to conceal evidence of such activities by means of
judicial harassment, the local courts and police threatening a handful of exceptionally
brave environmental activists and investigators instead of the agents of the
destruction and theft. After all, the blank cheque that provided the license for
the destruction and foundation for Vietnamese plundering and raping of the
country has been there in black and white: so-called “Economic Land Concessions”
– thanks to the man the Vietnamese themselves consider their most reliable Kampuchian
friend, human asset and valued gift to Vietnam…
^^^
ដោយ សេក បណ្ឌិត
2020-03-17
rfa
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា ពេលចេញពីសាលាដំបូងខេត្តក្រចេះ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
រូប៖ សកម្មជនបរិស្ថាន
ស្ដាប់ ឬទាញយកសំឡេង
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ស្នើឱ្យតំណាងអយ្យការខេត្តក្រចេះ អគ្គព្រះរាជអាជ្ញា និងរដ្ឋាភិបាល ស៊ើបអង្កេតបទល្មើសព្រៃឈើទ្រង់ទ្រាយធំ ក្នុងតំបន់ព្រៃឡង់ ដែលកើតមានជាយូរឆ្នាំមកហើយ។ លោកផ្តាំទៅរដ្ឋាភិបាល និងមន្ត្រីតុលាការទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះក្រុមហ៊ុន ស៊ីង បាយអូថេក(THINK BIOTECH CAMBODIA) និងក្រុមហ៊ុនអង្គរ ប្លាយវូដ (Angkor Plywood) ពីព្រោះលោកមានភស្តុតាងច្បាស់លាស់ ដែលបង្ហាញថា ក្រុមហ៊ុនទាំងនេះ បន្តកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់។ ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើអះអាងថា គណៈកម្មការជំនាញថ្នាក់មូលដ្ឋានកំពុងចាត់វិធានការរឿងនេះ។
ម្ចាស់ពានរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize លោក អ៊ូច ឡេង ចង់ឱ្យស្ថាប័នអយ្យការ និងរដ្ឋាភិបាល ចាត់វិធានការច្បាប់ ចំពោះក្រុមឧក្រិដ្ឋជនព្រៃឈើ ដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញដើមច្បោះជ័រទឹក និងបំផ្លាញប្រព័ន្ធអេកូឡូស៊ី (Ecology System) ក្នុងតំបន់ព្រៃឡង់ធំធេង។ លោកជំរុញកូនខ្មែរទាំងអស់ ត្រូវរួមគ្នារកមធ្យោបាយ ការពារព្រៃឈើ និងការពារធនធានធម្មជាតិមរតកដូនតា។
ថ្លែងក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរីកាលពីយប់ ថ្ងៃទី១៦ មីនា លោក អ៊ូច ឡេង ផ្ដាំទៅព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ថា ត្រូវតែចាត់វិធានការច្បាប់ ចំពោះបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ព្រោះលោកមានភស្តុតាង និងរបាយការណ៍ច្បាស់លាស់ ហើយភស្តុតាងទាំងនេះ លោកបានដាក់ជូនស្ថាប័នអយ្យការខេត្តក្រចេះរួចហើយ។ លោកសង្កត់ធ្ងន់ថា ប្រសិនបើតុលាការ និងព្រះរាជអាជ្ញា បានទទួលភស្តុតាងរួចហើយ តែបែរជាមិនចាត់វិធានការ មានន័យថា មន្ត្រីតុលាការទាំងនោះហាក់ដូចជា ឃុបឃិតជាមួយក្រុមហ៊ុនធ្វើអាជីវកម្មឈើខុសច្បាប់៖ «ភស្តុងតាងខ្ញុំមាន ខ្ញុំផ្តល់ទៅឱ្យរដ្ឋាភិបាល ផ្តល់ទៅឱ្យព្រះរាជអាជ្ញា និងផ្តល់ទៅឱ្យម្ចាស់ជំនួយ លោកទាំងនោះ គួរតែចាត់វិធានការឱ្យបានមុតមាំ ជាមួយក្រុមហ៊ុនទាំងនោះ ចៀសវាងអ្វីដែលពន្យារពេលឃុបឃិត រហូតដល់ព្រៃឈើ ព្រៃឡង់នៅតំបន់នោះ អស់អាលីងក៏ដូចជាដើមច្បោះនេះ។ ទាំងអស់គ្នាត្រូវតែ គិតគូពិចារណា ឱ្យបានទាន់ពេលវេលា វាជាជាងព្រៃឈើវិនាសហិនហោច លុយក៏អស់ បែរជា រារាំងសកម្មជនដូចជា សហគមន៍ព្រៃឡង់ ហើយនិងសកម្មជនដូចខ្ញុំនេះ»។
លោក អ៊ូច ឡេង បន្ថែមថា ការឃាត់ខ្លួនលោក និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត ផ្អែកតាមបណ្តឹងរបស់តំណាងក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បីរារាំងមិនឱ្យក្រុមការងាររបស់លោក ស៊ើបអង្កេត និងលាតត្រដាងបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់។
លោកបន្ថែមថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា (USAID) ប្រចាំកម្ពុជា ដែលជាម្ចាស់ជំនួយ អភិរក្សព្រៃឡង់ បានបង្ហាញរបាយការណ៍ ស្រាវជ្រាវរកឃើញថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើហ៊ុបនៅក្នុងតំបន់ព្រៃឡង់ ជាពិសេស កាប់បំផ្លាញ ដើមជ័រច្បោះខ្នាតធំ ប៉ះពាល់ទីកន្លែងអាស្រ័យផលព្រៃឈើរបស់សហគមន៍ ក៏ប៉ុន្តែមកទល់ពេលនេះ គ្មានតម្រុយស៊ើបអង្កេតជាក់លាក់ណាមួយនោះទេ។ លោកអះអាងថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការលើក្រុមហ៊ុនទាំងនេះទេ មានន័យថា រដ្ឋាភិបាលកំពុងការពារក្រុមហ៊ុនទាំងនេះ៖ «សូម្បីតែ USAD (ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ) និងសហគមន៍អឺរ៉ុបក៏មានភស្តុតាងបញ្ជាក់ថា ក្រុមហ៊ុនស៊ីងបាយអូថេក និងអង្គរប្លាយវូដ កាប់ច្បោះប្រជាពលរដ្ឋ ទាំងក្នុងដីសម្បទានក៏ដូចជាក្រៅ សម្បទានតំបន់ការពារ លក់នៅផ្គត់ផ្គង់នៅទីផ្សារបរទេសដែរ។ ហេតុអីបានជារាជរដ្ឋាភិបាល ក៏ដូចជាតុលាការ មិនព្រមចាត់វិធានការ បែរជារកកំហុសចាត់វិធានការលើសកម្មជនការពារបរិស្ថានទៅវិញ។ ខ្ញុំមិនសប្បាយចិត្តទេ ក្នុងការដោះលែង អ្វីដែលខ្ញុំចង់បាន គឺចង់ឱ្យតុលាការ ព្រះរាជអាជ្ញា ត្រូវចាត់វិធានការពីឧក្រិដ្ឋជនព្រៃឈើ ដែលបានបំផ្លាញធនធានធម្មជាតិ ដែលបានបំផ្លាញដើមច្បោះ »។
អាស៊ីសេរីបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុន ស៊ីង បាយអូថេក លោក ឡាច ផាន់ណូ និងតំណាងអយ្យការខេត្តក្រចេះ លោក សោ វុទ្ធី ដើម្បីសុំការអធិប្បាយករណីនេះ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៧ មីនា។
ចំណែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
អ្នកនាំពាក្យគណៈកម្មការជាតិ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី មានប្រសាសន៍ថា គណៈកម្មការជាតិ កំពុងចាត់វិធានការរឿងនេះ។ លោកថា គណៈកម្មការជាតិនឹងអនុវត្តច្បាប់ ប្រសិនបើរកឃើញថា ក្រុមហ៊ុនទាំងនោះបានប្រព្រឹត្តខុសច្បាប់មែននោះ។ ចំពោះសំណួរថា ប្រសិនបើរកឃើញថា មានមន្ត្រីរដ្ឋាភិបាល ឈ្មួញឈើ និងក្រុមឧកញ៉ាណាមួយជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មព្រៃឈើ តើគណៈកម្មការជាតិអនុវត្តច្បាប់ ឬទេ? អ្នកនាំពាក្យរូបនេះ ឆ្លើយយ៉ាងខ្លីថា បុគ្គលណាក្តីឱ្យតែប្រព្រឹត្តល្មើសច្បាប់ នឹងអនុវត្តច្បាប់ដូចគ្នា៖ «ថ្នាក់ក្រោមជាតិក៏ជា គណៈកម្មការដែរ គាត់ជាសមាជិករបស់គណៈកម្មការជាតិ។ អ៊ីចឹងការងារថ្នាក់ក្រោមខេត្តរបស់គាត់ គឺគាត់ធ្វើរបស់គាត់។ អ្នកណាធ្វើខុសត្រូវអនុវត្តច្បាប់ដូចគ្នា ឱ្យតែមានភស្តុតាង»។
របាយការណ៍ស្រាវជ្រាវ របស់សកម្មជនបរិស្ថានរកឃើញថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៣ កំពុងធ្វើអាជីវកម្មឈើខ្នាតធំ ជាប់តំបន់ព្រៃឡង់ គឺក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) ក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA) និងក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood)។ ក្រុមហ៊ុនទាំងនេះ សុទ្ធសឹងមានខ្នងបង្អែកមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្រុមហ៊ុនអង្គរ ប្លាយវូដ មានម្ចាស់ភាគហ៊ុន ៣នាក់ ទី១ គឺ លោក ជា ពៅ ត្រូវជាប្អូនប្រុសបង្កើតលោក ជា វុទ្ធី មានងារជាអគ្គនាយករងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (CDC)។ ទី២. លោក ឈ្មោះ លឺ ជូឆាង (Lu Chu Chang) ជនជាតិតៃវ៉ាន់ ជាទីប្រឹក្សាគម្រោង រ៉េដបូកប្រចាំតំបន់អាស៊ី និងឈ្មូញឈើ និងទី៣. គឺកញ្ញា ជា សាឡងធីតា ជាកូនស្រីបង្កើតរបស់លោក ជា វុទ្ធី អគ្គនាយករង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។
របាយការណ៍បន្ថែមថា លោក ជា ពៅ ជាថៅកែឈើ ដោយដឹកជញ្ជូនឈើទៅលក់នៅក្រៅប្រទេស សហការជាមួយអ្នកស្រី សេង គាង ម្ចាស់ក្រុមហ៊ុន ធីង៉ា អភិវឌ្ឍន៍ និងវិនិយោគ ហើយអ្នកស្រី សេង គាង ក៏ត្រូវជាភរិយា លោក ជា សំណាង មន្ត្រីកងរាជអាវុធលើផ្ទៃប្រទេស ពាក់ផ្កាយ ៣ ក្រោមការគ្រប់គ្រងរបស់លោក សៅ សុខា ប្រធានគណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង ម្ចាស់ក្រុមហ៊ុនទាំងនេះ ដើម្បីសុំការបំភ្លឺរឿងនេះបានថាយ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ។ សហគមន៍ព្រៃឡង់ រាយការណ៍ថា ក្រុមហ៊ុនទាំងនេះ មានមហិច្ឆតាលេបត្របាក់ឈើធំៗ ក្នុងព្រៃឡង់ ដើម្បីធ្វើអាជីវកម្ម និងនាំចេញទៅលក់នៅប្រទេសចិនតាមផ្លូវទឹក ខណៈកន្លងទៅ សកម្មជនបរិស្ថានបានទៅដល់ការដ្ឋានក្រុមហ៊ុននេះ ប្រទះឃើញ ឈើមូលធំៗ រាប់រយម៉ែត្រគូប ត្រៀមដឹកចេញក្រៅ ដែលភាគច្រើនជាប្រភេទឈើទាល និងត្រាច ដែលអ្នកស្រុកដុតយកជ័រទឹកលក់។
ក្រុមអ្នកឃ្លាំមើលបរិស្ថាន រកឃើញថា ក្រុមហ៊ុនឯកជនទាំង ៣នេះ បានបើកការដ្ឋានអារច្រៀកឈើ ខ្នាតធំជាប់តំបន់ព្រៃឡង់ កំពុងសហការគ្នារកស៊ីឈើខុសច្បាប់ ជាប្រព័ន្ធ ជាច្រើនឆ្នាំមកហើយ រហូតមកទល់ពេលនេះ គ្មានស្ថាប័នណាមួយចេញមុខបង្ក្រាបនោះទេ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ ឱ្យដឹងនៅថ្ងៃទី១៧ មីនាថា ក្រុមការងាររបស់លោក មានភស្តុតាងជាច្រើន ដែលរកឃើញថា ក្រុមហ៊ុនទាំងនេះ បានជួលកម្មករកាប់ឈើពីខាងក្រៅ បន្លំចូលក្នុងក្រុមហ៊ុន និងមាន GPS បង្ហាញពីតំបន់ដែលក្រុមហ៊ុន លួចកាប់ឈើក្នុងព្រៃឡង់ ហើយភស្តុតាងទាំងអស់នេះ ក្រុមការងាររបស់លោក បានដាក់ជូនតំណាងអយ្យការខេត្តក្រចេះរួចហើយ។ លោករកឃើញថា ក្រុមហ៊ុនទាំងនេះ មានកម្លាំងកម្មករប្រមាណជាង ២ពាន់នាក់ (២.០០០) ធ្វើសកម្មភាពកាប់ឈើ ដឹកជញ្ជូន និង ធ្វើការក្នុងដេប៉ូអារច្រៀកឈើជាប់ព្រៃឡង់៖ «ប្រសិនជាព្រះរាជអាជ្ញាគាត់ចង់ស៊ើបអង្កេតទៀត យើងនឹងឱ្យរបាយការណ៍ថែមទៅពីលើទៀតថា ក្រុមហ៊ុនហ្នឹងកំពុងតែដឹកឈើ ពីខាងក្រៅចូលទៅខាងក្នុង អានេះប្រសិនជាព្រះរាជអាជ្ញាគាត់ទាមទារថា តើអ្នកឯកអះអាងអ្វីបានជាថា ក្រុមហ៊ុនហ្នឹងកាប់ និងដឹកជញ្ជូនឈើពីខាងក្រៅចូលខាងក្នុង យើងនឹងផ្តល់របាយការណ៍ទៀត របាយការណ៍ហ្នឹងយើងផ្តោតលើរបាយការណ៍ USAID (ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ) ព្រោះគាត់បានចេញផ្សាយថា ក្រុមហ៊ុនស៊ីងបាយអូថេក បានដឹកឈើពីខាងក្រៅ ចូលខាងក្នុងក្រុមហ៊ុន»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ប្រសិនបើ តំណាងអយ្យការ និងនគរបាលយុត្តិធម៌ មិនអនុវត្តច្បាប់លើក្រុមហ៊ុនដែលបំផ្លាញព្រៃឈើបំពានច្បាប់នោះទេ មានន័យថា មន្ត្រីពាក់ព័ន្ធទាំងនោះ បានរួមចំណែកបំផ្លាញព្រៃឈើ និងសមគំនិតប្រព្រឹត្តបទល្មើស។ លោកថា ការឃុបឃិតគ្នាសមគំនិតជាមួយក្រុមហ៊ុនធ្វើសកម្មភាពកាប់ឈើ ជាបទល្មើសឧក្រិដ្ឋព្រៃឈើ៖ «តំណាងអយ្យការគាត់ត្រូវតែមានទោសហើយ ព្រោះសុទ្ធតែមានច្បាប់កំណត់ បើមន្ត្រីនគរបាលយុត្តិធម៌ ក្នុងច្បាប់ព្រៃឈើគាត់ហ្នឹងត្រូវមានទោសពី ១ឆ្នាំទៅ ៥ឆ្នាំ។ មន្ត្រីនគរបាលយុត្តិធម៌ហ្នឹង ពាក់ព័ន្ធបណ្តែតបណ្តោយមិនបង្ក្រាបឱ្យទាន់ពេលវេលាហ្នឹង ត្រូវមានទោស ១ឆ្នាំទៅ ៥ឆ្នាំ ហើយប្រសិនជារកឃើញថា បានទទួលសំណូកទៀត ទទួលលុយកាក់ទៀត ដែលជាអំពើពុករលួយហ្នឹង អាហ្នឹងបន្ថែមទោសទៀត ពី ៧ ទៅ ១៥ ឆ្នាំថែមទៀត»។
ក្រុមហ៊ុន ស៊ីង បាយអូថេក Think Biotech បានចុះបញ្ជីនៅកម្ពុជា ក្នុងខែមិនាឆ្នាំ២០១៣ ដែលសហគ្រប់គ្រង ជនជាតិខ្មែរ លោក ជា សាំងធីតា និង ជនជាតិចិន លោក លឺ ជូឆាង (Lu Chu Chang)។ តែឥលូវនេះ តាមទិន្នន័យរបស់សាជីវកម្មពិភពលោក (Open Corporates database) ក្រុមហ៊ុននេះ បានបន្ថែមសមាជិកក្រុមប្រឹក្សាភិបាលពីរនាក់បន្ថែមទៀតជាជនជាតិកូរ៉េ។
កាលពីខែមេសា ឆ្នាំ២០១៩ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានផ្តល់ថវិកាជាង ២១លានដុល្លារ ទៅក្រសួងបរិស្ថាន ប្រើប្រាស់រយៈពេល ៥ឆ្នាំ ដើម្បីអភិរក្សគម្រោងព្រៃឡង់បៃតង ដើម្បីពង្រឹងការគ្រប់គ្រងព្រៃឡង់ទាំង ៤ខេត្ត ឱ្យមានប្រសិទ្ធភាព។
កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឱ្យ ក្រុមហ៊ុន ស៊ីងបាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ (៣៤.០០៧) ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះបានផ្ទេរសិទ្ធបើករោងចក្រអារឈើទៅឱ្យក្រុមហ៊ុន អង្គរប្លាយវូដ (Angkor Plywood) កាលពីចុងឆ្នាំ២០១៨៕
1 comment:
Khmer people should follow their Khmer hero Hun Sen: " Kla Min Klach Touv Klach Ach Kla". It looks like Kong Hean Hun Sen runs out of luck.
Post a Comment