Thursday, 23 April 2020
ក្រុមសកម្មជនបរិស្ថាន រកឃើញឈើហ៊ុបធំៗ ត្រូវគេកាប់ផ្ដួលក្នុងព្រៃឡង់
ដោយ អាស៊ីសេរី
2020-04-22
rfa
ឈើហ៊ុបធំនេះ ក្រុមសកម្មជនបរិស្ថានរកឃើញគេកាប់ផ្ដួលក្នុងព្រៃឡង់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។
រូប៖ សកម្មជនបរិស្ថាន
ក្រុមអ្នកស្រឡាញ់បរិស្ថាន ប្រទះឃើញបទល្មើសព្រៃឈើ ៥ទីតាំងផ្សេងគ្នា ក្នុងដែនជម្រកសត្វ ព្រៃឡង់ ដែលក្រុមហ៊ុនឯកជន បានបញ្ជាឱ្យកម្លាំងកម្មករកាប់ឈើហ៊ុប ដឹកលក់ឱ្យខ្លួន។ ការរកឃើញនេះ គឺនៅក្នុងដំណើរយុទ្ធនាការ ជិះម៉ូតូចុះល្បាតជុំវិញតំបន់ព្រៃឡង់ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ មេសា។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ អះអាងថា កម្មករជាច្រើនក្រុម កំពុងសម្រុកកាប់ផ្ដួលឈើហ៊ុបធំៗ ក្នុងព្រៃឡង់ ដឹកលក់ឱ្យក្រុមហ៊ុន ក្នុងមួយម៉ែត្រគូប មានតម្លៃ ៩០ម៉ឺនរៀល។ លោកថា ឈើហ៊ុបធំៗ ទាំងនោះ មិនទាន់ត្រូវបានគេដឹកចេញក្រៅព្រៃអភិរក្សនៅឡើយទេ។ លោកអះអាងថា មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសន្តិសុខរបស់ក្រុមហ៊ុន បានព្យាយាមតាមស្វែងរកពួកលោកក្នុងតំបន់ព្រៃឡង់។ លោកសង្ស័យថា ក្រុមអាជ្ញាធរហាក់ដូចជា មានផែនការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញ លើសកម្មជនបរិស្ថាន ដែលចុះឃ្លាំមើលពីបទល្មើសព្រៃឈើនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
The CNRP's dissolution was unconstitutional. Khmer people must stick together and fight for the reinstatement of the CNRP.
The important thing is that Khmer people should not break apart under pressure. So we need to stay united and continue fighting.
Ah Roleuy Hun Sen has been facing many problems after he dissolved the CNRP. The impact of his mistake has started haunting him already. The social unrest mainly stemmed from the unemployment will undeniably crumble his regime.
It is imperative that Khmer people stay together if they want to see the devil Vietnam's ambition of swallowing Cambodia derailed.
Post a Comment